Episode 11

2.9K 201 0
                                    

       🥀❤️បំណែកបេះដូង❤️🥀 Episode 11

@England

_ មួយសប្ដាហ៏ហើយដែល Jimin មិនបានជួបមុខ Suga ព្រោះគេដឹងថា Suga ដូចអ្នកដទៃពិតមែន មិនចង់រាប់អានជាមួយក្មេងក្ររហាមដូចរូបគេចឹង ។ ពេលយប់ម៉ោងជាង7កន្លះ Jimin ដើរទៅទិញម្ហូបស្រាប់នៅឯផ្សារមកឲ្យអ៊ុំស្រីព្រោះគាត់ឈឺបីថ្ងៃ ហើយមិនបានទៅធ្វើការទេទុកឲ្យ Jimin រ៉ាប់រ៉ង ទាំងអស់ ។

< ទីតៗ >

_ សម្លេងសុីផ្លេឡានបើកមកអែបៗក្បែររាងតូចដែលកំពុងដើរម្នាក់ឯង ពេលJimin ឈប់ហើយអោនមើលតាមកញ្ចក់ឡានទើបដឹងថាម្នាក់នោះជា Suga នាយចតឡានរួចក៏ដើរមករករាងតូច ។

« Jimin ទើបមកពីណាហ្នឹង? » នាយសួរទាំងញញឹមខុសពី Jimin ដែលមុខមិនរីកទាល់តែសោះ។

« ខ្ញុំមកពីទិញម្ហូបកំពុងទៅផ្ទះវិញហើយ » Jimin

« អញ្ចឹងឡើងឡានមក បងជូនទៅ » Suga

« អរគុណបងហើយតែមិនអីទេ ខ្ញុំដើរខ្លួនឯងបានលាហើយ » Jimin ក៏បោះជំហានដើរទៅ Suga ស្ទុះមកឈរពាំងមុខភ្លាម ។

« អេ៎ ឈប់សិនJimin! បងធ្វើអីខុសមែនទេបានជាឯងគេចមុខពីបងរហូតចឹង? » នាយសួរដោយមិន យល់ពីឬកពាររបស់ក្មេងនេះទាល់តែសោះ ។

« ខ្ញុំមិនបានគេចមុខទេតែខ្ញុំប្រញាប់ » Jimin ឆ្លើយហើយតែឆ្លើយទាំងមិនមើលមុខរាងក្រាស ។

« បើអញ្ចឹងឆាប់ឡើងឡាន បងចង់ជូនទៅ » Suga

« មិនបាច់ទេ » Jimin

« ឆាប់ឡើង!! » នាយតម្លើងសម្លេងដាក់គិតហ្អេសថា Jimin ព្រឺនោះ?

« អួយ៎! បងធ្វើអីហ្នឹងដាក់ខ្ញុំចុះ » រាងតូចស្រែកឡើងភ្លាមតែប្រុងនឹងដើរគេចតែបែរជាត្រូវ Suga ចាប់លើកគេបីឲ្យហើបពីដីរួចក៏ដើរសំដៅទៅឡានមុននឹងដាក់ Jimin ឲ្យអង្គុយក្បែរ ។

« បងប្រុស?! ខ្ញុំប្រាប់ហើយថាដើរទៅបាន »

« ហាមជំទាស់ដាច់ខាត!! មិនចឹងយប់នេះឯងនឹង មិនបាច់ដេកពួនអីទាំងអស់ » នាយគម្រាមទាំងមុខឃៅធ្វើឲ្យរាងតូចលែងហ៊ានប្រកែកហើយបែរខ្លួនអង្គុយត្រង់ភ្លឹង, Suga សម្លឹងមើលអាហារដែល Jimin កាន់ក្ដោបជាប់មិនព្រលែងយ៉ាងណែនហាក់ ដូចវាជាអាហារសំខាន់សម្រាប់គេ មួយសន្ទុះក្រោយនាយក៏បើកឡានចេញទៅហើយឈប់នៅហាងអាហារថ្លៃមួយកន្លែង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now