Episode 3

3K 265 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 3

« ឯងជាអ្នកណា? » Taehyung សួរទាំងបើកភ្នែកម៉ក់ៗទៅក្មេងម្នាក់នោះ ។

« យើងឈ្មោះ Jimin ហិហិ » Park Jimin ក្មេងតូចឆ្លើយទាំងសើចស្ញេញដាក់រាងតូចធ្វើដូចធ្លាប់ ស្គាល់គ្នាតាំងពីកាលណាមកចឹង ។

« Jimin? យើងអត់ដែលស្គាល់ឯងទេ »

« យើងក៏មិនដែលស្គាល់ឯងដែរ » Jimin និយាយហើយក៏អង្គុយក្បែររាងតូច ។

« ហើយហេតុអីចង់មកអង្គុយជាមួយយើង? »

« យើងឃើញឯងយំ នេះយកទៅជូតទឹកភ្នែកចេញ ទៅ » ម្រាមដៃខ្លីៗដកកន្សែងតូចមួយចេញពីកូនកាបូបស្ពាយរបស់ខ្លួនឲ្យតែ Taehyung ឃើញហើយក្រញ៉ែងខ្លួនទៅវិញ ។

« យី~~~កន្សែងឡើងសុទ្ធតែអាចម៏ច្រមុះឲ្យគេជូតមុខ អ៊ាក់ៗហាស »

« អាចម៏ច្រមុះយើងក្រអូបណាស់ ឯងជូតទៅយើងឲ្យ »

« បាច់ហ្អេស អរគុណហៃ » រាងតូចបដិសេធទើប Jimin យកកន្សែងមកក្ដោបទុកវិញមុននឹងសួរទៅ មិត្តថ្មី ។

« ឯងជាសិស្សថ្មីមែនទេ? » Jimin

« ម៉េចក៏ឯងដឹង? » Taehyung

« អ៊ុំយើងជាអ្នកអនាម័យនៅទីនេះ យើងមកជួយរើសសំរាមគាត់រាល់ថ្ងៃអ្នកណាក៏យើងស្គាល់ដែរ » Jimin

« អ៊ុំយើងនាំមកចុះឈ្មោះព្រឹកមិញតែយើង...យើងអត់ចង់ចូលរៀនទេ » Taehyung ទម្លាក់ទឹកមុខចុះធ្វើឲ្យ Jimin ឆ្ងល់តាមដែរ ។

« ហេតុអី? មានលុយហើយនៅមិនចង់រៀនទៀត យើងវិញចង់រៀនក៏គ្មានលុយរៀនផង » Jimin

« មិនមែនយើងមិនចង់រៀនទេ យើង...យើងនឹក ម៉ាក់ » Taehyung ពេបមាត់តិចៗចង់យំទៀត ហើយ។

« ម៉ាក់ឯងទៅណា? » Jimin

« ម៉ាក់យើងស្លាប់ហើយ » Taehyung ស្រក់ទឹក ភ្នែកមួយដំណក់ចុះមក Jimin ឃើញក៏លើកដៃជូតចេញឲ្យភ្លាម ។

« ដូចយើងដែរ...ម៉ាក់យើងស្លាប់មួយខែមុនហើយប៉ាយើងទៅយកប្រពន្ធថ្មីទើបអ៊ុំយកយើងមកនៅជាមួយតែអ៊ុំយើងអត់លុយឲ្យយើងរៀនទេ » Jimin

« ប៉ាឯងយកប្រពន្ធថ្មី? » Taehyung

« អឹម...តែប្រពន្ធថ្មីប៉ាយើងមុខអាក្រក់ណាស់ មិនបានមួយចំណិតគូទយើងផង » Jimin និយាយទាំងជ្រួញមាត់និងច្រមុះ លើលោកនេះគ្មានអ្នកណា ស្អាតជាងម៉ាក់គេឡើយ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Opowieści tętniące życiem. Odkryj je teraz