Episode 17

2.8K 197 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 17

@Morning

_ ក្រោយពីភ្លៀងជោរជន់អស់មួយយប់ មេឃក៏ចាប់ ផ្ដើមបើកថ្ងៃស្រឡះវិញដើម្បីទទួលយកថ្ងៃថ្មីគ្រប់គ្នារស់នៅដោយប្រក្រតីខុសអីតែ Taehyung ក្មេងតូចដែលធ្លាប់តែសើចសប្បាយពេលនេះបែរជាត្រូវជាប់ ចំណងនឹងដើមឈើ ខ្លួនក៏សើមជោគ ព្រះអាទិត្យក៏ បញ្ចេញពន្លឺក្ដៅមកលើខ្លួនធ្វើឲ្យញ័រញាក់ទទ្រើតដូច មនុស្សគ្រុនចាញ់យ៉ាងចឹង ។

« អ្នកប្រុសតូចភ្ញាក់ឡើង » មេផ្ទះដើរមកដាស់រាងតូចឲ្យភ្ញាក់ពីដំណេកទាំងឈរទន់កល្អៀក ។ Taehyung កាលបើបានលឺសម្លេងដែលខ្លួនស្គាល់ក៏ បើកភ្នែកព្រឹមៗមើលមកគាត់វិញ ។

« អ៊ុំ... »

« អ្នកប្រុសយ៉ាងម៉េចហើយ? »

« ខ្ញុំរងារណាស់អ៊ុំ ខ្ញុំរងារ... » Taehyung ឆ្លើយទាំងញ័រមាត់ស្លេកស្លាំងព្រោះត្រូវទឹកហាលទឹកភ្លៀងអស់ពេញមួយយប់ថែមទាំងមានមូសខាំឡើងកន្ទួលពេញខ្លួនទៀតផង ។

« ខ្ញុំទៅសុំកូនសោរពីលោកប្រុស អ្នកប្រុសចាំនៅ ទីនេះសិនហើយណា៎បន្តិចទៀតខ្ញុំមកវិញ » គាត់ផ្ដាំហើយក៏ប្រញាប់ប្រញាល់ឡើងទៅរក Jungkook ដល់បន្ទប់ឯនាយតូចក៏កម្រើកភ្នែកលែងរួចហើយចាប់ផ្ដើមបិទទៅវិញម្ដងទៀតស្របពេលនោះ Lee ក៏បើកឡានចូលមកល្មម នាយចតឡានទុករួចហើយក៏រហ័សដើរមករកតែម្ដង ។

« អ្នកប្រុសតូច!! អ្នកប្រុសតូច!! » នាយហៅ ដដែលៗតែ Taehyung នៅតែមិនដឹងខ្លួនឃើញចំណងចងព័ទ្ធរាងតូចបែបនេះ គេក៏ទាយដឹងហើយថាជាស្នាដៃរបស់អ្នកណា ។

< តុក តុក >

« លោកប្រុសចា៎!! លោកប្រុស!! » មេផ្ទះគោះទ្វារព្រមទាំងស្រែកហៅខ្លាំងៗធ្វើឲ្យ Jungkook ដែលដេកលក់ស្រួលនោះភ្ញាក់ឡើងហើយយកឈុតឃ្លុំមកពាក់មុននឹងដើរមកបើកទ្វារ ។

< ក្រាក >

« មានការអី? » Jungkook

« លោកប្រុស!! អ្នកប្រុសតូចឈរជាប់ចំណងតាំង តែពីយប់មកម្ល៉េះ លោកប្រុសមេត្តាលែងបានទេ? » មេផ្ទះ

« ចុះវាងាប់ហើយនៅ? បើមិនទាន់ទេទុកតទៅ ទៀតទៅ ក្មេងចចេសសមតែទទួលទោសបែបហ្នឹងហើយ » នាយនិយាយដោយឈាមត្រជាក់ខណៈ ពេលនោះ Lee ដើរមកស្ដាប់លឺក៏លូកមាត់ចូលលែងដឹងចៅហ្វាយអីតែម្ដង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now