ភាគ ៤

4.8K 313 0
                                    

  ព្រឹកទ្បើងមេឃក៏ប្រែជាចុះត្រជាក់ខ្លាំងហើយក៏ស្រទុំមិនបើកពន្លឺថ្ងៃទាល់តែសោះធ្វើឲ្យមនុស្សម្នាគិតថាមិនទាន់ភ្លឺក៏គេងឱបគ្នាយ៉ាងស្អិតរមួតជាមួយគូរស្នេហ៍ព្រមទាំង Jungkook និង Taehyung ផងដែរ ។

Taehyung ឈ្មុសច្រមុះចូលទៅដល់ទ្រូងហាប់ណែនរបស់អ្នកប្តីស្នាមញញឹមក៏លេចទ្បើងទាំងខ្លួននៅគេងនៅទ្បើយដៃក៏ឱបចង្កេះនាយជាប់ដូចជាខ្លចរបូត ។

  #ថ្ងៃ

«អ្ហឹម...» សម្លេងថ្ងួចថ្ងូរក្នុងបំពង់កក៏បន្លឺទ្បើងនៅម៉ោង 12 ថ្ងៃត្រង់ចេញពីមាត់របស់ Taehyung វាក៏គ្មានអ្វីដែលប្លែកនោះដែរព្រោះគេតែងតែងងើបម៉ោងស្មើនេះ ។

«អីយ៉ួយ ឈឺខ្លួនម្លេះ» Taehyung ពុតពែនខ្លួនទាំងខ្ជិលច្រអូសគេគេងផ្គាប់មុខយកដៃមកឈ្លីចង្កេះតិចៗ ។

«ហុឹម» ភ្លាមៗនោះដៃសុទ្ធតែសាច់ដុំក៏លូកមកឱបក្រសោបចង្កេះរបស់មាឌតូចធ្វើឲ្យម្ចាស់សមីខ្លួនភ្ញាក់ព្រឺតអត់នឹងបែរមកមើល
មិនបាន ។

«ស្លាប់ហើយ Jungkook ?» មាឌតូចក័ភ្ញាក់ព្រឺតពេលដែលបែរមកឃើញមុខរបស់លោកប្តីនេះហេតុអ្វីក៏មកនៅគេងជិតគេបាន ? នាយមិនទៅធ្វើការទេ ? 

«ម៉ោង 12:30 នាទីនេះគេមិនទៅធ្វើការទេឬ ?» Taehyung បែរទៅមើលនាទ្បិកាដែលព្យួរនៅជញ្ជាំងហើយក៏សួរនាំមកខ្លួនឯង ។

«Jung ភ្ញាក់ទ្បើងបងមិនទៅធ្វើការទេអ្ហេស៎ ?» តួនាទីជាប្រពន្ធល្អគឺត្រូវដាស់ប្តីទៅធ្វើការ ។

«បងមិនទៅទេថ្ងៃនេះ» Jungkook ទាញគេចូលមកជិតខ្លួនឲ្យកាន់តែស្និតស្នាលហើយនាយក៏ជ្រប់មុខនៅកញ្ចឹងករបស់គេ ។

«ហេតុអ្វី ? រាល់ដងអូនឲ្យបងឈប់បងមិនឈប់ផង» Taehyung សួរដេញដោល ។

«ថ្ងៃនេះបងចង់សម្រាកនៅផ្ទះ» Jungkook

«ពីយប់មិញអូនស្រវឹងខ្លាំងណាស់អូននិយាយអីប៉ះពាល់ដល់អារម្មណ៍តើមែនទេ ?» គេចាំបានត្រឹមតែគេស្រវឹងទេប៉ុណ្ណោះតែបើសួរថាចាំរឿងពីយប់មិញទេ ? ច្បាស់ណាស់ថាអត់ទេ !

«អត់នោះទេ» Jungkook ចេះតែឆ្លើយប៉ុណ្ណោះឯងព្រោះមិនចង់ឲ្យគេគិតច្រើន ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now