Episode 5

2.9K 247 0
                                    

      🥀❤️បំណែកបេះដូង❤️🥀 Episode 5

_ ដល់ពេលល្ងាច សមាជិកគ្រួសារទាំងបួនត្រូវញាំបាយជុំគ្នាដូចរាល់ដងតែ Taehyung ក៏អង្គុយញាំបាយយ៉ាងស្ងៀមស្ងាត់ខុសពីរាល់ពេលដែលនាំប៉ា និងម៉ាក់និយាយក្នុងតុបាយ Namjoon ឃើញកូន ពៅស្ងាត់មាត់ចឹងក៏ចាប់ផ្ដើមសួរឡើង ។

« Taehyung!! យ៉ាងម៉េចកូនម្ហូបមិនឆ្ងាញ់ហ្អេស បានអត់ញាំចឹង? » រាងតូចលឺហើយភ្ញាក់ព្រើតឯ Mark ក៏ទាញភ្នែកមើលមកកាន់គេដែរ ។

« មិនមែនទេប៉ាគឺខ្ញុំ...ខ្ញុំ... » Taehyung រដាក់ រដុបនិយាយមិនចេញថាខឹងនឹងបងប្រុសដែលថើបគេកាលពីថ្ងៃមិញនេះ ។

« យ៉ាងម៉េច? » Namjoon

« គឺខ្ញុំមិនសូវឃ្លានទេ » Taehyung

« អឹមបើមិនឃ្លានកុំទាន់អាលញាំអី ផឹកទឹកដោះគោ សិនទៅ » Namjoon

« មិនអីទេប៉ាខ្ញុំញាំបាន » Taehyung ញញឹមហើយញាំបាយបន្តទើបអ្នកជាប៉ាសួរទៅកូនប្រុសធំម្ដង ។

« ហើយចុះ Mark វិញពេលនេះរៀនដល់ណា ហើយ? គ្រូខលមកប្រាប់ប៉ាថាឯងគេចសាលាមិនខំរៀនសោះ បើបែបនេះតទៀតប៉ាប្ដូរឲ្យឯងទៅនៅកូរ៉េជាមួយលោកយាយហើយ » Namjoon

« ខ្ញុំមិនទៅកូរ៉េទេ » Mark ប្រកែកភ្លាមៗព្រោះបើទៅកូរ៉េ ច្បាស់ណាស់ថាលោកយាយមិន បណ្ដោយឲ្យមានសេរីភាពដូចនៅទីនេះ ។

« បើមិនចង់ទៅក៏ខំរៀនទៅ ឯងមើល Taehyung ទៅមើលមិនទាន់ចូលថ្នាក់វិទ្យាល័យផងតែប័ណ្ណ សរសើរគរពេញបន្ទប់ មិនគិតចង់ខ្មាសប្អូនខ្លះទេ ហ្អេស? »

« ត្រូវហើយ ខ្ញុំរៀនមិនពូកែមិនល្អដូចកូនសំណព្វរបស់ប៉ាឯណា? » Mark ទម្លាក់ស្លាបព្រាបាយចុះហើយក្រោកឈរឡើងនិយាយខ្លាំងៗធ្វើឲ្យ Namjoon ខឹងជាខ្លាំងជាពិសេស Taehyung ក៏ ងើយមើលមុខបងប្រុសភ្លឹះៗ ឲ្យតែប្រកែកគ្នាម្ដង ណាក៏មានឈ្មោះគេលាយឡំរហូត បែបនេះហើយទើប Mark មិនចង់រាប់គេជាប្អូន ។

« ប៉ានិយាយស្រួលបួលឯងកុំមកច្រឡោតដាក់ប៉ា បែបនេះ ប៉ាមិនចូលចិត្ត » Namjoon

« ចុះអ្នកណាបង្ខំឲ្យប៉ាចូលចិត្តនោះ? ក្រែងប៉ាមិនខ្វល់ជាមួយខ្ញុំតាំងពីដើមស្រាប់ហើយតើស » Mark និយាយហើយក៏ឡើងទៅបន្ទប់ទាំងមិនទាន់ញាំបាយរួចរាល់ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Onde as histórias ganham vida. Descobre agora