Episode 16

2.8K 204 5
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 16

< តុក តុក >

« លោកប្រុស!! អាហាររៀបចំរួចហើយ » មេផ្ទះឡើងមកគោះទ្វារបន្ទប់ អ្នកដែលកំពុងជញ្ជក់មាត់គ្នាក៏ បញ្ឈប់សកម្មភាព ។

« ខ្ញុំដឹងហើយ » Jungkook តបរួចអ៊ុំមេផ្ទះក៏ដើរ ទៅរក Taehyung បន្ត ។

< តុក តុក >

« ទ្វារអត់បានចាក់គន្លឹះទេ » Taehyung ស្រែក ប្រាប់ពីខាងក្នុងទើបគាត់បើកចូលមក ។

« អ្នកប្រុសតូច!! ដល់ម៉ោងញាំបាយហើយ »

« ខ្ញុំអត់ឃ្លានទេអ៊ុំ » រាងតូចគ្រវីក្បាលតប ។

« តែបើលោកប្រុសធំមិនឃើញអ្នកប្រុសចុះទៅ ប្រយ័ត្នគាត់ខឹងបានណា៎ឆាប់ចុះទៅញាំជាមួយគ្នាទៅ »

« ហើយចុះអ្នកមីងម្នាក់នោះទៅទេ? » Taehyung

« ច្បាស់ជាទៅហើយ »

« អញ្ចឹងខ្ញុំមិនទៅទេ មិនចង់ញាំបាយជាមួយមនុស្ស ចរិតមិនល្អ »

« ឯងជាកូនប្រធានាធិបតីហ្អេសបានជាឬកធំថ្នាក់នេះ? » Jungkook ដែលដើរមកទាន់លឺហើយក៏ ចូលមកសម្លក់ថាឲ្យតែម្ដង ។

« ប៉ា~~~ខ្ញុំ... »

« ឆាប់ចុះទៅភ្លាម យើងមានរឿងចង់ប្រាប់ឯង » នាយនិយាយត្រឹមនេះក៏ចុះទៅមុនជាមួយស្រីស្នេហ៏ រាងតូចជំទាស់មិនបានក៏មានតែចុះមកតាមដែរ ។

« ឆាប់អង្គុយចុះទៅ » Jungkook, រាងតូចក៏ចូលទៅអង្គុយកៅអីទល់មុខនឹង Baezy ។

« ប៉ាមានរឿងអីចង់ប្រាប់ខ្ញុំមែនទេ? » Taehyung

« ពីថ្ងៃនេះទៅឯងត្រូវរស់នៅទីនេះក្នុងនាមជាកូន ចិញ្ចឹមរបស់យើងដូច្នេះហើយជីវិតឯងគឺជារបស់យើង យើងប្រើឲ្យធ្វើអីឯងត្រូវតែធ្វើត្រូវស្ដាប់សម្ដីរបស់យើងគ្រប់ម៉ាត់គ្រប់ពាក្យទាំងអស់ហាមជំទាស់ដាច់ខាតមិនចឹងឯងនឹងបានដឹងថាប៉ាចិញ្ចឹមដូចជា យើងនេះអាចធ្វើអីដាក់ឯងបានខ្លះ » Jungkook ដាក់បញ្ជាមកហូរហែរឯរាងតូចក៏មិនបានប្រកែកដូចគ្នា ព្រោះដឹងថាគេត្រូវមកទទួលរឿងអស់នេះស្រាប់ហើយ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now