ភាគ ៣៧

2.7K 158 1
                                    

រស់នៅក្នុងផ្ទះមួយនេះ Taeil មិនដែលមានអារម្មណ៍ថាឯកោរនោះទេព្រោះកាលពី Taehyung មិនទាន់រៀនការគេទទួលបានការមើលថែពីបងប្រុសម្នាក់នេះបានយ៉ាងដិត ដល់មិនរបស់របបប្រើការរបស់ញ៊ាំ Taehyung តែងតែផ្តល់ឲ្យគេបានយ៉ាងគ្រប់គ្រាន់ឯអ្នកស្រី Seohyun ក៏ដូចគ្នា ។

«សុខសប្បាយណាស់បងប្រុស» Taeil

«រៀនបានលេខប៉ុន្មានខែនេះ?» Taehyung

«គេរៀនពូកែណាស់បានលេខ ១ ទៀតផងខែនេះ» Seohyun ឆ្លើយជំនួសដោយស្នាមញញឹមទោះគាត់មិនបាន បង្កើតគេចេញមកតែគាត់ជាអ្នកមើលថែគេតាំងពីតូច ។

«អីយ៉ាអញ្ចឹងបងគួរតែទិញកាដូឲ្យហើយមែនទេ?» Taehyung

«ហិហិ បាទ» Taeil

«និយាយអញ្ចឹងដឹងឬនៅកូនប្រុសក៏ស្រី?» Seohyun

«នៅទេអ្នកម៉ាក់ទាល់តែខែក្រោយ» Taehyung

«អឹម មើលតែសុខភាពឲ្យល្អណាកូនមិនធ្វើការធ្ងន់ៗពេក» Seohyun

«មិនអីនោះទេអ្នកម៉ាក់ទុកចិត្តចុះខ្ញុំជាអ្នកមើលថែគេដោយផ្ទាល់ដៃ» Jungkook

«ឮបែបនេះម៉ាក់ទុកចិត្តហើយនិយាយអញ្ចឹងអ្នកដន្លងសុខសប្បាយទេ? មួយរយៈនេះម៉ាក់រយៈមិនបានទៅលេងសោះ» Seohyun

«គាត់សុខសប្បាយធម្មតានោះទេអ្នកម៉ាក់» Jungkook

«ញ៊ាំបាយសិនទៅម្ហូបត្រជាក់អស់ហើយ» Hanbin

អ្នកទាំងប្រាំក៏ទទួលបាយអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់នឹងមានសេចក្តីសុខព្រោះតែខានញ៊ាំបាយជុំគ្រួសារបែបនេះយូរហើយ ។

បន្ទាប់ពីញ៊ាំបាយហើយពួកគេក៏អង្គុយនិយាយគ្នាបន្តិចសិនទើប Taehyung នាំ Taeil ទៅដើរលេងញ៊ាំអីក្នុងការដែលគេរៀនបានលេខ ១ ។

«Taeil ទៅមើលកុនទេ?» ក្រោយពីលេខហ្គេមរាងហត់ហើយ Taehyung ក៏ចង់នាំគេទៅមើលកុនម្តង ។

«ទៅមើល Spider Man មែនទេបងប្រុស?» Taeil

«ពិតមែនហើយ» Jungkook ញ៉ាក់ចិញ្វើមដាក់នេះនាយជាហ្វេន Marvel លាក់មុខណា ។

«តោះបងប្រុស» Taeil រត់ទៅដឹកដៃ Jungkook ហើយក៏រត់ទម្រង់ទៅរោងកុនដោយមាឌតូចឯនេះចាំមើលពីក្រោយទាំងគ្រវីក្បាល ។

Jungkook និង Taehyung បានចំណាយពេលជាមួយ Taeil មួយល្ងាចពេញសឹមនាំគេទៅផ្ទះដោយបានទិញផ្លែឈើស្រស់ៗនិងទឹកដោះយកទៅផ្ញើរឪពុកម្តាយគេដូចគ្នា ។

អ្នកទាំងពីរមកដល់ផ្ទះនៅខ្ទង់ម៉ោង ៩ យប់ព្រោះនៅញ៊ាំបាយយប់នៅផ្ទះអ្នកម៉ាក់លោកប៉ាសិន ។ ថ្ងៃនេះ Taehyung ពិតជាមានសេចក្តីសុខណាស់ព្រោះបានចំណាយពេលជាមួយនឹងគ្រួសារទាំងសងខាងយ៉ាងពេញលេញ ។

«បងត្រាំជើងអូនជាមួយទឹកក្តៅណាដើរមួយថ្ងៃហើយច្បាស់ជារោយជើង» នាយយកទៅក្តៅខណ្ឌមកមុននឹងដាក់ខ្លួនអង្គុយលើឥដ្ឋទាញជើង Taehyung មកដាក់ក្នុងទឹកក្តៅហើយម៉ាស្សាជើងប្រពន្ធទៅវិញទៅមក ។

«ហេតុអ្វីបងគួរឲ្យស្រទ្បាញ់ដល់ថ្នាក់នេះ?» Taehyung យកដៃទៅក្តោបមុខគេទ្បើងមកដើម្បីប្រឈមមុខនិងខ្លួនហើយក៏ថើបនាយខ្សឺតៗ ។

«អូនក៏ដូចគ្នា» នាយញញឹមបែកផ្កាត្រកួនលិបភ្នែកអស់រលីង ។

«ប៉ាគេយកចិត្តទុកដាក់លើគេយ៉ាងនេះគេច្បាស់ជាស្រទ្បាញ់ ប៉ាគេស្លាប់ហើយ» Taehyung ដាក់ដៃអង្អែលពោះថ្នមៗ ។

«ទេ! បងនឹងបង្រៀនកូនឲ្យស្រទ្បាញ់អូនឲ្យច្រើនៗព្រោះអូនលំបាកជាងបងរាប់រយដងអូនត្រូវពពោះកូននៅចាញ់កូនទៀតបងមិនបានជួយអូនទេត្រឹមមើលថែអូនប៉ុណ្ណេះមិនបានជួយ អីណាស់ណាទេ» Jungkook

«ហេតុអ្វីក៏បងនិយាយបែបនេះ? បងក៏ហត់ដូចគ្នានៅមើលថែអូនព្រឹកល្ងាចមិនថាអាហារនៅងូតទឹកឲ្យអូនទៀត» Taehyung

«បើអាចបងសុខចិត្តចាញ់កូនជំនួសអូនក៏បាន» Jungkook

«អូ គួរឲ្យស្រទ្បាញ់ម្លេះចង់តែចាប់លេបទុកទេ» Taehyung

[ ស្វាមីល្អ ]

To Be Continued 🤍

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now