Episode 24

3.3K 218 0
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 24

< ទីង! >

_ ខណៈពេលដែលរាងតូចកំពុងដេកលក់លើសាឡុង Jungkook ដែលអង្គុយធ្វើការហើយលឺសម្លេងទូរស័ព្ទ Taehyung មានគេផ្ញើសារមកខ្លួនក៏លើក វាយកមកមើល ។

Mark:

" Taehyung!! កំពុងធ្វើអីហ្នឹង? "

" នៅផ្ទះនោះសុខសប្បាយទេ? ប៉ាមានធ្វើបាបឯង ដែរទេ? "

" បងនឹកឯង ចង់ឃើញមុខ ចង់និយាយជាមួយ
ចង់អោបថើបដូចកាលពីមុនវិញណាស់ "

" ចុះ Taehyung មាននឹកបងដែរទេ? "

« ផ្ញើរស្អីក៏ផ្ញើរម្ល៉េះចង្រៃយ៎! » Jungkook មើលសារដែល Mark ផ្ញើរមកឲ្យរាងតូចហើយក៏ក្ដៅ ក្រហាយឡើងតែម្ដងទើបចុចលុបសារទាំងនោះ ចោលមិនឲ្យ Taehyung បានមើលទេថែមទាំងប្លុកលេខទូរស័ព្ទ Mark ចោលទៀតផងទើបដាក់
ទូរស័ព្ទទុកឲ្យរាងតូចវិញ ។

« ឯងពូកែផ្ញើរហ្អេស? ផ្ញើរទៀតមកអាល្អិតហុឹស » នាយសើចចំអកហើយក៏អង្គុយចុះក្បែរក្មេងដែលដេកលក់យ៉ាងស្ងៀមស្ងាត់ព្រោះមុននេះបញ្ចេញកម្លាំងអស់ពីខ្លួនទៅហើយ ។

" បងនឹកឯង ចង់ឃើញមុខ ចង់និយាយជាមួយ
ចង់អោបថើបដូចកាលពីមុនវិញណាស់ "

« បងប្អូនស្អីអោបថើបគ្នានោះវាច្បាស់ជាមានស្អីមិន ខានទេ » Jungkook គិតដល់សារមួយនោះហើយលេចចេញជាចំណោទចោទសួរខ្លួនឯងធ្វើឲ្យនៅ មិនសុខ ពួកគេធ្លាប់នៅអង់គ្លេសជាមួយគ្នាហើយការ ដែលអោបថើបវាក្លាយជាទម្លាប់ធម្មតារបស់ជនជាតិអឺរ៉ុបទៅហើយតែវានៅមិនទាន់ធ្វើឲ្យនាយបាត់ មន្ទិលក្នុងចិត្តដដែល ។

@England

« ម៉េចក៏ផ្ញើរលែងចូលចឹង? » Mark រអ៊ូម្នាក់ឯង ពេល Taehyung មើលសារគេហើយតែមិនតប លើសពីនេះផ្ញើរសារបន្តក៏មិនបានទៀតធ្វើឲ្យនាយឆ្ងល់តែម្ដង ម្យ៉ាងគេចាំឲ្យដល់ពេលពាក់កណ្ដាលយប់បែបនេះដើម្បីបានផ្ញើរសារទៅលេង Taehyung តែមានឯណាចុងក្រោយអំបិលដដែល។

« ច្បាស់ជាមានរឿងអីហើយ » Mark រអ៊ូបន្តិចរួចថានឹងរកប្ដូរទៅជា Chat ទៅរាងតូចវិញស្របពេលនោះទ្វារបន្ទប់ក៏មានអ្នកបើកចូលមកល្មម ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now