Episode 46

3K 174 0
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 46

_ Maiya បានរត់គេចពីភាពអាម៉ាសដែល Mark សាងឲ្យមកអង្គុយយំនៅខាងក្រៅផ្ទះយ៉ាងគួរឲ្យអាណិត នាងមិនធ្លាប់គិតទេថាត្រូវយំដោយសារ មនុស្សគ្មានភាពជាកូនប្រុសដូចជានាយបែបនេះឡើយ ឯរាងតូចដែលរត់តាមនាងឃើញបែបនេះ ហើយក៏អត់នឹងមិនអាណិតមិនបានដែរ ។

« បងស្រី » សម្លេងតូចឆ្មារហៅស្របពេលដាក់ខ្លួនអង្គុយចុះហើយអោបនាងដោយក្ដីអាណិតអាសូរ ។

« ហុឹកៗ បងស្អប់គេណាស់ Taehyung បងស្អប់ប្រុសនោះខ្លាំងណាស់ ហុឺ.... » នាងតូចស្រែកយំ ចេញពីចិត្តទើប Tae សម្រេចចិត្តថាមិននិយាយអ្វីបន្តអោបនាងរហូតទាល់តែមួយសន្ទុះធំទើបនាងឈប់យំ ដោយខ្លួនឯងហើយពួកគេក៏អង្គុយនិយាយគ្នានៅ ទីនេះ ។

« បងស្រីកុំថាខ្ញុំចេះដឹងអី បងនិងបងប្រុសបានគេងជាមួយគ្នាពិតមែនទេ? » បន្ទាប់ពីស្ងាត់អស់មួយ សន្ទុះ Tae ក៏ដាច់ចិត្តសួរនាងឡើង ។

« មែនហើយ តែយើងគេងជាមួយគ្នាដោយសារតែ ស្រវឹងស្រាមិនដឹងអីប៉ុណ្ណោះ បងគិតថាបំភ្លេចវា ចោលហើយតែគេបែរជាលើករឿងហ្នឹងមកនិយាយនៅចំពោះមុខអ្នករាល់គ្នាទៅវិញ Taehyung ដឹងទេ បងក៏ចេះខ្មាសគេដែរ » Maiya ប្រឹងនិយាយទាំងអួលដើមក មុននេះមានមនុស្សក៏ច្រើនដែរហើយ Mark និយាយក្ដែងៗប្រកាសឲ្យគ្រប់គ្នាដឹងថាគេ ដេកជាមួយនាងដូចស្រែកប្រាប់គេថាខ្លួនប្រាណនាងលែងសល់ភាពបរិសុទ្ធទៀតហើយ ។

« ប្រហែលមកពីគាត់ស្រវឹងហើយទើបនិយាយវា ចេញមកបងកុំទុកក្នុងចិត្តអីណា៎ » Tae ចាប់ដៃ Maiya ហើយនិយាយលួងលោមព្រោះគេក៏អាណិតមិនចាញ់គ្នាប៉ុន្មានដែរ ។

« បងធ្លាប់មានសង្សារម្នាក់ សង្សារបងទៅដេកជាមួយស្រីផ្សេងពេលបងតាមទាន់គេក៏សុំបែកពីបង បងមិនសូវជាខឹងប៉ុន្មានទេតែពេលដែលជួបនឹង Mark បងមានអារម្មណ៏ថាខ្លួនឯងគ្មានតម្លៃទាល់តែ សោះ បងអាក្រក់ណាស់ទៅហ្អេសទើបបានជាគេ ចង់ទទួលខុសត្រូវព្រោះតែតួនាទីនោះ? » Maiya

« បងប្រុស Mark គាត់មិនសូវដឹងពីរឿងអស់នេះទេ បងអាចទុកឱកាសឲ្យគាត់បានទេ? ចាំខ្ញុំជួយពន្យល់ហេតុផលឲ្យគាត់ស្ដាប់ណា៎ » Tae

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now