Episode 1

10.2K 412 2
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 1

_ ក្នុងលោកនេះមានរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់ អ្នកខ្លះក៏មានជីវិតល្អសមប្រកបបានរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់យ៉ាងមានសុភមង្គលប្រៀបដូចគ្រួសារប្ដីប្រពន្ធត្រកូល Jeon មួយគូនេះយ៉ាងចឹង ។ ពួកគេរៀបការជាមួយគ្នាអស់ជាងពីរឆ្នាំដោយក្ដីស្រឡាញ់តែគួរឲ្យសោកស្ដាយដែលគ្មានកូនបន្តវង្សត្រកូលទើបពួកគេទាំងពីរ សម្រេចចិត្តទៅមណ្ឌលកុមារកំព្រាមួយដើម្បីទទួលក្មេងម្នាក់យកចិញ្ចឹមហើយនៅទីបំផុតពួកគេក៏បាន ដូចប្រាថ្នា គឺមានក្មេងប្រុសម្នាក់អាយុទើបតែបានជាងពីរឆ្នាំត្រូវម្ដាយបង្កើតយកមកទុកចោលនៅ មណ្ឌលនេះផ្ញើរខ្លួនធ្វើជាក្មេងកំព្រាម្នាក់ ប្រពន្ធរបស់លោកJeon ឃើញហើយមាននិស្ស័យក៏ទទួលយក ទៅចិញ្ចឹមបីបាច់ប្រៀបដូចកូនបង្កើត ចំណែកអ្នកជាប្ដីគេមិនសូវខ្វល់ខ្វាយពីកូននេះប៉ុន្មានទេ គិតតែរឿង រកសុីរហូតដល់កូននេះអាយុបាន8ឆ្នាំ ស្រាប់តែកើត មាននូវជំងឺម្យ៉ាងដែលហៅថាជំងឺប្រហោងបេះដូងហើយជាដំណាក់កាលធ្ងន់ធ្ងរទៀតទើបពេទ្យណែ នាំឲ្យវះកាត់ប្ដូរដាក់បេះដូងថ្មីទើបអាចសង្គ្រោះជីវិតគេបាន ។ ប្ដីប្រពន្ធត្រកូល Jeon លឺហើយស្លុតចិត្តជាខ្លាំងជាពិសេសគឺប្រពន្ធតែម្ដង គាត់មានចិត្តអាណិត កូនប្រុសខ្លាំងណាស់ទើបខំស្វះស្វែងរកបេះដូងមក វះកាត់ឲ្យគេតែនៅតែរកមិនបានឡើយ ។

_ ថ្ងៃមួយ ប្រពន្ធរបស់Jeon ស្រាប់តែចង់ទៅលេងផ្ទះរបស់បងប្រុសនៅឯស្រុកតែប្ដីរវល់ទើបសុំទៅ លេងតែម្នាក់ឯងជាមួយកូនប្រុស លោកJeon ក៏មិនប្រកែកទើបអ្នកស្រីJeon បើកឡាននាំកូនប្រុសមក ដល់ផ្ទះបងប្រុសដែលមានឈ្មោះថា Kim Namjoon ។ ទៅលេងមិនទាន់បានមួយថ្ងៃស្រួល បួលផងអ្នកស្រីJeon ស្រាប់តែដង្ហក់គ្មានមូលហេតុ ទើបត្រូវបានបងប្រុសដឹកជញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យក៏ប្រាប់ថាអ្នកស្រីJeon កើតជំងឺរលាកទង សួតដំណាក់កាលចុងក្រោយមិនអាចសង្គ្រោះបាន ដំណឹងនេះបានលេចលឺទៅលោក Jeon គេក៏ ប្រញាប់មកឲ្យទាន់ដង្ហើមចុងក្រោយរបស់ប្រពន្ធ ។

« អូនសម្លាញ់អូនមិនអាចកើតអីនោះទេ » Jeon Jungkook កាន់ដៃប្រពន្ធនិយាយទាំងទឹកភ្នែក ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now