ភាគទី43: កុំមករំខានជីវិតខ្ញុំទៀត

1.2K 167 19
                                    

  
ជុងហ្គុកមកនេះនាយគ្មានបំណងមកធ្វើអ្វីផ្សេងក្រៅលួងថេហ្យុងទេដែលរាងតូចគិតថានាយមិនសូវរវល់រឿងការងារ
រឿងនោះក៏យើងមិនប្រាកដែរតែអ្វីដែលដឹងនោះពេលនេះជុងហ្គុកកំពុងតែអន្ទះសាររឿងថេហ្យុងគេខឹងនាយ នឹកស្មានថាគេនឹងបាត់ខឹងលឿនដូចរាល់ដងទេតើតែនេះអាចនឹងយូហើយ

"បងផ្ញើរទៅគេតបទេ?"ជុងហ្គុកសួរទៅជុងហ្វង់ព្រោះនាយបានរំអុកអោយគេផ្ញើរសារសួរថេហ្យុង

"គេតបហើយថាកំពុងតែរវល់មើលមិត្តភក្តិគេចូលមន្ទីពេទ្យព្រោះមិត្តគេគ្មានអ្នកណាមើលទេ"ជុងហ្វង់

"មិត្តអីទៅសង្សារចាស់គេនោះ ចុះបើគេត្រូវគ្នាវិញ?"ជុងហ្គុក

"ចុះហេតុអីឯងមិនសារភាពបើនៅតែមាត់រឹងទៀតបងមិនដឹងជួយឯងបែបមិចទេ"ជុងហ្វង់

"មកពីគេមិនស្ដាប់ខ្ញុំមនុស្សសារភាពហើយតែគេធ្វើមិនដឹងមិនយល់មិនតប"ជុងហ្គុក

"តិចគេស្អប់មុខឯងមែនទេនទៅ"ជុងហ្វង់

"បង...គេមិនអាចទេ"ជុងហ្គុកជ្រួញចិញ្ចើមជាប់នាយនៅតែគិតថាថេហ្យុងនៅតែស្រឡាញ់ខ្លួនគេមិនអាចស្អប់នាយបានឡើយ

"អ្ហេ..ខំប្រឹងបន្តិចទៅរឿងឯងធ្វើលើគេក៏ធ្ងន់ដែរ មិនមែនចេះតែសាបបានងាយទេទាល់តែព្យាយាម"ជុងហ្វង់

"បើគេមិនទុកឱកាសអោយនិយាយផង អូ..ខ្ញុំដឹងហើយ បងមក.."ជុងហ្គុកក្រោកឈទាញដៃបងប្រុសរបស់គេនាំតែនឹកឃើញអ្វីមិនដឹងទើបនាយបកមកវិញរួចយកផ្លែឈើពីបីផ្លែរួចអូសដៃជុងហ្វង់បន្តសំដៅទៅឡានយ៉ាងលឿនរួចបើកចេញទៅបាត់ដោយមិនដឹងថានាយទៅណានោះទេ។

#មន្ទីពេទ្យ

   ជុងហ្គុកបានបើកឡាននាំបងប្រុសរបស់គេមកមន្ទីពេទ្យដែលអេរីកស្នាក់នៅនឹងនាំជុងហ្វង់ឡើងទៅដល់បន្ទប់យ៉ាងរហ័សទាំងមិនមាត់អ្វីទាំងអស់ទោះបីជាបងប្រុសគេសួរយ៉ាងមិចក៏មិនឆ្លើយដែរ

ក្រាក!! មកដល់នាយបើកទ្វាចូលមកឃើញថេហ្យុងកំពុងតែអង្គុយចុចcomputurហើយអេរីកនៅអង្គុយជជែកគ្នាលេង

"បងមានការនិយាយជាមួយថេយ៍"ជុងហ្គុក

"តែខ្ញុំរវល់មើលថែអេរីក"ថេហ្យុងនិយាយរួចក៏ទម្លាក់ភ្នែកមកមើលcomputurវិញ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now