Episode 34

4.1K 219 0
                                    

    🥀❤️ បំណែកបេះដូង ❤️🥀 Episode 34

_ Jungkook អង្គុយចាំមើលរាងតូចអស់ពេលយូរគួសមទើបគេចេញទៅបើកថ្នាំហើយត្រឡប់មកវិញក៏ឃើញ Taehyung គេងផ្អៀងខ្លួនបែរមុខចេញពីគេយ៉ាងស្ងៀមស្ងាត់ រាងក្រាសក៏ដកដង្ហើមមុននឹង ទុកថ្នាំហើយអង្គុយចុះមើលផែនខ្នងតូចដែលកំពុងបែរមក ។

« មាននៅឈឺដើមទ្រូងហើយពិបាកដកដង្ហើមដែរទេ? »

« ..... » ស្ងាត់! គ្មានការឆ្លើយតប ។

« ពេទ្យប្រាប់ថាឲ្យ Taehyung កុំគិតច្រើនពេកនាំ ឲ្យប៉ះពាល់ដល់បេះដូងបាន »

« ..... » Jungkook និយាយតែម្នាក់ឯងព្រោះនៅតែគ្មានសម្លេងឆ្លើយតបមកកាន់ខ្លួនវិញទាល់តែ សោះទើបគេស្ងាត់មួយសន្ទុះមុននឹងនិយាយរឿងខ្លះចេញមក ។

« Taehyung ដឹងទេ? ពេលម៉ាក់ Namhee នៅ មានជីវិតហើយមិនទាន់មានកូន ជីវិតប្ដីប្រពន្ធពួក យើងសោះកក្រោះខ្លាំងណាស់ រាល់ថ្ងៃប៉ាគិតតែពីធ្វើការគ្មានពេលវេលាគ្រប់គ្រាន់កំដរគេ ទើបពួក យើងចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ មានពេល មួយម៉ាក់បានប្រាប់ប៉ាថាចង់មានកូនម្នាក់ដើម្បីកំដរ ព្រោះបើសូម្បីតែប្ដីម្នាក់ក៏គ្មានពេលវេលាឲ្យផងនោះថ្ងៃណាមួយម៉ាក់អាចនឹងឆ្កួតចិត្តស្លាប់ក៏ថាបានដែរ ពេលប៉ាបានលឺហើយប៉ាក៏មិនប្រកែកទើបម៉ាក់បានទៅទទួលយកក្មេងម្នាក់ពីមណ្ឌលកុមារកំព្រា Taehyung ដឹងទេ? ក្មេងនោះអាយុពីរឆ្នាំតែខ្លួនតូចខ្លាំងណាស់ ដៃជើងខ្លីៗគួរឲ្យស្រឡាញ់ ពេលម៉ាក់ បានគេមកចិញ្ចឹមបីបាច់ ម៉ាក់ក៏អាចញញឹមបានឡើង វិញប៉ាក៏សប្បាយចិត្តទៅតាមនោះដែរ ទោះបីជា មើលទៅប៉ាមិនយកចិត្តទុកដាក់ចំពោះគេតែរាល់ ពេលដែលត្រឡប់មកពីធ្វើការប៉ាក៏បាត់ហត់នឿយទៅតាមដោយគ្រាន់តែឃើញស្នាមញញឹមអ្នកម៉ាក់ ពេលនៅជាមួយគេ ក្មេងនោះប្រៀបបានដូចជាថ្នាំស័ក្តិសិទ្ធិរបស់ម៉ាក់ចឹង » Jungkook និយាយបណ្ដើរញញឹមបណ្ដើរលាយឡំនឹងទឹកភ្នែកមិនខុសពីរាងតូចដែលចាំស្ដាប់ទាំងស្ងៀមស្ងាត់នោះក៏បង្ហូរ ទឹកភ្នែកមកមិនចាញ់គេដែរ ។

« តែវាសនាធ្វើបាបមនុស្សណាស់ Taehyung គិតចឹងទេ? » រាងក្រាសនិយាយត្រឹមនេះក៏ញញឹមម្ដងទៀត ញញឹមនឹងទឹកភ្នែកដែលប្រដេញស្រក់មក ដំណាលគ្នា ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now