ភាគ ១

4.8K 379 0
                                    

ទោះជាប្រពន្ធរបស់មេបញ្ជាការក៏ដោយតែថេយ៉ុងមិនរួចខ្លួនពីការចាប់នោះទេព្រោះគេបានប្រព្រឹត្តខុសដូច្នេះគេត្រូវតែទទួលទោសហើយប្រឈមមុខនឹងច្បាប់ ។

@បុស្តិ៍ប៉ូលិស

ពេលនេះអ្នកដែលលេងល្បែងមិនតិចពី ២០ នាក់ត្រូវចាប់មកដាក់ទុកស្រង់ឈ្មោះលើកលែងតែ Taehyung ដែលបាននៅអង្គុយនៅតុតែមិនហ៊ានមើលមុខប្តី ។

«បងថាឲ្យកូនចូលគេងក្នុងគុកមួយខែសិនតើល្អទេ ?» Jungkook និយាយយកស្មើចេស៎មាឌតូចបែរមកសម្លក់គេភ្លាមគ្មានជួយប្រពន្ធទេបែរជាមកជាន់ថែម ។

«នេះបងមិនគិតជួយអូនទេអ្ហេស៎ ?» Taehyung ស្រែកសួរនាយញ៉ែតនេះមែនទេសម្តីអ្នកដែលសុំឲ្យគេជួយ ?

«អូនដែលឃើញប៉ូលិសជួយចោរទេ ?» រាងសួរបែបប្រៀបធៀបហើយក៏ធ្វើឲ្យ Taehyung យល់ថាប្តីមិននៅខាងគេទ្បើយទុកការងារសំខាន់ជាងច្បាស់ណាស់ ។

«ហ្នឹងហើយឲ្យអូនចូលទៅពេលនោះបងក៏ត្រូវខ្មាស់គេព្រោះមានងារជាប៉ូលិសប៉ុណ្ណាណៃដែលតែមកចាប់ប្រពន្ធខ្លួនឯងដាក់គុក» មាឌតូចមានតែនិយាយបញ្ចេះថែមហើយក៏បញ្ចេញទឹកបែបឌឺដងមួយឆ្ងាញ់ ។

Jungkook សើចដើមកប្រពន្ធចេះរកអ្វីមកគម្រាមគេឃើញនេះគិតថាធ្វើបែបហ្នឹងនាយនឹងបាក់មុខ ? រឿងអ្វីៗក៏ដោយតែងតែមានវិជ្ជមាននិងអវិជ្ជមានត្រូវទ៣ ? ហេតុអ្វីក៏ Taehyung ជឿជាក់ម្លេះថានាយបាក់មុខ ?

«អូនគិតបែបហ្នឹងឬ ? តែបងមិនគិតដូច្នេះទេគេមានតែសរសើរបងថែមព្រោះបងមិនសុីសំណូកសូកប៉ាក់ ប្រកាន់ច្បាប់ជាធំ មិនកាន់ជើងអ្នកខុស ជាពិសេសចេះជួយកំចាត់មនុស្សធន់នេះនៅក្នុងសង្គម» អ្វីដែលនាយនិយាយគឺសុទ្ធតែត្រូវ 100% ព្រោះមនុស្សសម័យនេះបើសិនជាមានអ្នកធ្វើដូច្នេះគឺមានតែសរសើរហ្នឹងឯង ។

«Yahh Jeon Jungkook!!» Taehyung ទះតុមួយទំហឹងលាន់ឮចេញអូហ្វីសដល់អ្នកធ្វើការជិតៗនោះបែរមកមើលមុខគ្រប់គ្នា ។

«អូននិយាយតិចៗមិនបានទេអ្ហេស៎ ?» Jungkook

«មិនៗបានហេតុអ្វីបងនិយាយពាក្យបែបនេះចេញមករួច ? បងមិនគិតក្បាលអូនជាប្រពន្ធបងទេឬ ? បើមិនការពារអូនដដែលមករៀបការជាមួយអូនធ្វើអីហាស៎ ? អ្ហឹកៗ» ពិតជាខឹងៗខ្លាំងណាស់សួរមើលបើយើងជាប្រពន្ធហើយឮពាក្យអស់ទាំងនេះចេញពីមាត់របស់ប្តីនឹងមានអារម្មណ៍បែបណា ? ក្រែងយកប្តីមកដើម្បីឲ្យការពារខ្លួនមិនអ៊ីចឹងឬ ? ហើយនេះជាអ្វីឲ្យប្រាកដ ?

«តែបងមិនបានឲ្យអូនមកលេងល្បែង» Jungkook

«ហុឹស អ្ហឹកៗ» មាឌតូចបែរមុខចេញហើយក៏រត់ចេញពីបុស្តិ៍ប៉ូលិសទាំងទឹកភ្នែករហាមអ្នកធ្វើការជាមួយក៏តាមមើលមុខគេគ្រប់ៗគ្នា ។

«លោកមេបញ្ជាការមិនគួរនិយាយបែបនេះទេ» Hoseok ក៏ដាច់ចិត្តលូកមាត់ចូលមកព្រោះមានអារម្មណ៍ថាអាណិត Taehyung ជាខ្លាំងមែនដែលថា Jungkook ជាប៉ូលិសត្រូវគោរពវិន័យមិនកាន់ជើងអ្នកខុសច្បាប់តែនាយក៏មិនគួរណានិយាយពាក្យដូច្នេះ ។

«បានហើយសែតបើគេខុសគេនៅមិនដឹងតាមនឹងទៅ» Jungkook លើកដៃរាំងដើម្បីជាសញ្ញាឲ្យគេឈប់និយាយ
មុននឹងបែរមកសរសេររបាយការណ៍វិញការងារសម្រាប់នាយគឺសំខាន់ជាងអ្វីៗទាំងអស់ព្រោះនាយស្រទ្បាញ់មុខងារជាប៉ូលិសដូច្នេះនាយត្រូវចំណាយពេលផ្ទាល់ខ្លួនទៅលើការងារទាំងអស់ ។

«ហុឹម» Hoseok ក៏គ្រវីក្បាលហួសចិត្តហើយក៏មិនយល់ពីចៅហ្វាយខ្លួនព្រោះថានាយគឺបែបនេះមិនសូវជារវីរវល់ជាមួយ
ប្រពន្ធប៉ុន្មានទេភាគច្រើនធ្វើតែការងារតែក៏សរសើរដែល Taheyung ទ្រាំបានពីរឆ្នាំមកនេះ ។
_____

ក្រទ្បេកមកមើលអ្នកដែលរត់យំចេញមកក្រៅបម្បិញមិញនេះ Taehyung ក៏រត់ចូលមកក្នុងទ្បានហើយបើកចេញយកយ៉ាងឆ្ងាយដោយទឹកភ្នែកដាមពេញផ្ទាល់ ។

ងុឺត...ក្រោយពីដឹងថាឆ្ងាយល្មមមើល Taehyung ក៏ជាន់ហ្រ្គាំងងក់ឈប់នៅគៀនថ្នល់ ។ មាឌតូចលើកដៃមកជូតទឹកភ្នែកខ្លួនឯងចេញព្រមទាំងអស់ដកដង្ហើមធំ ។

«ហ៊ើយ រួចមួយពេលហើយឯង ហិហិ» Taehyung សើចស្ងេញតាមពិតបម្បិញមិញគ្រាន់តែជាល្បិចរបស់គេដើម្បីឲ្យផុតមួយគ្រាប៉ុណ្ណោះឃើញទេថាគេឆ្លាតប៉ុណ្ណា ? ហើយវាក៏បានសម្រេចតែក៏ខឹងប្តីជាខ្លាំង ។

«បិទរបបមួយខែចាំមើលចុះតាមបញ្ចាស់» ហ៊ាននិយាយបែបនេះហើយលែងឲ្យប៉ះពាល់ខ្លួនប្រាណមួយខែឲ្យរាងតែម្តងផ្តាច់របបរាល់លើកតែមិនចេះចាំលើកនេះផ្តាច់មួយខែតែម្តងព្រោះរាល់លើកតែមួយអាទិត្យ ។ 😂

[ ចាញ់ចោលគេហាស៎!! 🥲 ]

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Unde poveștirile trăiesc. Descoperă acum