Episode 9

2.7K 207 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 9

< ក្រាក >

_ ម្រាមដៃតូចៗបើកទ្វារបន្ទប់របស់លោកប៉ាហើយដើរចូលមកសន្សឹមៗទាំងស្នាមញញឹមមិនឲ្យជ្រុះពីផ្ទៃមុខសោះឡើយ ។ Taehyung ដើរមើលអ្វី
ផ្សេងៗក្នុងបន្ទប់រៀបចំយ៉ាងមានរបៀបមុននឹងមើល ទៅរូបថតជាច្រើនដែលដាក់តាំងនៅលើតុរបស់រាងក្រាស មានសុទ្ធតែជារូបថតរបស់គេនិង Namhee ប្រពន្ធជាទីស្រឡាញ់ផ្ទុយទៅវិញគ្មានរូបរបស់រាងតូចសូម្បីតែមួយសន្លឹក គេក៏អន់ចិត្តដែរថាហេតុអ្វីលោក ប៉ាធ្វើបែបនេះតែក៏យល់ចិត្តព្រោះយ៉ាងណាគាត់ក៏ មិនដែលស្រឡាញ់គេតាំងពីដើមមកទៅហើយ ។ ក្រោយមើលអស់មួយសន្ទុះ Taehyung ក៏កាន់កន្ត្រកខោអាវដែលស្លៀកហើយរបស់ Jungkook ដើម្បីយកទៅដាក់ក្នុងម៉ាសុីនតែពេលដើរចេញមក គេក៏ចាប់អារម្មណ៏នឹងបន្ទប់មួយទៀតដែលចំហរ ចោល រាងតូចឆ្ងល់ក៏ទុកកន្ត្រកនៅខាងក្រៅសិនហើយដើរចូលទៅមើល ក្នុងបន្ទប់នេះគ្មានស្អីទេក្រៅតែពីពូកនិងខ្នើយហើយនិងទូខោអាវមួយមាន សុទ្ធតែជារ៉ូបដេករបស់មនុស្សស្រីទាំងអស់ ។

« មានមនុស្សស្រីមកនៅក្នុងផ្ទះដែរហ្អេស? » Taehyung លាន់មាត់ព្រោះអ៊ុំស្រីម្ចាស់ផ្ទះមិនបាន ប្រាប់គេសោះ ។

@នៅខាងក្រោម

_ Jungkook ត្រឡប់មកផ្ទះវិញដោយមានមនុស្សស្រីម្នាក់មកជាមួយដូចរាល់ដងឯមេផ្ទះក៏រហ័សមក ទទួល ។

« លោកប្រុសមកវិញហើយហ្អេស? គឺថាអ្នកប្រុសគាត់... »

« គេផ្ញើរសំបុត្រមកទៀតហើយហ្អេស? ខ្ញុំប្រាប់អ៊ុំប៉ុន្មានដងហើយថាបើគេផ្ញើរមកក៏យកទៅដុតចោលទៅកុំឲ្យខ្ញុំនិយាយច្រើនដងពេក ខ្ញុំធុញ!! » Jungkook ស្ដីឲ្យភ្លាមៗដោយសាររាល់ដងពេលមក ដល់ផ្ទះ គាត់ក៏មកនិយាយជាមួយគេបែបនេះឲ្យរាល់ តែលើកទៅហើយ ។

« គឺចេះទេលោកប្រុសគឺថា... »

« មានស្អីចាំស្អែកចាំនិយាយទៅ »

« ប៉ុន្តែលោកប្រុស!! » Jungkook មិនចាំឲ្យគាត់ និយាយបន្តក៏អោបស្រីស្នេហ៏ឡើងទៅបន្ទប់តែម្ដង ។

« អ្នកប្រុសតូចនៅខាងលើ តែមិនអីទេពួកគាត់នឹងបានជួបគ្នាហើយយើងទៅធ្វើម្ហូបឆ្ងាញ់ៗទទួលអ្នកប្រុសតូចវិញ » មេផ្ទះត្រឡប់ទៅធ្វើម្ហូបវិញ រីឯ រាងក្រាសក៏នាំស្រីឡើងទៅបន្ទប់ទាំងអោបថើបគ្នាមិនរបេះធ្វើឲ្យសម្លេងជញ្ជក់មាត់គ្នាលាន់លឺដល់រាងតូចដែលនៅក្នុងបន្ទប់មួយនោះក៏ស្លន់ស្លោរចូលទៅ ពួននៅក្នុងទូខោអាវហើយហើបមាត់ទ្វារតិចៗចាំមើលថាអ្នកណាមក ។ ភ្លាមនោះ Taehyung ស្លុត ចិត្តយ៉ាងខ្លាំងពេលឃើញអ្នកដែលចូលមកគឺជាប៉ា របស់គេដែលកំពុងទ្រោបពីលើស្រីម្នាក់ហើយថើបបឺតជញ្ជក់មាត់នាងយ៉ាងរោលរាល ដៃក៏រហ័សដោះសម្លៀកបំពាក់នាងនិងខ្លួនឯងចេញអស់ហើយគ្រវាត់ វាទៅលើឥដ្ឋរួចក៏ចាប់ផ្ដើមបង្កើតភ្លើងស្នេហ៏ជាមួយ គ្នា ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now