Episode 33

3.9K 221 0
                                    

    🥀❤️ បំណែកបេះដូង ❤️🥀 Episode 33

« នៅឲ្យប៉ាថាខ្ញុំពូកែទាក់ប្រុសមិនលើកលែងសូម្បី តែបងប្រុសនិងប៉ាខ្លួនឯងចឹងមែនទេ? » Taehyung សួរដោយទឹកមុខរាបស្មើប្រៀបដូចជាទឹកចិត្តដែល មានក្នុងបេះដូងរបស់គេដូច្នោះដែរ ។

« មិនមែនចឹងទេ Tae... » Jungkook ប្រុងនឹងបក ស្រាយតែរាងតូចក៏និយាយកាត់ ។

« សូមអង្វរប៉ា ខ្ញុំឆ្អែតឆ្អន់ណាស់ទៅហើយកុំបន្ថែមពាក្យប្រមាថឲ្យខ្ញុំទៀតបានទេចាត់ទុកថាខ្ញុំសុំ បើប៉ា មិនទាន់អស់ចិត្តទេចាំខ្ញុំមកពីរៀនវិញខ្ញុំនឹងអង្គុយឲ្យប៉ាមើលងាយតាមចិត្តចង់ប៉ុន្មានម៉ោងក៏បានដែរ » Taehyung

« ប៉ាមិនបានចង់ធ្វើបែបនោះទេ » Jungkook ចាប់ដៃរាងតូចទាំងសងខាងមកកាន់ទើប Taehyung សម្លឹងមើលវាបន្តិចហើយងើយមើលមុខលោកប៉ា វិញ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកដោយឯកឯងតែម្ដង ។

« អញ្ចឹងចង់បានបែបណា? អ៎ឬមួយក៏ចង់ឲ្យខ្ញុំបម្រើប៉ា? ក៏បាន នៅលើគ្រែនេះ នៅលើឥដ្ឋ ឬមួយក៏ក្នុងបន្ទប់ទឹក? ប៉ាប្រាប់មកនឹងអាលខ្ញុំបំពេញចិត្តប៉ាឲ្យ បានត្រូវ អ៊ុប!! » បបូរមាត់តូចដែលនិយាយរាល់ពាក្យចាក់ដោតអារម្មណ៏របស់ខ្លួនឯងទីបំផុតក៏ត្រូវរាងក្រាសចាប់ថើបបញ្ឈប់មិនអនុញ្ញាតឲ្យរ៉ាយរ៉ាប់បន្ត គេដឹងច្បាស់ថា Taehyung ឈឺចាប់ប៉ុណ្ណាដែល និយាយវាចេញមក ក៏ព្រោះតែនាយមិនដែលថ្នាក់ថ្នមទន់ភ្លន់ចំពោះគេលើកលែងតែពេលដែលមានសុិចជាមួយគ្នាប៉ុណ្ណោះធ្វើឲ្យរាងតូចទទួលដឹងថាបើខ្លួន ឯងមិនអាចបំពេញតម្រូវការឲ្យគេបាន ខ្លួនក៏គ្មានថ្ងៃលឺពាក្យផ្អែមល្ហែមនិងការយកចិត្តទាំងអស់ដែរ គ្រប់យ៉ាងគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ។

« ប៉ាមិនបានត្រូវការបែបនោះទេ ប៉ាគ្រាន់តែចង់ឲ្យពួកយើងត្រឡប់មកជានាគ្នាដូចដើមវិញ Taehyung អត់អោនទោសឲ្យប៉ាផងបានទេ? » Jungkook អង្វរកក្រោយពេលដកបបូរមាត់ចេញ នៅឡើយតែ រាងតូចដែលសម្លឹងមើលមកកាន់គេដោយក្រសែរ ភ្នែកទទេរស្អាតមិនផ្លាស់ប្ដូរដដែល ។

« ហេតុអី? ប៉ាចង់ត្រូវគ្នាជាមួយខ្ញុំវិញព្រោះតែ ស្រឡាញ់ខ្ញុំឬមួយក៏ខ្លាចពេលខ្ញុំស្លាប់បាត់ បេះដូង របស់ម៉ាក់នឹងត្រូវកប់ទៅក្នុងដីជាមួយខ្ញុំដែរ? ប៉ាប្រាប់ផងបានទេ ខ្ញុំចង់ដឹង » សំណួរដែលកប់ក្នុងក្រអៅចិត្តមកជាយូរទីបំផុត Taehyung ក៏ដាច់ចិត្តបញ្ចេញវាមកក្រៅនាពេលនេះធ្វើឲ្យនាយដែលស្ដាប់លឺហើយក៏ភាំងតាមបន្តិចដែរ មែនហើយ!! បេះដូងរបស់ប្រពន្ធដែលខ្លួនឯងធ្លាប់ស្រឡាញ់ខ្លាំង ពេលនេះកំពុងតែផ្ញើរទុកនៅក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់ក្មេងដែលកំពុងអង្គុយនៅចំពោះមុខក្នុងពេល នេះ តើប្រាកដដែរទេថាអ្នកដែលស្រឡាញ់ខ្លួនគឺជា Namhee ឬមួយក៏ជា Taehyung? រួចចុះគេវិញតើស្រឡាញ់ក្មេងនេះព្រោះតែគេស្រឡាញ់ពិតមែនឬមួយព្រោះតែជាបេះដូងរបស់ Namhee ទៅវិញទេ?.... ខណៈពេលដែលខួរក្បាលរបស់រាងក្រាសចាប់ផ្ដើមវិលវល់ ប្រអប់ដៃតូចស្រាលក៏ចាប់ដៃរបស់គេឲ្យលាបាតដៃហើយយកទៅដាក់ផ្អឹបនឹងប្រអប់ ទ្រូងខាងឆ្វេងរបស់ខ្លួនដើម្បីគេបានដឹងពីចង្វាក់ បេះដូងរបស់ខ្លួននាពេលនេះ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now