Episode 21

3.3K 222 0
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 21

« យើងមិនដឹងថាត្រូវគិតជាមួយឯងបែបណាតទៀត នោះទេTaehyung » Jungkook និយាយទាំងដក ដង្ហើមធំស្មុគស្មាញ ហេតុអីគ្រាន់តែសិចមួយលើកអាចមានឥទ្ធិពលដល់គេថ្នាក់នេះ? ពិតជាមិនសម ហេតុផលទាល់តែសោះ!

_ ជាង3ម៉ោងកន្លងផុតទៅ រាងតូចក៏បានភ្ញាក់ដឹងខ្លួនឡើងវិញនៅលើគ្រែរបស់ខ្លួនតែម្នាក់ឯងស្របពេល នោះមេផ្ទះក៏ដើរចូលមករកល្មម ។

« អ្នកប្រុសតូចភ្ញាក់ហើយហ្អេស? មានមិនស្រួលខ្លួនត្រង់ណាទៀតទេ? »

« ខ្ញុំមិនអីទេគ្រាន់តែរៀងឈឺខ្លួនតែថាម៉េចក៏ខោអាវខ្ញុំម៉េចក៏ប្លែកចឹងអ៊ុំ? » Taehyung សួរទាំងងឿងឆ្ងល់ឯមេផ្ទះក៏បានត្រឹមតែញញឹមតប ។

« ខ្ញុំមិនបានប្ដូរឲ្យអ្នកប្រុសទេ » មេផ្ទះ

« បើចឹងអ្នកណាជាអ្នកប្ដូរទៅ? » Taehyung

« ជាអ្នកណានោះ អ្នកប្រុសច្បាស់ជាដឹងដោយខ្លួន ឯងហើយ » មេផ្ទះបញ្ឆិតបញ្ឆៀងធ្វើឲ្យរាងតូចដឹងបាត់ហើយ ។

« អ៎...ហើយចុះនេះម៉ោងប៉ុន្មានហើយ? » Taehyung

« ម៉ោង5ល្ងាច » មេផ្ទះ

« ស្លាប់ហើយ!! ហេតុអីខ្ញុំគេងទ្រមក់ថ្នាក់នេះ បើប៉ា ដឹងច្បាស់ជាគាត់ស្ដីឲ្យទៀតមិនខានទេ » Taehyung និយាយហើយស្ទុះចង់ងើបចុះពីលើគ្រែ តែបានមេផ្ទះឃាត់ទាន់ ។

« អេ៎អ្នកប្រុសចង់ទៅណា? » មេផ្ទះ

« ខ្ញុំទៅស្រោចទឹកផ្កាណាអ៊ុំ » Taehyung

« មិនបាច់ទេ ខ្ញុំស្រោចរួចហើយ » មេផ្ទះ

« បើចឹងខ្ញុំទៅប្ដូរកម្រាលពូក » Taehyung

« ហ្នឹងក៏អ៊ុំធ្វើហើយដែរ អ្វីដែលអ្នកប្រុសត្រូវធ្វើគឺ ញាំបបរនិងទឹកដោះគោតាមដែលលោកប្រុសធំបញ្ជាណា៎ » មេផ្ទះ

« ប៉ា? » Taehyung លើកចិញ្ចើមឆ្ងល់ ។

« ចា៎ លោកប្រុសមុននឹងចេញក្រៅផ្ដាំថាបើអ្នក ប្រុសតូចភ្ញាក់ពេលណាឆាប់ឲ្យញាំបបររួចហើយលេបថ្នាំសម្រាកនឹងអាលឆាប់ជាពី... អ្នកប្រុសតូចដឹងខ្លួនឯងហើយអ៊ុំមិនហ៊ាននិយាយទេ » មេផ្ទះនិយាយផងញញឹមផងធ្វើឲ្យរាងតូចនឹកខ្មាសអៀនអោនមុខចុះគេចពីគាត់ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now