ភាគទី23: បងចង់រំលោភខ្ញុំក្នុងគុម្ភកាហ្វេមែនទេ?

1.8K 169 9
                                    

មិនយូប៉ុន្មានក៏មកឡានក៏បើកមកដល់រីសតមួយនៅលើភ្នំដែលមានចម្ការកាហ្វេនៅចង្កេះភ្នំនេះដែលនៅជាយព្រុំដែនតែម្ដងធ្វើដំណើរមកប្រើរយ:ពេលយូខ្លាំងដោយជុងហ្គុកនឹងថេហ្យុងប្ដូគ្នាបើកម្នាក់ម្ដងទម្រាំតែមកតាមពិតពួកគេអាចជិះយន្តហោះមកបានតែដោយសារជិះឡានចុះឡើង2.3តង់ទៀតខ្ជិលតែម្ដង

"ហួយ!ខ្ញុំធ្លាប់មកតាំងពីនៅក្មេងមានចុះអ័ពទៀតហ្ហេ?"
ថេហ្យុងមកនៅរីសតនៅទួលលើចង្កេះភ្នំដោយចម្ការកាហ្វេគឺដាំចាប់ពីលើដល់ក្រោមមើលពីរីសតទៅគឺធំល្វើងល្វើយតែម្ដង

"មិនត្រឹមតែមានអ័ពទេសូម្បីតែខ្មោចក៏មានដែរ"ទម្រាំមកដល់មេឃគឺយប់ហើយដោយសារតែនៅទីនេះទម្រាំតែងងឹតគឺយូរាងតូចឈមើលទេសភាពដោយមិនបានបើកភ្លើងបំភ្លឺបន្ទប់រីឯជុងហ្គុកនិយាយហើយក៏ដើរទៅលើកទូរស័ព្ទហីៗ

"មកព្រៃភ្នំមិចក៏និយាយរឿងខ្មោច...ហ្វូ! "ថេហ្យុងនិយាយរួចគេព្រឺរោមរាល់ដងគេមិនដែលខ្លាចទេព្រោះនៅទីក្រុងធំល្វឹងល្វើយតែនេះនៅលើព្រៃភ្នំកោតនាយចេះមកនិយាយរឿងខ្មោចទៅកើត

ងឺត!គ្រាំង!

"ហ្ហឹ...បងជុងហ្គុក!! "គ្រាន់តែសម្លេងរាងក្រាសបិទទ្វាលសោះថេហ្យុងភ័យឡើងរួញអស់ទៅហើយទើបរាងតូចមើលឆ្វេងស្ដាំហើយប្រញាប់បោះពួយហោះស្ទុយចេញទៅតាមជុងហ្គុកយ៉ាងលឿនពេលខ្លះគេក្លានហានតែពេលខ្លះគេក៏ខ្លាចដែរពិសេសនៅលើព្រៃភ្នំបែបនេះ

#ខាងក្រោម

រីសតដែលថេហ្យុងនឹងជុងហ្គុកស្នាក់គឺនៅខាងលើឯណោះទាល់តែចុះទួលមកទើបឃើញផ្ទះកម្មក៏ដូចជាភោជនីយ៍ដ្ធានដែលមានបម្រើរសេវាកម្មអាហារ នៅទីនេះមិនទទួលភ្ញៀវទេគឺជាកន្លែងលំហែររបស់ត្រកូលអាន់តូនីតែម្ដងដែលលោកតាគេចូលចិត្តមកទីនេះពេលខ្លះក៏អ្នកស្រីនីនឹងលោកចនក៏តែងតែលំហែរនៅចម្ការកាហ្វេដ៍ធំមួយនេះ

"បានហើយអ៊ុំ ខ្ញុំថតម្ដង"ពេលថេហ្យុងមកដល់មានកម្មករជាច្រើនស្គាល់នឹងសុំរាងតូចថតជាមួយព្រោះថេហ្យុងមើលទៅរួសរាយខណ:ជុងហ្គុកនៅអង្គុយរងចាំគេលើកអាហារមកអោយគ្រប់ពេញតុ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now