Episode 4

2.9K 251 2
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 4

@4ឆ្នាំក្រោយមក

_ ឈានចូលដល់អាយុ12ឆ្នាំ Taehyung បានក្លាយ ជាក្មេងប្រុសម្នាក់កាន់តែមានសម្រស់ស្រស់ស្អាតជាងក្មេងប្រុសដទៃរួមជាមួយនឹងអត្តចរិតគួរឲ្យស្រឡាញ់របស់គេ គឺមានតែអ្នកដែលចូលចិត្តគេ ច្រើនជាងស្អប់ជាពិសេសគឺ Mark ដែលពេលនេះមានអាយុ15ឆ្នាំទៅហើយតែចរិតកាន់តែខូចលើស ដើមហើយក៏នៅតែមិនចូលចិត្តប្អូនប្រុសចិញ្ចឹមរបស់ខ្លួនដដែល ។

< គ្រឺង~~~ >

_ កណ្ដឹងរោទិ៏សាលាបន្លឺឡើងទើបគ្រូៗអនុញ្ញាតឲ្យសិស្សទាំងអស់ចេញពីរៀន ។

« Tae!! ចេញពីនេះឯងទៅផ្ទះមែនទេ? » Jimin សួរឡើងស្របពេលកំពុងរៀបសៀវភៅដាក់ចូលកាតាបដូចគ្នា ។

« អត់ទេ យើងចង់ទៅកន្លែងមួយសិន » Taehyung

« ឯងទៅណា? » Jimin

« ប្រៃសណីយ៏ » Taehyung

« ហឹម? » Jimin

« ទៅសិនហើយណា៎ ByeBye!! » Taehyung លើកដៃលាមិត្តហើយក៏ប្រញាប់រត់ចេញមករកឡាន ក្រុងដើម្បីទាន់ពេលទៅកន្លែងដែលខ្លួនចង់ទៅ ។ មួយសន្ទុះក្រោយមក គេក៏បានមកដល់ប្រៃសណីយ៍មួយដែលអាចផ្ញើរសំបុត្រឬអ្វីដែលចង់ផ្ញើរទៅឲ្យមនុស្សនៅក្រៅប្រទេស ព្រោះមុននេះគ្រូបានប្រាប់ ពីរឿងប្រៃសណីយ៏នេះធ្វើឲ្យគេនឹកដល់ប៉ា Jungkook នៅឯកូរ៉េទើបចង់សរសេរសំបុត្រទៅ លេងគាត់ឲ្យបាត់នឹកខ្លះ ។ Taehyung ដើរចូលទៅ ហើយឈររេរាមិនដឹងទៅណាមកណីទើបបុគ្គលិក ស្រីនៅទីនោះដើរមកសួរ ។

« សួស្ដីអូនតូច មកទីនេះមានការអីដែរ? » ស្រ្តីនោះសួរជាភាសាអង់គ្លេសទើបរាងតូចក៏តបជាភាសា អង់គ្លេសដែរ ។

« ខ្ញុំចង់ផ្ញើរសំបុត្រ »

« ចុះចង់ផ្ញើរសំបុត្រទៅប្រទេសណា? »

« កូរ៉េបាទ ប៉ាខ្ញុំនៅកូរ៉េ »

« អ៎.... » ស្ត្រីនោះងក់ក្បាលហើយដើរទៅយកក្រដាសរ៉ាមមួយសន្លឹកនិងប៊ិចមួយមកឲ្យរាងតូច ។

« សរសេរអ្វីដែលចង់សរសេរហើយយកមកឲ្យខ្ញុំមកចាំខ្ញុំរៀបចំផ្ញើរបញ្ជូនទៅឲ្យ » Taehyung ក៏ទទួលហើយរត់ទៅអង្គុយនៅតុមួយទើបចាប់ផ្ដើមសរសេរ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now