Episode 32

3.7K 233 0
                                    

     🥀❤️ បំណែកបេះដូង ❤️🥀 Episode 32

« ស្លាប់ហើយលោកប្រុស សុីក្មេងហើយទុកឲ្យដេកននោលគកចឹងទៅកើត » មេផ្ទះលាន់មាត់តិចៗ ពេលបើកទ្វារចូលដល់ក្នុងបន្ទប់ក៏ឃើញរាងតូចដេកដោយគ្មានសូម្បីភួយបិទបាំងរាងកាយអាក្រាតរបស់ខ្លួនទាំងមុខស្លេកស្លាំងគួរឲ្យអាណិត ។ ស្ត្រីចំណាស់ក៏យកទឹកនិងកន្សែងមកជូតខ្លួនឲ្យគេ ពេលរួចរាល់ហើយ Taehyung ក៏ភ្ញាក់ដឹងខ្លួនមកល្មម ។

« អ្នកប្រុសតូចភ្ញាក់ហើយហ្អេស? » មេផ្ទះ

« បាទហើយម៉េចក៏អ៊ំនៅទីនេះទៅវិញ? » Taehyung សួរខ្សាវៗដោយអស់កម្លាំងឈឺពេញខ្លួនហើយពេលនេះខ្លួនក៏ដេកកើយទ្រូងមេផ្ទះផងដែរ ។

« លោកប្រុសឲ្យអ៊ំមកជូតខ្លួនឲ្យអ្នកប្រុសតូចហ្នឹងណា៎ថែមទាំងឲ្យអ៊ំនេះដាំបបរឲ្យទៀតផង គាត់យក ចិត្តទុកដាក់នឹងអ្នកប្រុសតូចណាស់ » មេផ្ទះ

« គាត់ចេះយកចិត្តទុកដាក់នឹងក្មេងឈាមថោកដូចខ្ញុំដែរហ៎? » Taehyung

« ម៉េចក៏អ្នកប្រុសនិយាយបែបនេះ? » មេផ្ទះ

« គាត់មិនបានធ្វើវាចេញពីចិត្តនោះទេអ៊ំ គាត់គ្រាន់ តែខ្លាចថាពេលខ្ញុំស្លាប់បាត់ប៉ាJoon រករឿងគាត់ ហើយក៏គ្រាន់តែខ្លាចថាពេលខ្ញុំស្លាប់ទៅគ្មានអ្នក ណានៅឲ្យគាត់មើលងាយមើលថោកទៀត ប៉ុណ្ណោះ » រាងតូចនិយាយរាល់ពាក្យចេញពីចិត្ត ពេលនេះគេទ្រាំទ្រនឹងវាលែងបានទៀតហើយ ។

« អ្នកប្រុសតូច.... » មេផ្ទះហៅគេតិចៗដោយក្ដីអាណិត ។

« ខ្ញុំក៏ចេះហត់ហើយឈឺចាប់ដែរ ពេលប៉ាប្រើពាក្យមើលងាយខ្ញុំទាំងប៉ុន្មានមិនមែនខ្ញុំមិនចេះឈឺទេ
ខ្ញុំឈឺខ្លាំងណាស់សឹងតែពេលខ្លះនៅម្នាក់ឯងខ្ញុំចង់ចងកសម្លាប់ខ្លួនឲ្យបាត់មុខមាត់ទៅកុំឲ្យប៉ាទើសភ្នែកទៀត អ៊ំដឹងដែរទេ? ហុឹកៗ » និយាយបានត្រឹមនេះទឹកភ្នែកនៃក្ដីឈឺចាប់ក៏ស្រក់ចុះមកភ្លាមៗឃាត់លែងឈ្នះទើបអ៊ំមេផ្ទះអោបលួងលោមគេគាត់ឃើញក្មេង ដែលពូកែញញឹមម្នាក់ប្រែក្លាយជាទន់ជ្រាយបែបនេះគាត់ក៏ឈឺចាប់ហើយអាណិតមិនចាញ់គ្នាដែរ ។

« តើខ្ញុំជាក្មេង ហុឹក ជាក្មេងចោលម្សៀតណាស់មែនទេទើបប៉ាគាត់ស្អប់ខ្ញុំបែបនេះ ហុឹកៗ រាល់ថ្ងៃនេះគាត់ចង់បានអ្វីឬចង់ធ្វើអ្វីមកលើខ្ញុំក៏ខ្ញុំមិនដែលប្រកែក អ៊ំដឹងមែនទេថាខ្ញុំស្រឡាញ់គាត់ ចង់ឲ្យគាត់មានក្ដីសុខ ចង់ឲ្យម៉ាក់Namhee មើលពីលើមេឃមកបានញញឹមពេលឃើញប៉ាញញឹមតែការពិតខ្ញុំទ្រាំលែងបានហើយ ហុឹកៗ ការពិតទៅខ្ញុំគួរតែស្លាប់កាលពី នៅមន្ទីរពេទ្យម្ល៉េះ កាលនោះបើប៉ាJoon មកឃាត់ មិនទាន់ទេប៉ាKook ប្រហែលជាសម្លាប់ខ្ញុំឲ្យបាត់ពី មុខមាត់គាត់យូរណាស់ហើយ ខ្ញុំមិនគួររស់នៅឲ្យគាត់ឃ្នើសចិត្តមកទល់ពេលនេះនោះទេណា៎អ៊ំ
ខ្ញុំហត់ណាស់ ខ្ញុំហត់ ហុឹកៗហុឺ.... » ពាក្យត្អូញត្អែរដែលលាក់ទុកក្នុងចិត្តជាយូរណាស់មកហើយនោះត្រូវបានសាមីខ្លួនរៀបរាប់មកគ្មានសល់ វាកប់ទុកក្នុងបេះដូងមករហូតទោះបី Taehyung ព្យាយាមបំភ្លេចយ៉ាងណាក៏វានៅតែមិនរលុបរហូតដល់ពេលដែល Jungkook មើលងាយដល់សន្ដានរបស់គេហើយទើបគេដឹងថាតាំងពីដើមមកគឺគេល្ងង់ខ្លួនឯងគ្រប់ យ៉ាង នឹកស្មានថាលោកប៉ាផ្លាស់ប្ដូរម្ដងជាពីរដងតែវា មិនបានដូចការគិត មានឯណាអ្នកដែលចង់ឲ្យយើង រលត់ផុតជីវិតពីក្នុងលោកនេះមកស្រឡាញ់យើងបាននោះ វាច្បាស់ជាគ្មានផ្លូវ ដាច់ខាតគឺមិនអាច!!

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now