Episode 42

3.4K 177 0
                                    

     🥀❤️បំណែកបេះដូង❤️🥀 Episode 42

_ ងាកមក Mark វិញក្រោយពេលត្រូវរាងតូច
បដិសេធចំៗកាលពីយប់មិញហើយនាយក៏ទិញស្រា បៀរកំប៉ុងមកផឹកតែម្នាក់ឯងឡើងស្រវឹងរហូតមក ដល់ថ្មើរនេះហើយនៅមិនទាន់ងើបពីដេកនៅឡើយទេ ។

< Ding Dong >

« អ្ហឹម » សម្លេងចុចកណ្ដឹងធ្វើឲ្យនាយកម្លោះគ្រហឹមភ្ញាក់ពីដំណេកឡើងភ្លាមៗទើប Mark ទប់ក្បាលដែលឈឺហើយក្រោកឡើងមុននឹងដើរទៅបើកទ្វារទាំងញីភ្នែកមិនឈប់ ។

< ក្រាក >

« សួស្ដី!! នេះគឺជាបន្ទប់លេខ 202 មែនទេ? » សម្លេងស្រួយស្រេះតូចបន្លឺឡើងដោយនាងក្រមុំតូច Maiya សួរមកកាន់នាយធ្វើឲ្យ Mark ស្វាងចែសតែម្ដងជាមួយនឹងរូបរាងតូចច្រឡឹង ពាក់វែនតាធំៗ សក់ខ្លីក្ដោបលើទម្រង់មុខពងក្រពើកំពុងឈរនៅ ចំពោះមុខគេ ទោះបីសម្រស់នាងស្អាតមិនដូច Tae តែក៏អាចធ្វើឲ្យនាយភ្លឹកមួយគ្រាបានដែរ ។

« មែនហើយ នាងមានការអីហ្អេស? » Mark

« គឺចេះទេ ខ្ញុំចង់មកជួលខុនដូនៅទីនេះស្នាក់នៅ មួយរយៈមុននឹងត្រឡប់ទៅអង់គ្លេសវិញតែបុគ្គលិក នៅខាងក្រោមប្រាប់ថាពេញអស់ហើយហើយបន្ទប់នេះលោកក៏ជួលដែរទើបខ្ញុំសុំមកនៅជាមួយលោក មួយរយៈសិនបានទេ? រឿងថ្លៃជួលចាំខ្ញុំជួយចេញឲ្យពាក់កណ្ដាលចុះណា៎ » Maiya

« នៅជាមួយគ្នា? » Mark ជ្រួញចិញ្ចើមមើលទៅ មុខនឹងឆ្លាស់នឹងវ៉ាលីធំមួយនៅក្បែរជើងរបស់នាងតូច ។

« ចា៎មែនហើយ » Maiya

« តែនេះខ្ញុំជាមនុស្សប្រុស នាងមិនខ្លាចខ្ញុំធ្វើស្អីនាងទេហ្អេស? » Mark

« តែម៉ាក់លោកក៏ជាស្រីដែរ លោកមិនមែនគិតចង់ធ្វើអាក្រក់ដាក់មនុស្សភេទម៉ាក់លោកទេដឹង? » Maiya

« ប្រាកដជាអត់ហើយខ្ញុំជាសុភាពបុរស » Mark

« បើចឹងខ្ញុំនៅជាមួយលោកអត់មានបញ្ហាទេមែន ទេ? » Maiya

« មាន!! ទីនេះមានគ្រែតែមួយទេ បើខ្ញុំគេងលើគ្រែចុះនាង? » Mark

« កុំភ័យអីខ្ញុំគេងលើសាឡុងក៏បានដែរតែលោកត្រូវចេញថ្លៃជួលបន្ទប់លើសខ្ញុំទៅចុះ Okay?! » Maiya ញញឹមដាក់នាយកម្លោះមុននឹងអូសវ៉ាលីនាងចូលបន្ទប់ភ្លាមដោយមិនបាច់ចាំចម្លើយច្រើន ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now