Episode 23

3.3K 217 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 23

@High School

_ Jungkook បានជូនរាងតូចមកដល់វិទ្យាល័យហើយនាំគេចូលទៅជួបនិយាយជាមួយនាយកដោយខ្លួនឯងទៀតផង ។

« ប្រាកដជាបានហើយលោក Jeon ទុកចិត្តចុះខ្ញុំនឹងមើលថែកូនរបស់លោកឲ្យបានល្អជាទីបំផុត » នាយកសាលាទទួលពាក្យផ្ដែផ្ដាំរបស់រាងក្រាសទាំង ញញឹមញញែម វាត្រូវតែបែបនេះហើយព្រោះ Jungkook ធ្លាប់បានជួយឧបត្ថម្ភទីនេះអស់ប្រាក់ ច្រើនគួរសម គេច្បាស់ជាត្រូវមើលថែរាងតូចឲ្យបានល្អ ។

« បើអញ្ចឹងកូនខ្ញុំអាចចូលរៀននៅថ្ងៃណាដែរ? » Jungkook

« គឺនៅសល់4ថ្ងៃទៀតដល់ថ្ងៃបើកបវេសនកាលហើយ ដល់ពេលនោះអាចចូលរៀនបានហើយលោក » នាយក

« Okay អញ្ចឹង4ថ្ងៃទៀតជួបគ្នាចុះ ខ្ញុំមានការរវល់សុំទៅសិនហើយអរគុណដែលបានជួយសម្រួលឲ្យខ្ញុំ » Jungkook

« ដោយក្ដីរីករាយ » មនុស្សទាំងពីរចាប់ដៃលាគ្នាហើយក៏បំបែកផ្លូវរៀងខ្លួន ។

« ប៉ា!! ពួកយើងទៅណាបន្តទៀត? » Taehyung សួរឡើងពេលរាងក្រាសបើកឡានចេញពីវិទ្យាល័យ ។

« ទៅក្រុមហ៊ុន » Jungkook តបហីៗស្របពេលបញ្ជាចង្កូតឡាន ។

« ខ្ញុំត្រូវទៅដែរមែនទេ? » Taehyung សួរតែរាងក្រាសមិនឆ្លើយតបហើយបើកឡានបន្តរហូតទៅ ដល់ក្រុមហ៊ុន ។

@JEONAM Co.Ltd

< ងុឺត!! >

« ចុះទៅ » Jungkook ប្រាប់ស្របពេលដោះខ្សែ ក្រវ៉ាត់ឡានរួចចុះមកខាងក្រៅជាមួយគ្នាហើយក៏ បណ្ដើរគ្នាចូលទៅខាងក្នុងក្រោមក្រសែរភ្នែករបស់បុគ្គលិកប្រុសស្រីជាច្រើនដែលនាំគ្នាខ្សឹបខ្សៀវហើយក៏ស្ងើចសរសើរនឹងសម្រស់របស់ក្មេងប្រុសដែលដើរខាងក្រោយខ្នងរបស់លោកនាយកគ្រប់ៗគ្នា ។ រាងក្រាសការដែលឃើញខ្សែភ្នែកមនុស្សនាំគ្នាបាញ់មករក Taehyung ច្រើនពេកធ្វើឲ្យកើតចិត្តមួរ ម៉ៅឡើងមក ដើរៗក៏ឈប់ឆ្ងក់ធ្វើឲ្យ....

< បឹប!! >

« អួយ៎!! » រាងតូចដែលដើរអោនមុខចុះនៅពីក្រោយក៏បុកក្បាលទល់នឹងខ្នងធំមាំរបស់លោកប៉ាភ្លាមៗ ដើរៗស្រាប់តែឈប់បែបនេះពីណាទៅចាប់ហ្វ្រាំងទាន់នោះ?!

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now