Episode 12

2.9K 213 0
                                    

       ❤️បំណែកបេះដូង❤️🥀 Episode 12

_ Suga ដើរចូលផ្ទះបាយស្ងាត់ៗខណៈរាងតូចកំពុងឈរចាំឲ្យម្ហូបឡើងក្ដៅនឹងអាលលើកយកទៅខាង ក្រៅ ទោះបីទីនេះជាទឹកដីអឺរ៉ុបតែក្នុងផ្ទះ Jimin សុទ្ធតែគ្រឿងប្រើប្រាស់មកពីកូរ៉េទាំងអស់សូម្បីតែ របៀបរស់នៅក៏ដូចជាប្រជាជនកូរ៉េដែរ ។

« អួយ៎! » រាងតូចភ្ញាក់ព្រើតពេលបែរមកក្រោយក៏ ស្រាប់តែ Suga ឈរលើកដៃឃុំខ្លួនគេឲ្យបុិតនឹងតុ បាយ មុខពួកគេកៀកគ្នាសឹងតែប៉ះទៅហើយ ។

« ធ្វើអីហ្នឹង? » Suga

« ខ្ញុំ...ខ្ញុំកំដៅម្ហូប បងត្រូវ..ត្រូវការអីមែនទេ? » Jimin តបទាំងរអាក់រអួលព្រោះមុខសង្ហារៗរបស់នាយនៅច្បាស់នឹងភ្នែកពេក បើមានកាមេរ៉ាណា៎ពេលនេះច្បាស់ជាយកមកថតទុកមើលរាល់ថ្ងៃជាមិន ខាន ។

« អត់ទេបងគ្រាន់តែចង់មកមើល នេះផ្ទះឯងតូចពិត មែនន៎ » Suga

« ខ្ញុំប្រាប់បងរួចហើយតើសថាផ្ទះខ្ញុំតូច » Jimin

« អឹមតូច...តែគួរឲ្យចង់នៅបើអញ្ចឹងយប់នេះបងសុំគេងទីនេះផងណា៎ » Suga

« តែផ្ទះខ្ញុំអត់មានខោអាវឲ្យបងផ្លាស់ទេ » Jimin

« មិនបាច់ភ័យទេ បងមានខោអាវដាក់តាមឡានស្រាប់ហើយ » Suga

« ម្យ៉ាងទៀតផ្ទះខ្ញុំគ្មានម៉ាសុីនត្រជាក់ទេ បងគេងម៉េចនឹងលក់? » Jimin

« តែក៏មានកង្ហារដែរតើសដូចជាគ្មានបញ្ហាស្អីផង ឯងសួរច្រើនយ៉ាងនេះមិនមែនមិនស្វាគមន៏បងទេដឹង? » Suga លោរមុខមកកៀកធ្វើឲ្យរាងតូចអៀនឡើងព្រិចភ្នែកញាប់ស្អេក ។

« មិនមែនទេ!! សម្រេចថាបងគេងក៏គេងទៅតែត្រូវសុំអនុញ្ញាតអ៊ុំខ្ញុំសិន » Jimin

« អញ្ចឹងបងទៅសុំហើយ » Suga បញ្ចេញស្នាម ញញឹមនិងធ្មេញរបស់គេចេញមករួចក៏ដើរទៅខាង ក្រៅវិញ ឯរាងតូចក៏ភ្លឹកនឹង gummy smile របស់គេតែម្ដង ។

« ព្រះអើយ!! គាត់ញញឹមស្អាតណាស់ » Jimin លួចសរសើរហើយបែរខ្លួនមកលួចញញឹម យូរៗទៅ Suga ដូចជាកំពុងដាក់ស្នេហ៏គេយ៉ាងម៉េចក៏មិនដឹងដែរ ។

Skip៚

_ ក្រោយពេលញាំបាយរួចអ៊ុំស្រីក៏ចូលទៅសម្រាកក្នុងបន្ទប់ ដោយសារមានបន្ទប់តែមួយទើបយប់នេះ Jimin ត្រូវដេកកំដរ Suga នៅបន្ទប់ទទួលភ្ញៀវជាមួយគ្នា ។ រាងតូចដែលងូតទឹកស្លៀកពាក់ឈុតដេកយប់រូបតុក្កតារបស់ខ្លួនរួចក៏រៀបចំក្រាលពូកនិងខ្នើយរួចរាល់ស្របពេល Suga ក៏ងូតទឹកហើយល្មមរួចចេញពីបន្ទប់ទឹកដោយស្លៀកតែខោជើងវែងតែ មិនពាក់អាវឡើយ Jimin ឃើញសាច់ដុំកង់ៗរបស់គេក៏លេបទឹកមាត់ក្អឹកតែម្ដង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now