ភាគ ៣៨

2.5K 146 0
                                    

  ពេលយប់នៅក្លឹបរាត្រីមួយកន្លែងដែលជាកន្លែងសប្បាយទីរំសាយអារម្មណ៍របស់ក្មេងៗដែលចូលចិត្តដើរលេងយប់ៗក៏មានមនុស្សជាច្រើនសឹមតែហារក្លឹបទៅហើយក្នុងចំណោម នោះក៏មាន Eunbi ជាកូនស្រីរបស់លោកឧត្តមសេនីយ៍ដែលទើបតែគេទម្លាក់ចេញនោះ ។

Eunbi មកអង្គុយផឹកតាំងពីក្បាលល្ងាចនាងពិបាកចិត្តក៏ព្រោះតែមុខមាត់អាប់ឱនអស់ទៅហើយឲ្យនាងយកមុខឯណាទៅជួប មិត្តនោះ??

«សែតមើលមោះជាកូនស្រីរបស់លោកឧត្តមសេនីយ៍មែនទេ??» Filen ជាដៃគូររួមការងាររបស់ Hoseok ។

យប់នេះពួកគេតាំងចិត្តមកក្លឹបជប់លៀងដើម្បីអបអរដែល មេដែលខ្លួនស្អប់បំផុតបានចាកចេញពីជីវិតតែអ្នកណាដឹងថាវាចៃដន្យដល់ថ្នាក់នេះ?

«មែនហើយ» Hoseok

«មើលទៅប្រហែលខូចចិត្តណាស់ហើយផឹកដូចគេងូតបែប នេះ» Filen

«ល្មមខូចចិត្តហើយព្រោះរាល់ដងអាងសាក់ឪពុកនោះអីដៀលគេមើលងាយគេបានតាមចិត្ត» Hoseok

«អូហូ សែតនិយាយមកដូចខឹងណាស់អញ្ចឹង» Filen

«មិនស្អប់តែមិនចូលចិត្តចរិតកូនអ្នកមាន» Hosoek
_______

«យកឲ្យខ្ញុំមិនកែវទៀត» Eunbi

«នេះអូនស្រីផឹករបស់បងទៅ» បុរសម្នាក់ណាមិនដឹងមកដល់ក៏ហុចកែវស្រាឲ្យនាង ។

«អរគុណ» ក៏ព្រោះតែស្រវឹងខួបលែងដឹងអីទៅហើយនាងក៏លើកកែវស្រានោះមកផឹក ។

«ឈប់ផឹកទៅបានហើយ» Hoseok ក៏ចាប់ដៃដែលនាងកាន់កែវស្រានោះជាប់ព្រោះមុននោះនាយបានឃើញថាគេដាក់ស្អី ។

«មើល៎លែងខ្ញុំ» Eunbi

«នាងស្រវឹងហើយទៅផ្ទះវិញ» Hoseok

«ខ្ញុំមិនទៅថាឲ្យលែង» Eunbi

«Filen ចាំចេញលុយផងខ្ញុំជូននាងទៅផ្ទះ» Hoseok ក៏ចាប់លីនាងយកទៅតែម្តងទោះខឹងស្អប់នាងក៏មិនដាច់ចិត្តឃើញមនុស្សប្រុសធ្វើបាបមនុស្សស្រីដែលគ្មានផ្លូវតស៊ូដែរ ។

«ឆឹស មុននេះដូចស្អប់គេណាស់» Filen
______

«នែ៎ នាំខ្ញុំទៅណា៎» Eunbi

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now