Episode 2

3.4K 264 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 2

_ ក្រោយសម្រាកនៅពេទ្យអស់ជាងពីរសប្ដាហ៏ Taehyung ក៏រំអុកសុំលោកអ៊ុំ Namjoon ដើម្បីមក មើលប៉ារបស់គេនៅឯផ្ទះ ។

< ងុឺត >

« តោះអ៊ុំជូនទៅក្នុង » Namjoon ដោះគន្លឹះខ្សែ
ក្រវ៉ាត់ឡានឲ្យហើយក៏បណ្ដើរក្មួយចូលទៅក្នុងផ្ទះ ។ អ្នកបម្រើស្រីដែលចំណាស់ជាងគេហើយក៏ ស្រឡាញ់ Taehyung ដូចកូនក្មួយនោះក៏ប្រញាប់ចេញមកទទួលភ្លាម ។

« អ្នកប្រុសតូច!! នេះបានចេញពីពេទ្យហើយហ្អេស? អ៊ុំសប្បាយចិត្តខ្លាំងណាស់ » គាត់សួរដោយទឹកមុខញញឹមញញែមឯក្មេងតូចក៏ញញឹមដាក់គាត់វិញដូចគ្នា ។

« ឯណា Jungkook? » Namjoon

« លោកប្រុសនៅក្នុងបន្ទប់ចា៎កំពុងតែ.... »

« ផឹកស្រាទៀតហើយហ្អេស? » Namjoon

« ចា៎លោកប្រុស »

« តោះ Taehyung » Namjoon ឃើញមុខក្មួយស្ងួតក្រៀមក៏ដឹកដៃគេឡើងទៅរករាងក្រាសដល់បន្ទប់ ។

< តុក តុក >

_ សម្លេងគោះទ្វារធ្វើឲ្យអ្នកដែលកំពុងអង្គុយផឹកស្រាក្នុងបន្ទប់ងងឹតស្លុបនោះមួរម៉ៅជាខ្លាំង ។

« យើងប្រាប់ហើយមែនទេថាចង់នៅម្នាក់ឯង ឆាប់ចេញទៅ » Jungkook ដេញដោយសម្លេងង៉ុលៗ រកស្ដាប់មិនបានធ្វើឲ្យ Namjoon អស់ការអត់ធ្មត់ហើយបើកទ្វារចូលមកដោយខ្លួនឯង ឯរាងក្រាសនឹក ស្មានថាជាអ្នកបម្រើក៏គប់កំប៉ុងស្រាបៀរទទេរទៅអ្នកដែលចូលមកតែវាមិនបានចេញទៅណាទេគឺ តម្រង់ត្រូវចំថ្ងាសរបស់ក្មេងតូចតែម្ដង ។

< ផាំង!! >

« អួយ!! ហុឹកៗឈឺ... » Taehyung យំភ្លាមៗ ព្រោះកំប៉ុងនោះត្រូវ Jungkook ច្របាច់មុននេះឡើងកំបុិតហើយក៏មានស្នាមបត់ធ្លុះក្លាយជាជ្រុងកែងមួយដែលបណ្ដាលឲ្យមុតយ៉ាងងាយ ។

« Taehyung យ៉ាងម៉េចហើយ? ឈាម...? » Namjoon សួរទាំងភ្ញាក់ផ្អើលពេលថ្ងាស Taehyung មុតចេញឈាមមក ។

« ឈឺណាស់អ៊ុំJoon ហុឹកៗ »

« រំអួយ!! » Jungkook ធ្លោយមួយម៉ាត់ចេញមក ដោយទឹកមុខឆ្អើមឆ្អន់នឹងអាកូនក្រៅខោគ្មានជាប់ សាច់ឈាម មុតតិចតួចធ្វើជាឯងមាយាទាមទារ ចំណាប់អារម្មណ៏ភ្លាម ។ Namjoon កាលបើលឺ បែបនេះក៏ខឹងសម្បារហើយស្ទុះទៅទាញកអាវនាយ ឲ្យងើបឈរប្រឈមមុខជាមួយគេ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now