Episode 35

3.9K 218 0
                                    

    🥀❤️ បំណែកបេះដូង ❤️🥀 Episode 35

@2ថ្ងៃកន្លងផុតទៅ

_ ក្រោយពេលបានចេញពីមន្ទីរពេទ្យ រាងតូចក៏ត្រូវបាន Jungkook នាំមកដើរលេងតាមសន្យាហើយពេលនេះក៏កំពុងដឹកដៃគ្នាដើរកាត់ហ្វូងមនុស្សជា ច្រើនក្នុងឧទ្យានមួយកន្លែងដែលមានដើមឈើកំពុងជ្រុះផ្កាអមសងខាងផ្លូវជាពិសេសទីនេះពោរពេញទៅ ដោយរបស់ញាំជាច្រើនប្រភេទ ។ Taehyung ឲ្យតែឃើញរបស់ណាទំនងក៏ទាររាងក្រាសទិញឲ្យខ្លួនហើយឯ Jungkook ក៏មិនជំទាស់ទិញឲ្យគ្រប់ យ៉ាងរហូតគេញាំឆ្អែតហើយនៅឆ្លៀតសុំទិញនំ mochi ផ្ញើរអ៊ុំមេផ្ទះទៀតផង ។

« Daddy...!! » ក្រោយពីដើរលេងមើលគេមើល ឯងអស់ចិត្តហើយ រាងតូចក៏ហៅទៅនាយទាំងមុខ ស្អុយ ។

« ហឹម? » Jungkook

« កូនដើរទៅមុខលែងរួចហើយ ហត់ណាស់ » Taehyung

« Daddy ប្រាប់ហើយតើសថាមិនឲ្យដើរច្រើនទេ នាំឲ្យហត់ ប្រយ័ត្នបេះដូងរើឡើងវិញទៀត » Jungkook ស្ដីឲ្យគេ មិនបានខឹងតែបារម្ភច្រើនជាងទៅវិញទេព្រោះពេទ្យប្រាប់ថាសុខភាពបេះដូងរបស់ Taehyung មិនសូវជាល្អប៉ុន្មាន មិនអាចឲ្យគេហត់ រំជួលចិត្តឬស្ត្រសពេកទេ មិនចឹងនឹងកាន់តែធ្ងន់ធ្ងរជាងមុនខាន ។

« មើលថាឲ្យកូនហ្អ៎ » ក្មេងតូចពេបមាត់ដាក់លោក ប៉ាដែលបារម្ភពីខ្លួន Jungkook ឃើញបែបនេះក៏អង្គុយចុះអោនខ្នងឲ្យគេឡើងជិះតែម្ដងទៅ ។

« ម៉ោះ Daddy អៀវទៅឡានវិញ » Taehyung គ្រាន់តែបានលឺថាបានជិះខ្នងក៏សើចសប្បាយចិត្តមុននឹងអោនទ្រោបលើខ្នងទូលាយហើយអោបកគេជាប់ឯ Jungkook ក៏ដើរទៅមុខជារឿយៗ ។

« Daddy.... » Taehyung

« ហឹម? » Jungkook

« Tae ធ្ងន់ទេ? » Taehyung

« ធ្ងន់ណាស់ មើលចុះចង់បាក់ខ្នង Daddy ហើយ » Jungkook និយាយលេងទេ មើលទៅរាងតូចដូចតុក្កតាបែបនេះឲ្យជិះកទៀតក៏មិនអីដែរ ។

« Daddy កុហក!! អ្នកណាៗក៏ថាកូនស្រាលសូម្បី តែបងប្រុស Mark ក៏ចឹងដែរ » Taehyung ពេបមាត់កើតទុក្ខមិនសុខចិត្តធ្វើឲ្យអ្នកដែលលឺហើយ ក៏អន់ចិត្តតិចតួចដែរ ។

« គេធ្លាប់អៀវ Tae ដែរហ្អេស? » Jungkook

« ច្បាស់ជាធ្លាប់ហើយច្រើនដងទៀតផង » Taehyung និយាយហើយសើចកខឹកឌឺនាយដែលកំពុងធ្វើមុខអន់ចិត្តដែលគេរំលឹកពីឈ្មោះ Mark ហីយ៉ានៅមិននៅនៅធ្វើឲ្យប្រចណ្ឌឲ្យទាល់តែបាន ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now