ភាគ ៨

3.8K 222 0
                                    

  ព្រះអាទិត្យរះពីទិសខាងកើតបញ្ចេញពន្លឺមកដល់ភពផែនដីដើម្បីជាដាស់ដល់មនុស្សគ្រប់ៗគ្នាឲ្យងើបទ្បើងទៅបំពេញការងាររាងៗខ្លួន ។

ជុងហ្គុករុំដោយកន្សែងមួយល្វែងក្រោមនាយអង្គុយមើលថ្ងៃរះដោយមានកាហ្វេក្តៅៗសម្រាប់ផឹកព្រោះនេះជាទម្លាប់ហើយដែលនាយងើបពីប្រលឹមទ្បើងខុសអីដែលប្រពន្ធនាយគេងដល់ថ្ងៃរះចាំងគូទ ។ 

«អ្ហឹមៗ» ថេយ៉ុងរើបម្រាស់ខ្លួនទៅវិញទៅមកព្រោះតែថ្ងៃចាំងចំភ្នែកពេក ។

«ថេយ៍អូនមិនងើបមកមើលព្រះអាទិត្យរះទេ អ្ហេស ?» រាងក្រាស់សួរទៅប្រពន្ធព្រោះថាដឹងដែល ថេយ៉ុង ចូលចិត្តមើលព្រះអាទិត្យរះ ។

«មើល» ថេយ៉ុងស្ទុះមកយ៉ាងរហ័សពេលឮស្វាមីនិយាយដូច្នេះ ។

«ព្រះអាទិត្យរះជិតផុតបាត់ទៅហើយ» ជុងហ្គុក

«ហេតុអ្វីបងមិនដាស់អូន ?» ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាចង់ខឹង នាយអីបន្តិច ។

«បងឃើញអូនគេងលក់ស្រួលពេក» ជុងហ្គុក

«បងនេះ» ថេយ៉ុង

«មោះ» ជុងហ្គុកទាញគេមកឲ្យអង្គុយនៅលើភ្លៅ ។

«ងងុយណាស់» ថេយ៉ុងឈ្មុសក្បាលចូលគេនិយាយងួលៗដូចជាស្វាងពីងងុយ ។

«ងើបមកហើយកុំស្ពឹកពេក» ជុងហ្គុក

«អូនមិនដែលងើបស្មើហ្នឹងឯណា ?» មាឌតូចស្រែកតវ៉ានេះទើបតែម៉ោង ៦ ព្រឹកប៉ុណ្ណោះគេរាល់ដងងើបម៉ោង ៩ ។

«ឃើញទេថាវាធ្វើឲ្យអូនខ្ជិលហើយទម្លាប់អាក្រក់ប៉ុណ្ណា ? ថ្ងៃក្រោមកុំគេងស្ពឹកពេក !» ជុងហ្គុក

«ធ្វើមិនបាន» ថេយ៉ុងញញឹមលឹបភ្នែកដាក់គេ ។

«ឌឺ» ជុងហ្គុកច្របាច់ថ្ពាល់គេលេង ។

«ឌឺតែគួរឲ្យស្រទ្បាញ់មែនទេ ?» ថេយ៉ុងព្រិចភ្នែកញាប់ៗធ្វើចរិតគួរឲ្យស្រទ្បាញ់ ។

«បងមិនឯកភាពទេ» នាយគ្រវីក្បាលតាមពិតទៅគឺគួរឲ្យ
ស្រទ្បាញ់មែនគ្រាន់តែនាយចង់ញោះគេប៉ុណ្ណោះ ។

«បងមិនចេះសរសើរប្រពន្ធខ្លួនឯងសោះ !» ថេយ៉ុង

«បងចង់បានកូន» ជុងហ្គុកបែរជាប្តូរប្រធានបទភ្លាមៗ ។ នាយបែរមកសម្លឹងមើលមុខប្រពន្ធយ៉ាងមុតជ្រៅ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now