Episode 37

3.2K 192 1
                                    

     🥀❤️បំណែកបេះដូង❤️🥀 Episode 37

@Jungkook's office

< តុក តុក >

« អញ្ជើញចូល » Jungkook បើកការអនុញ្ញាត ទើបទ្វារបន្ទប់បើកមកបង្ហាញឲ្យឃើញនាងលេខា សុិចសុីដើរចូលមក ។

« លោកនាយកចា៎ អ្នកនាង Catherine ចង់ជួបលោក » Dasom និយាយទាំងជ្រេញដល់មុខម្ចាស់ឈ្មោះព្រោះនាងគិតថា Jungkook ជារបស់ខ្លួនឯង ឲ្យតែអ្នកណាចូលមកស្និទ្ធស្នាលគឺនាងស្អប់ទាំងអស់ ។

« ទៅអញ្ជើញគេចូលមក » Jungkook

« ចាស៎ » Dasom ញញឹមរួចគិតថាមកហៅនាងតែ Catherine គ្រាន់តែលឺថានាយអនុញ្ញាតនាងក៏ចូល មកមុនបាត់ទៅហើយ ។

« សួស្ដីលោកJeon! នេះខ្ញុំរំខានលោកធ្វើការដែរ ទេ? » Catherine

« អត់នោះទេ អ្នកនាងចង់មកយកលទ្ធផលគម្រូរបស់ការងារមែនទេ? » Jungkook

« ចា៎មែនហើយ » Catherine

« បើអញ្ចឹងសូមនាងរង់ចាំបន្តិចសិនទៅ ខ្ញុំទៅហៅ នាយផ្នែកឲ្យយកមកឲ្យ » Jungkook និយាយរួចនាងតូចក៏ញញឹមពព្រាយដាក់មកកាន់គេ ។

« Dasom ជួយទៅឆុងកាហ្វេពីរកែវមក » Jungkook

« ចា៎លោកនាយក... តែថាអ្នកនាង Catherine នឹងញាំកាហ្វេដែរទេ? ខ្ញុំខ្លាចថាឆុងហើយអ្នកនាងមិនញាំដូចកាលពីថ្ងៃមុន » Dasom ពោលដោយនឹក ឃើញឆ្អើមឬកពាររបស់ Catherine កាលពីថ្ងៃមុនឯ Catherine កាលបើលឺសំណួរចាក់ដោតទទឹង ទិសបែបនេះក៏ញញឹមហើយងាកមកនាងលេខា ។

« អេ៎ អ្នកនាងលេខានៀកចេះសួរចឹងទៅកើតឯណា ទៅពាក្យថាសុជីវធម៌របស់បុគ្គលិកនោះ? » នាងដាក់មួយប្រយោគវិញធ្វើឲ្យ Dasom ឈឺចិត្តជាខ្លាំងតែពេលឃើញ Jungkook សម្លឹងមើលមកទើប នាងសម្រួលឥរិយាបថវិញខ្លាចថាគេខឹងនាង ។

« បើចឹងសូមអ្នកនាងរង់ចាំបន្តិចសិនទៅ » Dasom ក៏ចាកចេញមកឯ Catherine ក៏បែរមកញញឹមដាក់ រាងក្រាសវិញ ។

« នាងស្រីអាស! មករកប្រុសដល់អូហ្វីសទាំងព្រឹក
អត់មាយាទមែន!! » ចេញមកដល់ខាងក្រៅ Dasom ក៏លួចជេរ Catherine ដែលតែងខ្លួនសុិច សុីមករកលោកនាយករបស់នាង មើលក៏ដឹងហើយថាកំពុងចង់ទាក់ទាញចិត្ត Jungkook នោះ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now