Episode 39

3.2K 201 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 39

@Dongdaemun Night Market

_ Jungkook បាននាំក្មេងៗទាំងអស់មកលេងនៅ ទីនេះព្រោះជាផ្សាររាត្រីដ៏ល្បីមួយរបស់សេអ៊ូល ទីនេះសំបូរនូវអាហារនិងភេសជ្ជៈជាច្រើនព្រមទាំងមានលក់សម្លៀកបំពាក់ស្អាតៗទៀតផង ។

« Daddy!! Tae ចង់ញាំរបស់នោះ » រាងតូចទទូចសុំរាងក្រាសពេលឃើញអាហារទំនងចំណែក Mark វិញកាលបើឃើញពួកគេស្និទ្ធស្នាលនឹងគ្នាបែបនេះតាំងតែពីមកដល់គេក៏ច្រណែនមិនស្ទើរដែរ ដំបូងគិតថាចង់ដើរលេងមើលថែ Tae ដោយផ្ទាល់តែចុងក្រោយបែរជាមានគោចាស់តាមហួងហែងស្មៅខ្ចីឲ្យទាល់តែបាន ។

« របស់នោះញាំមិនបានទេនាំឲ្យក្ដៅខ្លួនចាំញាំអាផ្សេងទៅ » Jungkook ហាមដោយបារម្ភពីសុខភាពរាងតូចតែ Tae ក៏មិនតវ៉ាមានតែពេបមាត់អោបដៃធំៗរបស់គេប៉ុណ្ណោះ ។

« បងSu!! ខ្ញុំឃ្លានហើយចង់ញាំមីស៊ុប » Jimin និយាយទៅកាន់សង្សារខ្លួនហើយអង្អែលពោះថ្នមៗធ្វើមុខគួរឲ្យអាណិតដាក់គេ ។

« Jimin ឃ្លានហ្អេស? បើចឹងពួកយើងទៅញាំទៅ » Suga

« Okay!! » Jimin ស្ញេញហើយថើបថ្ពាល់ដែល គេមិនជំទាស់នឹងខ្លួនធ្វើឲ្យ Tae ឃើញហើយក៏ ច្រណែនខ្លះដែរព្រោះ Jungkook មិនតាមចិត្តគេ ដូច Suga សោះ ។

« អាMark ទៅញាំមីទេ? » Suga

« អត់ទេ » Mark ឆ្លើយបែបនេះព្រោះបើរាងតូច មិនទៅគេក៏មិនចង់ទៅដែរ ។

« ចុះ Taehyung? » Jimin សួរទើប Tae ងាកមកធ្វើមុខកម្សត់ដាក់រាងក្រាស ។

« Daddy... Tae ក៏ឃ្លានដែរណា៎ » រាងតូចពេប មាត់យកចិត្តធ្វើឲ្យ Jungkook ទ្រាំមើលគេបែបនេះ លែងបាន ។

« ក៏បានៗតែមួយចាននេះទេណា៎ » Jungkook

« ហិហិអរគុណ Daddy » Tae ចង្អើតជើងថើបថ្ពាល់នាយទាំងសប្បាយចិត្តទើបបណ្ដើរគ្នាចូលទៅ ជាមួយ Yoonmin ។

« សាំមែន!! » Mark យកអណ្ដាតទល់ថ្ពាល់នឹកក្នាញ់ បើលោកពូមុខឃៅម្នាក់ហ្នឹងមិនមកទេម្ល៉េះអ្នក ដែល Tae ដើរអោបដៃហើយធ្វើចរិតឃ្យូតៗដាក់ ច្បាស់ជាគេមិនខានទេ ចំជាឆ្អឹងទទឹងកមែនៗ ។

_ ក្រោយកម្ម៉ង់រួច មីស៊ុប5ចានក៏បានលើកមកដល់តុ របស់ពួកគេដោយពេលនេះ Suga អង្គុយក្បែរ Jimin ចំណែក Mark និង Jungkook អង្គុយអម សងខាងដោយមាន Tae នៅកណ្ដាល ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Tempat cerita menjadi hidup. Temukan sekarang