Episode 6

2.9K 217 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 6

_ Taehyung បានចាកចេញពីពិធីហើយដើរមកថ្នាក់រៀនរបស់ខ្លួនវិញដោយមាន Jimin កំពុងដើរ ប្រមូលសំរាមតាមថតតុដាក់ក្នុងថង់តាមទម្លាប់ ។

« Jimin!! »

« Aww Taehyung មកពីណាហ្នឹង? » Jimin

« មកពីអបអរបង Mark មិញនេះ, ឯងប្រមូលសំរាម ហ្អេស? ចាំយើងជួយ » រាងតូចដើរទៅយកថង់មួយ ទៀតហើយដើរប្រមូលដូច Jimin ទាំងមុខមិនរីក ។

« ឯងកើតអី? មុខមិនសប្បាយចិត្តដូចរាល់ដងសោះ » Taehyung លឺគេសួរបែបនោះក៏ដកដង្ហើមធំ សម្លឹងមុខ Jimin បន្តិចទើបតប ។

« ឯងធ្លាប់មានសង្សារទេ? » Taehyung

« ឆ្កួត!! យើងទើបតែរៀនថ្នាក់ទី9 ម៉េចនឹងអាចមាន សង្សារនោះម្យ៉ាងក្មេងក្រដូចយើងគ្មានអ្នកណាមក ស្រឡាញ់ទេ » Jimin

« ចុះឧទាហរណ៏ថាមានគេស្រឡាញ់ឯងហើយថាចង់នៅជាមួយឯងអស់មួយជីវិតទៀតតែឯងមិនដែលស្រឡាញ់គេសោះឯងគួរតបទៅគេវិញយ៉ាងម៉េច?» Taehyung

« អឹម...បើអញ្ចឹងមែននោះយើងត្រូវសួរចិត្តខ្លួនឯង ហើយថាម្នាក់នោះធ្លាប់អីល្អខ្លះដាក់យើងឬអត់ហើយគេស្មោះជាមួយយើងមែនឬអត់ បើបែបនោះក៏គួរតែ សាកល្បងស្រឡាញ់គ្នាជាមួយគេសិន ថាមិនត្រូវអាចនៅជាមួយគ្នារហូតទៀតផង »

« អ៎.... » Taehyung ងក់ក្បាលយល់ស្របនឹងអ្វីដែលមិត្តនិយាយJimin ឃើញហើយក៏សង្ស័យដែរ ។

« ឯងមានអ្នកសុំស្រឡាញ់ហ្អេស? » កាលដែលលឺ បែបនោះធ្វើឲ្យរាងតូចភ្ញាក់ព្រើតតែម្ដង ។

« អត់...អត់ទេ!! គ្មានទេ យើងគ្រាន់តែសួរលេងប៉ុណ្ណោះ ហីយ៉ា~~ពេលសំអាតថ្នាក់ហើយចាំយើងប៉ាវឯងញាំ Tteokbokki ចុះណា៎ »

« ឯងប៉ាវយើងញាំអីរហូតហើយយើងក្រែងចិត្តណាស់ »

« ម៉េចក៏និយាយអញ្ចឹង? ពួកយើងជាមិត្តនឹងគ្នាមានអីក៏ត្រូវចែកគ្នាអញ្ចឹងហើយន៎ ឆាប់ឡើងយើងឃ្លានហើយ » រាងតូចប្រញាប់ដើររើសសំរាមដាក់ថង់ហើយយកវាទៅដាក់ក្នុងបាវបន្ទាប់មកក៏ជួយ Jimin លើកវាយកមកដាក់នៅឃ្លាំងសំរាមដើម្បីបែងចែក ប្រភេទសំរាមថែមទៀត មានសំបកដបខ្លះអាចយក ទៅលក់បាន Jimin ក៏យកវាទៅលក់បានលុយខ្លះទុកឲ្យអ៊ុំរបស់គេហើយ Taehyung ក៏នាំទៅញាំអី នៅក្បែរសាលារួចទើបបំបែកផ្លូវគ្នាមកផ្ទះរៀងខ្លួន ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now