Episode 14

2.7K 196 2
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 14

_ ក្រោយពេលពិធីចប់សព្វគ្រប់ Jungkook ត្រូវត្រឡប់ទៅផ្ទះវិញរីឯរាងតូចនៅមិនទាន់ទៅនោះទេគ្រាន់តែជូនដំណើរគេឡើងឡានប៉ុណ្ណោះ ។

« បើកឡានដោយសុវត្ថិភាពណា៎ប៉ា » Taehyung ផ្ដែផ្ដាំទាំងមុខរីកស្រស់ថ្លា រាងក្រាសក៏ប្រុងនឹងឡើង ឡានទៅហើយតែពេលឃើញ Mark ដើរចេញមក នាយក៏ទាញរាងតូចមកអោបភ្លាមៗបញ្ឈឺចិត្ត មិនមែនគេមើលមិនដឹងទេថា Mark គិតអ្វីមកលើ Taehyung នោះ, Mark ដែលឃើញបែបនេះក៏ឈរក្ដាប់ដៃទប់អារម្មណ៏មុននឹងមានមនុស្សបែកមុខ ដោយសារកណ្ដាប់ដៃរបស់គេ ។

« យើងទៅវិញហើយ ស្អែកនេះចាំជួបគ្នា » Jungkook ដកចេញពីការអោបហើយនិយាយដោយប្រើទឹកមុខស្រទន់បំផុតដាក់ក្មេងតូចធ្វើឲ្យ Taehyung បានត្រឹមតែញញឹមអៀនប៉ុណ្ណោះ ។

« បាទ រាត្រីសួស្ដីប៉ា » រាងក្រាសលឺហើយក៏ធ្វើជា ញញឹមបន្តិចមុននឹងដៀងភ្នែកឌឺដងឲ្យ Mark ហើយឡើងឡានទំនើបរបស់ខ្លួនចាកចេញពីទីនេះ ពេលឃើញគេទៅផុតទើបរាងតូចបែរខ្លួនមកវិញក៏ឃើញ បងប្រុសឈរសម្លក់ខ្លួនទៅហើយ ។

« បងប្រុសមកឈរនៅត្រង់នេះតាំងពីកាល? » Taehyung

« គេនិយាយអីខ្លះជាមួយឯង? » Mark

« អត់មានអីផង អូ៎មែនហើយបងឆាប់ទៅរៀបចំខោ អាវទៅស្អែកនេះត្រូវត្រឡប់ទៅផ្ទះវិញផង » រាងតូច និយាយហើយក៏ឡើងទៅបន្ទប់ដើម្បីរៀបចំខោអាវឲ្យ Mark ចំណែកនាយក៏បម្រុងនឹងឡើងទៅតាមដែរតែប៉ារបស់គេស្កាត់ផ្លូវមុន ។

« Mark!! » Namjoon

« បាទប៉ា » Mark

« ស្អែកនេះត្រូវងើបពីព្រលឹមរៀបចំខ្លួនផងប៉ាមាន ការងារសំខាន់នៅអង់គ្លេស » Namjoon

« បាទខ្ញុំដឹងហើយរួចចុះកូនពៅប៉ានោះចង់ឲ្យដាស់ដែរឬមួយក៏ឲ្យខ្ញុំអៀវគេឡើងយន្តហោះទៅ? » Mark និយាយទាំងសើចទុករាងតូចជា Baby ម្នាក់ យ៉ាងចឹង ។

« មិនបាច់ទេ Taehyung គេនៅទីនេះហើយ » Namjoon

« ប៉ាចង់បានន័យថាម៉េច? » Mark ជ្រួញចិញ្ចើមមិនយល់ ។

« នេះគេអត់មានប្រាប់ឯងទេហ្អេស? » Namjoon

« ប្រាប់រឿងអីប៉ា? » Mark

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now