Episode 18

2.9K 191 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 18

_ បន្ទាប់ពីទិញរបស់បានមួយសន្ទុះ មេផ្ទះក៏ដើរមករក Taehyung នៅច្រកចូលតាមសន្យាតែបែរជាមិន ឃើញគេហើយក៏ខំដើររកជុំវិញទីនេះដែរនៅតែមិន ឃើញធ្វើឲ្យគាត់ចាប់ផ្ដើមភ័យឡើងមករួចក៏ប្រញាប់ Call ប្រាប់ Lee ភ្លាមៗដែរ ។

« ថាម៉េចអ៊ុំ? បាត់អ្នកប្រុសចឹងហ្អេស? » នាយ Lee ចោទសួរទាំងបារម្ភខណៈខ្លួនកំពុងបើកឡាននៅតាមផ្លូវ ។

« មែនហើយ អ៊ុំដើររកគាត់ជុំវិញផ្សារហើយនៅមិន ទាន់ឃើញទេ សួរអ្នកនៅម្ដុំនេះគេថាឃើញអ្នកប្រុសដើរទៅជាមួយប្រុសមាឌធាត់ម្នាក់តែមិនដឹងថាទៅណានោះទេ ពេលនេះអ៊ុំភ័យខ្លាំងណាស់ Lee បើលោកប្រុសដឹងច្បាស់ជាមានរឿងមិនខានទេ »

« ធ្វើចិត្តឲ្យត្រជាក់សិនទៅអ៊ុំ ចាំខ្ញុំបើកឡានក្រវែល មើលជុំវិញផ្សារភ្លាមៗចឹងអ្នកប្រុសប្រហែលមិនទាន់ទៅណាឆ្ងាយទេ » Lee ផ្ដាច់ទូរស័ព្ទហើយក៏បើក ឡានទៅផ្សារនោះហើយបើកឡានយឺតៗរកមើល Taehyung ។ បើកអស់ពីរបីជុំហើយនៅតែមិន ឃើញ នាយក៏សម្រេចចិត្តថាជិះទៅឆ្ងាយៗពីនេះក្រែងលោបានជួបហើយក៏ឃើញពិតមែន ពេលនេះរាងតូចកំពុងត្រូវអាធាត់ម្នាក់លើកបីបម្រុងដាក់ចូលទៅក្នុងឡានបើកទៅជាយដែន Lee ក៏ចតឡានទុក ហើយរត់មកភ្លាម ។

« ហេ៎!! ឯងធ្វើស្អី?! » Lee

« ឯងជាអ្នកណា? » Man

« យើងហ្អេស? យើងជាឳឯងហ្នឹងហើយអាថោក ទាប!! ឆាប់លែងក្មេងនោះភ្លាម » Lee ដកកាំភ្លើងខ្លីចេញពីក្នុងអាវមកភ្ជង់អាម្នាក់នោះ វាហ៊ានចាប់អ្នក ប្រុសតូចរបស់គេមានតែឲ្យគ្រាប់សំណរចរចារជាមួយប្រសើរជាង អាធាត់ម្នាក់នោះគ្រាន់តែឃើញកាំភ្លើងហើយក៏ញ័រខ្លួនរួចដាក់ Taehyung ដែលសន្លប់នោះឲ្យដេកទៅលើដីហើយលើកដៃទាំងពីរឡើងចុះចាញ់ ។

« យើ...យើងដឹងហើយ ឯងមកយកគេទៅ » Lee ក៏ទុកកាំភ្លើងចូលអាវវិញមុននឹងដើរទៅថារកបីរាងតូចហើយតែអាធាត់នោះលេងល្បិចរើសដំបងចង់លបវាយតែចៃដន្យអី Lee រវាសក៏ធាក់គេមួយជើងឲ្យបើុងទៅលើគំនរសំរាមភ្លាមៗ ។

« អាជ្រូក IQ ទាប!!ចង់លេងជាមួយយើងហ្អេស?» Lee ជេរវាហើយក៏លើកបីរាងតូចទៅដាក់ឡានទំនើបរួចដឹកគេយកទៅមន្ទីេពេទ្យទុកឲ្យអាធាត់ សោកស្ដាយរបស់ល្អម្នាក់ឯង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now