ភាគ ៣៩

2.4K 132 1
                                    

  Jungkook ទន់ជង្គង់ផ្តេកខ្លួនទៅជញ្ជាំងបន្ទប់សង្គ្រោះបន្ទាន់ពេលនេះគេដឹងហើយៗថាអ្វីៗមិនស្មើដែលប្រពន្ធគេមានជីវិតរស់នៅរួមសុខទុក្ខជាមួយគេទេ ។ មាឌតូចលំបាកណាស់ហើយលំបាកតាំងពីរស់នៅជាគ្រួសាររហូតដល់ក្លាយជាឪពុកម្តាយគេ ។ នាយតែងតែគេងនៅក្បែរគេជាបើបើអាចមិនទៅណាទ្បើយក៏ព្រោះតែមាឌតូចមិនមែនជាមនុស្សស្រីមានកូន លំបាកនាយតែងតែនិយាយលួងលោមផ្តល់កម្លាំងចិត្តឲ្យគេរាល់យប់ហើយនាយក៏តែងតែក្លាយថាថ្ងៃណាមួយនឹងបាត់បង់គេជាទីបំផុត ។

បែរមកមើលអ្នកដែលសន្លប់ស្តូកស្តឹងនៅលើគ្រែពេទ្យឯនេះវិញលោក Doctor ក៏ធ្វើការវះកាត់យ៉ាងញាប់ដៃជើងព្រមទាំងបញ្ជូលឈាមទៅឲ្យអ្នកនៅទីនោះ ។

ទឺតៗ ចង្វាក់បេះដូងក៏ស្រាប់តែឈប់ដើរលោក Doctor ធ្លាក់កាំបិតចេញពីដៃលឿនយ៉ាងនេះឬ? វាមិនអាចនោះទេ!

«យកប្រដាប់សង្គ្រោះមកឲ្យខ្ញុំ» Doctor

«នេះចាស៎» Nurse ហុចប្រអប់ចាប់ចង្វាក់បេះដូងទៅឲ្យ ។

«ចាប់ផ្តើម ១ ២ ៣ ឆក់» Doctor

«លោកត្រូវតែងើបទើបមិនត្រូវចុះចាញ់ទេលោកពពោះ ៩ ខែ ១០ ថ្ងៃក្រែងលោកចង់ឃើញមុខកូនណាស់មែនទេ? ពេលនេះគេកើតហើយងើបមក» Doctor ក៏បន្តឆក់បេះដូងលើកទី ២ ។

ទឹកភ្នែកអ្នកដែលគេងដាច់ខ្យល់បម្បិញមិញក៏ហូរមកស្របពេលដែលចង្វាក់បេះដូងលោតមកជាមួយដែរ ។ ស្នាមញញឹមគ្រូពេទ្យគ្រប់រូបក៏លេចទ្បើងមើលទៅគេប្រហែលជាស្រទ្បាញ់កូនណាស់ហើយ ។

«វះកាត់បន្តទៅឧស្សាហ៍មើលចង្វាក់បេះដូងគេផងណា» Doctor

«ចាស៎ លោកដុកទ័រ» Nurse 
————

ក្រាក៚

«លោកដុកទ័រតើកូនខ្ញុំយ៉ាងម៉េចហើយ?» Hanbin

«បានជោគជ័យហើយតែខ្ញុំនៅបញ្ជូលឈាមឲ្យអ្នកជំងឺសិន» Doctor

«អ្ហឹកៗ អរគុណខ្លាំងណាស់លោកដុកទ័រ» Seohyun

@ស្អែកទ្បើង

  ក្រោយពីវះកាត់នឹងបញ្ជូលឈាមរួចលោក Doctor ក៏អនុញ្ញាតឲ្យ Taehyung សម្រាកនៅបន្ទប់ធម្មតាជាមួយកូនវិញ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now