ភាគ ១៩

2.7K 190 1
                                    

រុីងៗ សម្លេងទូរស័ព្ទក៏រោទិ៍ទ្បើងកាត់ចង្វាក់ កណ្តាលអង្គប្រជុំ ។ Jungkook ក៏សុំដកខ្លួនចេញទៅ ទទួលទូរស័ព្ទយ៉ាងរហ័ស ។

"អាទ្បូអ្នកម៉ាក់?" Jungkook

"កូននៅឯណា Taehyung គេក្អួតសម្បើមណាស់!" Ms.Jeon និយាយស្រែកៗព្រោះតែភ័យក៏ធ្វើឲ្យ Jungkook ឯនេះអត់ភ័យមិនបាន ។

"ពិតមែនអ្ហេស៎អ្នកម៉ាក់? ចុះពេលនេះគេអន់ឬ នៅ?" ឮអ្នកម្តាយនិយាយបែបនេះក៏ធ្វើឲ្យគេអត់បារម្ភពី Taehyung មិនបានជាកូនដំបូងផងណាមួយគេក៏ទន់ខ្សោយ ។

"នៅទេពេលនេះស្ងាត់បាត់មាត់ឈឹងហើយម៉ាក់ឲ្យញ៊ាំបាយក៏មិនញ៊ាំ" Ms.Jeon

"ខ្ញុំនឹងទៅឥទ្បូវ" ក្អួតហើយនៅអត់បាយអត់ទឹក ទៀតឬ? កូនអើយកូនហេតុអ្វីក៏ធ្វើបាប Appa ដល់ថ្នាក់នេះ ។

ក្រាក...ក្រោយពីអង្គុយចាំលោកមេបញ្ជាការអស់
ជិត ២០ នាទី ទីបំផុតគាត់ក៏មកវិញហើយតែមើល ទៅទឹកមុខដូចជាមិនស្រស់បស់សោះ ។

«សុំទោសលោកឧត្តមសេនីយ៍គឺខ្ញុំសុំចេញពីអង្គប្រជុំមុន» Jungkook

«មានការអ្វីមែនទេ?» Mr.Ohh

«នៅផ្ទះខ្ញុំមានបញ្ហាខ្ញុំចាំបាច់ត្រូវទៅជាបន្ទាន់» Jungkook

«ទៅចុះ» Mr.Ohh

«អរគុណខ្លាំងណាស់លោកឧត្តមសេនីយ៍! ខ្ញុំលាទៅមុនសិនហើយអ្នកទងអស់គ្នា» Jungkook បែរមកលាអ្នករាល់គ្នាសឹមដើរចេញទៅ ។

លោកឧត្តមសេនីយ៍សម្រេចចិត្តឲ្យ Jungkook ទៅក៏គិតថាគេធ្លាប់ជួយលះបង់មកច្រើនហើយៗពេលនេះមើលទៅគេងដូចជាជួបការលំបាកបើគាត់មើលនិងភ្នែកគឺមិនអាចទេ ។
____

បែរមកមើលអ្នកនៅផ្ទះឯនេះវិញបន្ទាប់ពីកុហក Jungkook បានស្រេចហើយ Ms.Jeon ក៏យកម្សៅមកផាត់មុខមាត់របស់ Taehyung ដើម្បីឲ្យឃើញស្លេកដូចជាឈឺមែនទែនអ៊ីចឹង ។

«អ្នកម៉ាក់ខ្ញុំថាធ្វើបែបនេះមិនសមទេដឹង?» Taehyung ព្រួយក្នុងចិត្តពេលដែលត្រូវកុហកប្តី ដោយការគិតថាអាចនិងមានដណ្តើមគេជឿថាប្តី ពិតជាទៅធ្វើការមែនមិនបានកុហកទ្បើយតែគេក៏ត្រូវតែធ្វើតាមម្តាយពេកដើម្បីឲ្យគាត់សមចិត្ត ។

«ម៉ាក់ថាសមកូនឆាប់គេងនៅលើពូកទៅ Jungkook មកដល់ឥទ្បូវហើយ» Ms.Jeon ផ្តេកកូនប្រសារទៅលើពូកហើយទាញភួយមកដណ្តប់ឲ្យគេដោយភ្នែកដៀងមើលទ្វាររហូត ។

Jungkook ជាន់ទ្បានមិនប្រណៃជើងនោះទេព្រោះគេពិតជាបារម្ភខ្លាំងណាស់តែចង្រៃអីផ្លូវស្ទះស្ទើរតែរកផ្លូវជិះទៅផ្ទះមិនបាន ។

ងុឺត ទីបំផុតគេក៏បានមកផ្ទះហើយ Jungkook ចុះពីលើទ្បានស្ទុះរត់ចូលទៅរក Taehyung យ៉ាងរហ័ស ។

ក្រាក...ក៏ព្រោះតែនៅខាងក្រោមរកប្រពន្ធនិងម្តាយមិនឃើញ Jungkook គេរត់ទ្បើងមកលើបន្ទប់ភ្លាមហើយក៏ឃើញប្រពន្ធគេងនៅលើពូកទាំងមុខស្លេកជ្រីក ។

«Tae...» Jungkook ដើរទៅរកប្រពន្ធហើយ ដាក់ខ្លួនអង្គុយជិតនោះ ។

«ប្រពន្ធមានពោះមានពុងមិនគិតយកពេលមើលថែគេខ្លះទេគិតតែពីការងារៗ» Ms.Jeon យកពេលវេលានេះមកឈរស្តីឲ្យគេតែម្តង ។

«អ្នកម៉ាក់ខ្ញុំត្រូវមានការប្រជុំសំខាន់» Jungkook

«សំខាន់ជាងប្រពន្ធកូនមែនទេ?» Ms.Jeon

«ការងារនិងប្រពន្ធសំខាន់ដូចគ្នាខ្ញុំមិនអាចខ្វះមួយណាបាននោះទេ» Jungkook

«កូនត្រូវចាំអ្វីក៏ដោយមិនអាចដើរទន្ទឹមគ្នាបាននោះទេទៅដល់ពេលនោះគឹមានតែបោះបង់មួយតែប៉ុណ្ណោះ» Ms.Jeon កំពុងតែប្រៀបធៀបហើយគាត់ចង់បានន័យថា Taehyung មិនអាចស៊ូទ្រាំបានរហូតនោះទេ ការអត់ទ្រាំរបស់មនុស្សមានកម្រិតណាមួយសម្រស់រូបរាងគេមានទៅអន់ឯណាខ្វះអីអ្នកចង់បានគេ?

«ខ្ញុំអាចនិងក្រសោបបាន» Jungkook

«ឲ្យតែច្បាស់ដូចមាត់» Ms.Jeon

«ម៉ាក់ទៅសម្រាកចុះទុកឲ្យខ្ញុំជាអ្នកមើលថែគេ» Jungkook យកដៃមកចាប់កាន់ដៃ Taehyung តិចៗសម្លេងបិទទ្វារក៏ឮល្ហេវៗក្នុងខួរក្បាលចាប់ផ្តើនឹកគិតពីរឿងដែលម្តាយគេបាននិយាយបម្បាញ់មិញភ្លាម ។

«បងមិនចុះចាញ់ទេ» Jungkook ថើបលើម្រាមដៃគេតិចៗនាយមិនចុះចាញ់ទេនាយនឹងឱបក្រសោបគេឲ្យជាប់ ។

អ្នកដែលស្រងំធ្វើជាគេងលក់នោះបិះនិងធ្លោយ
ស្នាមញញឹមទៅហើយពេលដែលឮស្វាមីនិយាយបែបនេះគេយល់ថានាយចង់បានន័យពីអ្វី ។

[ ខូចតាមម៉ាក់ក្មេកហី! ]

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now