Episode 30

3.6K 201 0
                                    

    🥀❤️ បំណែកបេះដូង ❤️🥀 Episode 30

_ Taehyung ដើរចេញពីផ្សារទំនើបតែម្នាក់ឯងរួចក៏ឈរចាំឲ្យមានតាក់សុីជិះមក ស្របពេលនោះក៏មានឡានទំនើបពណ៌សមួយគ្រឿងមកអែបៗក្បែរគេតែម្ដង ។

« លោកគ្រូ?! » រាងតូចហៅភ្លាមពេលអ្នកបើកកញ្ចក់ឡានឲ្យឃើញមុខនោះគឺលោកគ្រូ Seokjin សង្ហារនៅវិទ្យាល័យថ្មីរបស់ខ្លួន ។

« Taehyung មកឈរអីនៅត្រង់នេះ? » Jin

« ខ្ញុំចាំតាក់សុីជូនទៅផ្ទះហ្នឹងណា៎លោកគ្រូ » Taehyung

« អញ្ចឹងឡើងឡានមកចាំគ្រូជូនទៅ » Jin

« មិនសមទេដឹង? » Taehyung អេះអុញមិនហ៊ាន រំខានគេ ។

« មិនអីទេឆាប់ឡើងមកល្ងាចហើយគ្មានតាក់សុីបើក មកម្ដុំនេះទៀតទេ » Jin

« បើអញ្ចឹងអរគុណលោកគ្រូហើយ » រាងតូចក៏ឡើងឡានទៅជាមួយគេទើបរាងក្រាសបើកឡានជូនទៅផ្ទះតាមផ្លូវដែល Taehyung ប្រាប់ ។

« Taehyung មកផ្សារតែម្នាក់ឯងទេហ្អេស? » Jin សួរស្របពេលកំពុងបញ្ជាចង្កូតឡាន ។

« មកជាមួយប៉ាតែគាត់រវល់ទើបឲ្យខ្ញុំត្រឡប់ទៅផ្ទះមុន » រាងតូចឆ្លើយទាំងមិនសូវសមពេលនឹកឃើញដល់មូលហេតុដែលខ្លួនត្រូវត្រឡប់ទៅផ្ទះវិញម្នាក់ ឯង ។

« ចុះទិញបានអីខ្លះហើយ? » Jin

« គឺខោអាវតិចតួច នេះលោកគ្រូប៉ាទិញឲ្យខ្ញុំច្រើន ណាស់ណា៎ » Taehyung លើកថង់ខោអាវបង្ហាញគេឯ Jin ក៏មើលហើយញញឹម ។

« អ៎មែនហើយ Taehyung ម៉េចក៏សុខៗប្ដូរពី អង់គ្លេសមករៀនទីនេះមានបញ្ហាអីមែនទេ? » បន្ទាប់ពីស្ងាត់អស់មួយស្រឡែត Jin ក៏សួរឡើង ។

« គឺខ្ញុំនឹកប៉ា ចង់មកនៅជាមួយប៉ាវិញ លោកគ្រូដឹងទេ? ប៉ា Taehyung សង្ហារណាស់ អ្នកណាៗក៏ ស្រឡាញ់គាត់ដែរ » រាងតូចរួចក៏ដកដង្ហើមធំ ប៉ាគេ សង្ហារពេកស្រីដេញតាមក៏ច្រើនគ្រាន់តែស្រម៉ៃឃើញរូបភាពក៏គេហត់ចិត្តមុនបាត់ទៅហើយ ។

« ចឹងហ្អេស? ច្រណែន Taehyung ដល់ហើយមានប៉ាសង្ហារបែបនេះ » Jin

« ហិហិ លោកគ្រូក៏សង្ហារដែរមើលទៅប៉ាលោកគ្រូច្បាស់ជាសង្ហារណាស់ហើយ » Taehyung

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now