Episode 45

3K 188 0
                                    

      🥀❤️បំណែកបេះដូង❤️🥀 Episode 45

@Jungkook's office

_ បន្ទាប់ពីជូនទៅញាំអាហារថ្ងៃត្រង់រួចហើយ រាងក្រាសក៏នាំ Tae មកអូហ្វីសខ្លួនវិញដោយពេលនេះ គេកំពុងអង្គុយធ្វើការហើយមានរាងតូចអង្គុយលេងទូរស័ព្ទនៅលើភ្លៅ ។

< Ring~~~ >

« អូ៎បងប្រុស call មកកូន!! » រាងតូចលើកទូរស័ព្ទ ឲ្យមើលទើប Jungkook ងក់ក្បាលអនុញ្ញាតឲ្យទទួល ។

@In call

« អាឡូបងប្រុស!! » Tae

« Taehyung កំពុងធ្វើអីហ្នឹង? » Mark

« កំពុងអង្គុយលើភ្លៅប៉ា » Tae ឆ្លើយការពិតធ្វើឲ្យរាងក្រាសញញឹមខ្ជឹបផ្ទុយពី Mark ដែលលឺហើយក៏ ច្រណែននឹង Jungkook ដែរ ។

« អឹមល្ងាចនេះ Taehyung ទំនេរឬអត់គឺថា Yaya ស្អែកនេះគេត្រឡប់ទៅអង់គ្លេសវិញហើយទើបចង់ណាត់ពួកយើងជប់លៀងជាមួយគ្នា » Mark, រាងតូចក៏ខ្ទប់សម្លេងទូរស័ព្ទសួរនាយសិន ។

« ប៉ា!! បង Yaya ស្អែកនេះទៅអង់គ្លេសវិញហើយ គាត់ចង់ណាត់ពួកយើងជប់លៀង កូនទៅបានទេ?» Tae

« មិនឲ្យទៅទេ » Jungkook

« អា៎វប៉ាហ្អក៎...!! » Tae ធ្វើមុខគួរឲ្យអាណិតដាក់ ពេលប៉ារូបសង្ហារចិត្តអាក្រក់ជាមួយតែការពិតមាន ឯណា!!

« តែហៅពួកគេឲ្យមកផ្ទះយើងមកចាំប៉ារៀបចំជប់លៀងឲ្យយកជាឈុតធំតែម្ដងល្អទេ? » លឺ Jungkook និយាយបែបនេះធ្វើឲ្យរាងតូចសប្បាយ ចិត្តមុខរីកដូចផ្កាត្រូវទឹកសន្សើមតែម្ដងហើយ ។

« ល្អណាស់ជុប!! » Tae ថើបមាត់រាងក្រាសហើយ ទើបនិយាយទូរស័ព្ទបន្ត ។

« បងប្រុស!! ប៉ាហៅពួកបងឲ្យមកផ្ទះគាត់វិញមក យើងជប់លៀងនៅផ្ទះគាត់ណា៎ » Tae

« អញ្ចឹងក៏បានដែរចាំល្ងាចនេះជួបគ្នា » Mark

« បាទ Bye Bye » Tae

« នៅជាមួយគេ Taehyung ប្រហែលជាមានក្ដី សុខណាស់ហើយ » Mark ដាក់ទូរស័ព្ទចុះរួចនិយាយម្នាក់ឯងតិចៗទាំងស្នាមញញឹមខូចចិត្ត ព្រោះគេដឹងហើយថាទោះបីជាគ្មានគេក៏ Tae នៅតែអាចញញឹមហើយមានសុភមង្គលបានដែរ ។

« Daddy!! » Tae ហៅគេក្រោយបិទទូរស័ព្ទ ។

« ហឹម? » Jungkook

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now