Episode 31

3.6K 217 0
                                    

     🥀❤️ បំណែកបេះដូង ❤️🥀 Episode 31

_ Taehyung បានឡើងមកបន្ទប់ដើម្បីងូតទឹក ហើយក៏ចុះទៅជួយអ៊ំមេផ្ទះធ្វើអាហារវិញ មួយសន្ទុះក្រោយយូរគួរសម Jungkook ក៏ត្រឡប់មកពីជួយអ្នកនាង Catherine វិញមកដល់ផ្ទះភ្លាម Cherry ក៏ចាំស្ទាក់ទូពិតប្រាប់ពីរឿងដែលមានមនុស្សប្រុសជូនរាងតូចមក Jungkook លឺហើយក្ដៅចិត្តជាខ្លាំងទើបដើរចូលមកទាញដៃ Taehyung ឡើងទៅ បន្ទប់ភ្លាម ។

« Taehyung ឆាប់ឡើងទៅបន្ទប់ជាមួយប៉ា » នាយកញ្ឆក់ដៃរាងតូចឲ្យទៅតាមខ្លួន ឯនាង Cherry ក៏មើលមកទាំងញញឹមសមចិត្តដែលផែនការបាន សម្រេច ។

« ប៉ាមានការអីចង់និយាយក៏និយាយត្រង់នេះហើយ ខ្ញុំកំពុងជួយអ៊ំស្រី!! » Taehyung

« ឲ្យទៅក៏ឆាប់ទៅភ្លាមកុំឲ្យប៉ាខឹងឲ្យសោះណា៎ » Jungkook និយាយសម្លុតធ្វើឲ្យរាងតូចលែងហ៊ាន ប្រកែកទើបនាំគ្នាឡើងទៅបន្ទប់ ។

< ក្រាក ក្រឹប >

« អួយ៎!! » ចាក់គន្លឹះទ្វារបន្ទប់ភ្លាម រាងតូចស្ដើងក៏ត្រូវលោកប៉ាច្រានឲ្យដេកទៅលើពូកមួយទំហឹង Jungkook ក៏ឡើងទៅទ្រោបពីលើហើយចាប់សង្កត់ដៃគេទាំងសងខាងផងដែរ ។

« ប៉ា...ខ្ញុំឈឺ » Taehyung និយាយស្របពេលប្រឹងប្រឡេះកដៃចេញតែកាន់តែប្រឹងរើ រាងក្រាសក៏កាន់តែសង្កត់ខ្លាំងឡើងៗ មើលទៅដូចជាខឹងនឹងគេខ្លាំងណាស់ ។

« អាម្នាក់ណាជាអ្នកជូនឯងមកផ្ទះប្រាប់ភ្លាម Kim Taehyung?! » Jungkook សួរចំៗមិនពង្វៀង ច្រើនឯរាងតូចការដែលលឺបែបនេះគេក៏ដឹងបាត់ ហើយថាអ្នកណាជាអ្នកទូពិតនោះ ។

" ទៅវិញជាមួយ Jungkook តែបែរជាមកវិញ
ជាមួយប្រុសឈ្មោលផ្សេងទៅវិញ អ្នកប្រុសតូច
នៀកពូកែរាយមន្តស្នេហ៏ទាក់ទាញគេសម្បើមណាស់ន៎ បើ Jungkookគេដឹងណាមិនដឹងថាមានមោទនភាពប៉ុណ្ណាទេ "

« អ្នកមីង Cherry ប្រាប់ប៉ាថាម៉េចគឺបែបនោះ ហើយប៉ាមកសួរខ្ញុំធ្វើអីទៀត? » Taehyung ស៊ូមិនបកស្រាយប្រាប់ការពិតព្រោះបើជ្រុលជាគេជឿតាមពាក្យញុះញង់របស់ Cherry ទៅហើយចង់បក ស្រាយទាល់តែអស់ទឹកមាត់ទៀតក៏គេនៅតែមិនជឿដែរ ។

« នេះឃ្លាតពីយើងតែបន្តិចសោះឯងក៏ទាក់បាន ប្រុសថ្មីទៅហើយឬមួយក៏ឯងជាប់សន្ដានពីម៉ែឳ បង្កើតឯងទេដឹង? » Jungkook

🥀❤️បំណែកបេះដូង❤️🥀 (Completed)Tahanan ng mga kuwento. Tumuklas ngayon