ភាគទី36: បើសិនខ្ញុំស្លាប់បាត់បងនឹងសប្បាយចិត្តត្រូវទេ

2K 275 76
                                    

    ដោយបែបនោះជីមីននឹងថេហ្យុងស្ងាត់មាត់តែសម្លក់គ្នាមិនដាក់ភ្នែកថេហ្យុងញ័រខ្លួនតតាត់ព្រោះគេខឹងមុខឡើងក្រហមដោយសារតែវាយតបគ្នាតែមិនឈឺស្មើរនឹងចិត្តពេលនេះនោះទេ

"យ៉ាងមិចល្អមើលណាស់មែនទេដែលវាយគ្នាបែបនេះគ្មានភាពអៀនខ្មាស់ អ្នកណាអ្នកផ្ដើមមុន!"ជុងហ្គុករុញរាងតូចអោយទៅកៀនឡាននឹងច្រត់ចង្កេះសួរមុនព្រោះយុនហ្គីមិនអាចលូកមាត់បានទេនាយកំពុងតែគាំងហួសចិត្តនឹងជីមីនតែមិនចង់ស្ដីអោយ ក៏មិនដឹងស្ដីថាបែបមិចនាយអស់និយាយជាមួយគេហើយ

"បងមើលទៅគេជិះឡានមកស្ទាក់វាយខ្ញុំមុន! គេអាងថាគេជាម៉ាហ្វៀចេះវាយតតាំងដោយមាត់មិនបាន"ជីមីនស្រែកមកគេតាំងចិត្តបញ្ឆេះជុងហ្គុក

"ការដែលឯងហាត់មកក៏ដើម្បីតែតតាំងជាមនុស្សទន់ខ្សោយអញ្ចឹងមែនទេ?រឿងឯងនឹងមីនយុនហ្គីយើងមិនទាន់និយាយចប់ហើយបែរជាបណ្ដោយអោយរឿងដែលគួរកើតបែបនេះកើតឡើង ហេតុអីមិននិយាយគ្នាស្រួលបួល!"ជុងហ្គុក

"និយាយស្រួលបួលតើមនុស្សពាលដូចគេចេះស្ដាប់ទេមនុស្សអីពិបាកនិយាយគ្នាជាងសត្វទៅទៀត ពាលយល់តែចិត្តខ្លួន"ថេហ្យុង

"គីមថេហ្យុងឯងកំពុងតែថាអោយអ្នកណាដែលពាលពិតប្រាកដចុះសម្ដីឯងជាមនុស្សប្រភេទអី?ចុះស្ទាក់មកវាយគេបែបនេះទង្វើររបស់មនុស្សបែបណា"ជុងហ្គុក

"មែនហើយខ្ញុំវាអាក្រក់អញ្ចឹង!ហ្ហឹកៗ..បងប្រកាសក្ដែងៗថាគេជាប្អូនរបស់បងបងការពារគេចុះខ្ញុំ?ខ្ញុំមិនមែនប្អូនបងទេឬ បងខ្លាចផាកជីមីនឈឺចាប់ទោះបងស្ដីអោយខ្ញុំបែបណាក៏ដោយចុះខ្ញុំអត់មានបេះដូងទេ បងចោតថាខ្ញុំយកប្ដីគេបងអាកាត់ដោយមិនសួរខ្ញុំ ខ្ញុំកើតមកសម្រាប់តែខុសៗគ្មានសិទ្ធបកស្រាយ ហ្ហឹក.."ថេហ្យុងនិយាយទាំងស្រក់ទឹកភ្នែកទាំងដែលកន្លងមកតាំងពីធំឡើងគេមិនដែលយំចំពោះមុខអ្នកណាឡើយតែពេលនេះគេឈឺចិត្តខ្លាំងយូៗគេមិនត្រឹមតែថោកទាបក្នុងកែវភ្នែកនាយទេថែមទាំងជារនាំងដែលនាយអាចស្ដីបានតាមចិត្តទៀត

"...."ជុងហ្គុកស្ងាត់មាត់

"ឯងក៏ដោយដែរផាកជីមីន កន្លងមកឯងដៀលយើងដូចម្ដេចខ្លះយើងមិនដែលតបតរមិនដែលសូវប្រកាន់ឯងទេព្រោះយើងយល់ដល់បងយុនបើយើងចេះជិះជាន់លើឯងទន់ខ្សោយឯងស្លាប់របស់យើងយូហើយ"ថេហ្យុង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now