Episode 13

2.9K 208 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 13

_ រាងក្រាសដើរមកខាងលើដោយមានប្រអប់ថ្នាំជាប់ ដៃទាំងពីរតែដោយសារបន្ទប់បើកទ្វារចំហរទើប នាយចូលមកដោយខ្លួនឯងខណៈរាងតូចក៏ដើរចេញពីបន្ទប់ទឹកល្មម ។

« ប៉ា~~~ » Taehyung ហៅអ្នកនៅចំពោះមុខ ទាំងភ័យខ្លាចនឹងគេតិចតួច Jungkook ក៏យកថ្នាំមក ដាក់នៅលើពូក ។

« អង្គុយចុះមក យើងលាងរបួសឲ្យ » នាយហៅ ដោយសម្លេងរឹងៗតាមទម្លាប់តែរាងតូចនៅឈរ ស្ងៀមមិនហ៊ានមកក្បែរឡើយ ។

« លឺយើងហៅឲ្យមកទេ? » គេតម្លើងសម្លេងសួរ ម្ដងទៀតជាមួយនឹងខ្សែភ្នែកត្រជាក់ដូចទឹកកកទើប Taehyung លែងហ៊ានជំទាស់រួចដើរមករកនាយហើយក៏ត្រូវប្រអប់ដៃធំទាញគេឲ្យអង្គុយចុះទៅលើ ពូក បន្ទាប់មក Jungkook ក៏ទាញដៃរាងតូចមក មើលរបួសមុននឹងចាក់អាល់កុលលើសំឡីហើយជូតផ្ដិតឲ្យគេយ៉ាងស្ងៀមស្ងាត់ ។

« ឈឺទេ? » សម្លេងសួរបែបយកចិត្តទុកដាក់របស់លោកប៉ាធ្វើឲ្យបេះដូងតូចចាប់ផ្ដើមរីកមាឌរំភើបឡើងមកភ្លាមហើយរហ័សឆ្លើយវិញ ។

« ឈឺ »

« របួសតូចប៉ុណ្ណឹងសោះឈឺដែរ មាយា... » សម្ដីមួយម៉ាត់របស់រាងក្រាសនិយាយឡើងធ្វើឲ្យបេះដូងដែលរីកមាឌត្រឡប់មកដូចដើមវិញ វាដូចជាក្ដីសង្ឃឹមដែលឡើងខ្ពស់ហើយក៏ធ្លាក់ចុះមកដល់លេខសូន្យវិញយ៉ាងចឹង ។

« ប៉ា~~~ » Taehyung ហៅអ្នកកំពុងលាបរបួសឲ្យតិចៗតែ Jungkook ស្ងាត់មិនតប ។

« ប៉ាសុខសប្បាយទេ? » សំណួរសួរដោយបារម្ភតែអ្នកដែលគេសួរនៅតែមិនឆ្លើយតបគិតតែពីលាប របួសហើយបិទបង់ឲ្យមុននឹងរៀបរបស់របរដាក់ក្នុងប្រអប់វិញ ដោយសារតែទ្រាំនឹងអារម្មណ៏ដែលត្រូវគេព្រងើយកន្តើយដាក់លែងបាន Taehyung ក៏និយាយមុនតែម្ដង ។

« ប៉ា!! ប៉ានៅខឹងនឹងខ្ញុំទៀតមែនទេ? ខ្ញុំសុំទោស រឿងយប់មិញខ្ញុំអត់មានចេតនាទេ ការពិតខ្ញុំគ្រាន់តែ ចង់ទៅប្រមូលខោអាវបោកឲ្យប៉ាប៉ុណ្ណោះតែខ្ញុំឆ្ងល់ពេកក៏ចូលទៅបន្ទប់នោះហើយប៉ាក៏មកដល់ ខ្ញុំអត់ ដឹងថាត្រូវធ្វើម៉េចទើបចូលទៅពួននៅក្នុងទូនោះ ប៉ាកុំខឹងខ្ញុំអីណា៎ប៉ា » រាងតូចរៀបរាប់ទាំងជ្រាបទឹក ភ្នែកតាមចុងកន្ទុយភ្នែកព្រោះគេភ័យណាស់ ភ័យខ្លាចថាប៉ាកាន់តែស្អប់គេលើសដើម ។ Jungkook សម្លឹងមុខគេហើយស្ងាត់មាត់មួយសន្ទុះមុននឹងលូក ដៃទៅកាន់ដៃរាងតូចហើយទាញគេឲ្យមកអង្គុយកាន់តែជិត ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now