Episode 8

2.7K 204 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 8

@ព្រឹកថ្ងៃថ្មី

_ តុអាហារ

« អាទិត្យក្រោយនេះដល់ថ្ងៃកំណើតលោកយាយហើយមានអ្នកណាចង់ទៅកូរ៉េជាមួយប៉ាដែរទេ? » Namjoon និយាយឡើងមុនគេ ។

« ខ្ញុំមិនទៅទេ » Mark ឆ្លើយដល់មិនរុញរា គេដូចជាមិនចូលចិត្តកូរ៉េតាំងតែពីដើមម្ល៉េះ ។

« ហើយចុះ Taehyung ទៅទេ? » Namjoon

« ខ្ញុំទៅ!! » រាងតូចតបភ្លាមៗព្រោះមិនបានទៅទី នោះតាំងពី8មុនគេនឹកទីនោះខ្លាំងណាស់ជាពិសេស មនុស្សម្នាក់នោះ ។

« អញ្ចឹងសម្រេចថា Mark នៅចាំផ្ទះចុះប៉ាម៉ាក់និង Taehyung ត្រូវទៅកូរ៉េប្រហែលបីថ្ងៃទើបមកវិញ» Namjoon

« ខ្ញុំទៅដែរប៉ា!! » Mark ស្រាប់តែនិយាយបែប នេះពេលដឹងថារាងតូចទៅ គេមិនអាចទ្រាំនៅផ្ទះតែ ម្នាក់ឯងដោយគ្មាន Taehyung បាននោះទេ ។

« ហើយចុះអំបាញ់មិញក្រែងថាមិនទៅហ្អេស? » Namjoon

« ខ្ញុំ...ខ្ចិលនៅផ្ទះម្នាក់ឯង » Mark

« អឹមអញ្ចឹងចាំប៉ាខលប្រាប់លោកយាយច្បាស់ជា សប្បាយចិត្តដែលបានចៅទៅទាំងអស់គ្នា » Namjoon

« ប៉ា!! ហើយចុះប៉ាKook គាត់នឹងទៅខួបកំណើត លោកយាយដែរទេ? » Taehyung សួរទាំងរារែកចិត្តខ្លាចថាមិនបានជួបមុខប៉ាដែលខ្លួនឯងនឹកបំផុត ។

« ប៉ាក៏មិនដឹងដែរ Taehyung មានអីឬ? »

« គឺខ្ញុំ...ខ្ញុំនឹកគាត់ » រាងតូចអោនមុខចុះហាក់ដូចជា ទន់ខ្សោយពេលពោលប្រយោគនេះចេញមក ឯMark ក៏សម្លឹងមករាងតូចមិនដាក់ភ្នែក,Taehyung និយាយថានឹកប៉ាKook ម្នាក់នោះទាំងដែលមិនធ្លាប់និយាយបែបហ្នឹងមកកាន់ខ្លួនសោះ មានអារម្មណ៏ថាអន់ចិត្តណាស់!

« មិនអីទេចាំទៅដល់កូរ៉េប៉ានឹងនាំឯងទៅរកគេចុះ » Namjoon និយាយដោយយល់ចិត្ត ថ្វីត្បិតគេធ្លាប់និយាយថានឹងមិននាំ Taehyung ទៅជាន់ផ្ទះអតីត ប្អូនថ្លៃទៀតតែដើម្បីកូនប្រុសគេសុខចិត្តធ្វើថោកម្ដងក៏បានដែរ ។

« អរគុណប៉ាហើយ » រាងតូចគ្រាន់តែលឺប៉ាគេប្រាប់បែបនោះក៏សប្បាយចិត្តភ្លាមតែម្ដង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now