ភាគ ៣៣

2.2K 101 0
                                    

  គ្រប់គ្នាដែលនៅក្នុងសាលប្រជុំក៏ជ្រេញឬកពេលដែល Mr.Oh ញញឹមយ៉ាងមានអំណួតគេសឹងតែដើរចេញឲ្យបាត់ៗទេ ។

"លោក Oh Yoon Suk ខ្ញុំសុំដល់លោកចេញពីងារជាឧត្តមសេនីយ៍ហើយក៏ឈប់ឲ្យលោកមានឈ្មោះបោះសម្លេងនៅក្នុងសង្គមនេះបន្តទៀតលោកបានប្រព្រឹត្តអំពើពុករលួយចូលដៃជាមួយឈ្មួញឈើឲ្យគេដឹងជញ្ជូនឈើដែលជាសម្បត្តិរបស់ប្រទេសតាមផ្លូវទឹកការពារពួកពុករលួយធ្វើបានជនក្រីក្រអត់ឃ្លានភស្តុតាងមាននៅក្នុងដៃខ្ញុំទាំងថែមទាំងហ៊ានយកអំណាច ទៅជម្រិតគេទាំងមិនស្គាល់តូចធំ!! ហាមប្រើអំពើហិង្សាឬអំណាចឬក៏មានសងសឹកជាដាច់ខាតពេលដែលឈានជើងចេញពីនេះទៅសូមដោះស៏ក្តិដែលនៅលើស្មាលោកចេញខ្ញុំនឹងប្រគល់ទៅឲ្យអ្នកដែលសាមសមជាមួយវាជាងនេះពីខ្ញុំលោកសេនាធិការចំរុះ Lee Kwang Hee" Andrew អានសារមួយៗយ៉ាងច្បាស់ៗគ្មានទាក់អីមួយពាក្យធ្វើឲ្យអ្នកចាំស្តាប់ទាំងអស់មានការពេញចិត្តជាខ្លាំងព្រោះវាជាអ្វីដែលគេចង់ ឃើញនិងចង់មានជាយូរណាស់មកហើយ ។

ខុសពីលោក Oh Yoon Suk ដែលឮហើយភ្ញាក់ផ្អើលមិនស្ទើរវាជាអ្វីដែលលោកនឹកស្មានមិនដល់វាជារឿងដែលឈឺចាប់បំផុត ។

«សូមអញ្ជើញដោះចាស៎» វរៈសេនីយ៍ទោលដែលជាមនុស្សស្រីក៏ទ្បើងហិបពណ៌មាសសម្រាប់ដាក់ផ្កាយមកឈរចាំលោក Oh Yoon Suk ដោះផ្កាយចេញ ។

លោកសម្លឹងមើលទៅ Jeon Sejung និងអ្នកគ្រប់គ្នាទាំងអស់សឹមយកដៃមកដោះផ្កាយដែលនៅលើស្មាចេញដោយមិនមាត់ក៏អ្វីទាំងអស់ ។

«ខ្ញុំសូមអរគុណដែលលោកមានចំណែកបានជួយដល់ប្រទេសជាតិកន្លងមកខ្ញុំពិតជាសប្បាយចិត្តហើយក៏សោកស្តាយសង្ឈឹមថាលោកនឹករកការងារធ្វើដែលសុចរិតទៀងត្រង់មិនឆបោកប្រជាជនទៅចុះ» លោក Jeon Sejung

ក្រាក....

«សូមអញ្ជើញ» ទ្វារសាកប្រជុំក៏បើកចាំលោក Oh Yoon Suk រួចហើយជាស្រេច ។

«ខ្ញុំសុំទោសចំពោះរឿងកន្លងមកដែលបានប្រព្រឹត្តទៅខ្ញុំសុំលាសិនហើយ» លោក Oh ងើបទ្បើងលាអ្នកគ្រប់គ្នាមុននឹង ដើរចេញទៅដោយគ្មានការតវ៉ាត្រឹមគេមិនប្រហារជីវិតលោកឬក៏ឲ្យលោកជាប់ព័ន្ធធនាគារវាជារឿងដែលប្រពៃណាស់ទៅហើយ ។

«ទីបំផុតក៏ចេញទៅហើយ» បន្ទាប់ពីលោក Oh ចេញទៅបាត់អ្នកនៅទីនោះក៏និយាយគ្នាទ្បើង ។

«សប្បាយចិត្តណាស់លោកអើយ»

«អបអរសាទរផងលោកមេបញ្ជាការជិតទ្បើងមុខងារថ្មីហើយ» Hoseok

«ឯងក៏ដូចគ្នា!» Jungkook

«ខ្ញុំចេះអ្ហេស៎? មិនអាចទេ» Hoseok

«ខ្ញុំបិទអង្គប្រជុំត្រឹមនេះអ្នកទាំងអស់ចង់ញ៊ាំអីជប់លៀងមួយសប្បាយដៃចុះ» លោក Jeon Sejung

«បាទ លោកសេនាធិការ»

«តោះ Jung ទៅជាមួយប៉ា» លោក Jeon

«បាទ ប៉ា! ខ្ញុំលាសិនហើយអ្នកទាំងអស់គ្នា» Jungkook ឱនគោរពសិស្សនិងសិស្សប្អូនសឹមដើរចេញទៅជាមួយឪពុក ។

«កូនមកបែបនេះទុកឲ្យ Taehyung នៅជាមួយអ្នកណា?» Mr. Jeon

«ជាធម្មតាថេយ៍មិនចូលចិត្តមនុស្សច្រើនទេប៉ាគេនៅម្នាក់ឯង» Jungkook

«បើលំបាកឲ្យគេមកនៅជាមួយម៉ាក់ឯងនៅហាងធំក៏បាន» Mr. Jeon

«មិនលំបាកនោះទេខ្ញុំចង់មើលថែគេដោយផ្ទាល់ដើម្បីឲ្យដឹងពីទុក្ខលំបាកខ្លះក៏ល្អខ្ញុំលាសិនហើយលោកប៉ាខ្លាចគេនៅម្នាក់ឯងយូរ» Jungkook

«អឹម ទៅចុះកូនកុំភ្លេចនាំគេមកជួបម៉ាក់ឯងខ្លះផងប៉ុន្មានថ្ងៃឮថារអ៊ូនឹកគេណាស់» Mr.Jeon

«បាទ លោកប៉ា» Jungkook ញញឹមមុននឹងបើកទ្បានចេញទៅ ។

លោក Jeon Sejung សម្លឹងមើលទៅទ្បានរបស់កូនប្រុសដែលបើកចេញទៅដោយស្នាមញញឹមគាត់ពិតជាមានមោនទនភាពលើគេណាស់ដែលមានបន្តស្នងដំណែងគាត់បានជា កូនដែលល្អប្រពៃដើរតាមគន្លងធម៌មិនដែលប្រព្រឹត្តខុសម្តងណាទ្បើយ ។

[ គាត់ដែលស្តាប់តាមឪពុកម្តាយតែងតែទទួលបានជោគជ័យ ។ ]

To Be Continue 🤍🤍

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now