ភាគ ២០

3K 176 2
                                    

#យប់

  មុនដំបូងក៏គិតថាស្រងំគេងលេងៗតែយូរៗទៅក៏ លក់មែនទែនឯ Jungkook ក៏មិនហ៊ានមាត់ឬដាស់ប្រពន្ធទ្បើយព្រោះគិតថាគេអស់កម្លាំងការសម្រាក ។

«ថេយ៍ល្មមងើបបានហើយ» Jungkook ឱនមក ខ្សឹបដាក់ត្រចៀករបស់មាឌតូចដោយហៅតិចៗនិងសម្លេងផ្អែម ។

«ហ្អឹម?» Taehyung ពុតពែន អែនអនខ្លួនទង ខ្ជិលច្រអូស ។

«ងើបបានហើយនេះយប់ហើយអូនត្រូវទៅញ៊ាំទៅបាយ!» Jungkook

«បងមកយូរហើយមែនទេ?» Taehyung ធ្វើពុតជាសួរព្រះអើយចេះមកគេងលក់ទល់ស្មើនេះទៅកើត?

«ថ្ងៃនេះអូនក្អួតមែនទេ? ហេតុអ្វីមិនខលមកបង?» Jungkook

«ព្រោះអូនមិនចង់រំខានបងព្រោះឃើញមករវល់» Taehyung

«ថ្ងៃក្រោយមិនឲ្យគិតបែបនេះទេចុះមកអូនយ៉ាងម៉េចៗទៅឲ្យបងធ្វើបែបណាហាស៎?» Jungkook

«មិនអីទេអូនរឹងមាំណាស់» មាឌតូចញញឹមខ្ជឹបដាក់រាងក្រាស់ ។

«បងដឹងថាអូនរឹងមាំហើយ» Jungkook យកដៃមកចាប់ទាញថ្ពាល់របស់មាឌតូច ។

«អួយ អូនឈឺ» Taehyung

«ហុឹស មុននេះអ្នកម៉ាក់ហៅចុះទៅញ៊ាំបាយអូនឆាប់ងូតទឹកទៅកុំឲ្យអ្នកម៉ាក់ចាំយូរ» Jungkook

«អ្ហឹម» មាឌតូចងួកក្បាល ។

«ចាំបងបីទៅ» Jungkook

«អា៎ មិនអីទេអូនអាចងូតខ្លួនឯងបានតើស៎» Taehyung យារដៃមកឃាំងពេលដែលអ្នកជាស្វាមីរកបីខ្លួន ។

«កុំរឹង!» Jungkook ក៏ចាប់បីមាឌតូចយកតែម្តង ដោយមិនចាំយូរព្រោះគេចង់មើលថែយកចិត្តទុក ដាក់ជាមួយប្រពន្ធខ្លះ ។

មាឌតូចក៏ញញឹមហើយតោងកនាយឲ្យជាប់ទាំងដែលមុននេះបដិសេធនឹងសំណើរគេសោះ ។ Taehyung ពិតជារំភើបដែលឃើញរាងក្រាស់ធ្វើទង្វើបែបនេះមកកាន់ខ្លួននេះនាយកំពុងតែយកចិត្តគេមែនទេ?

រាងក្រាស់បើកទឹកក្តៅឧណ្ហៗដាក់អាងហើយជាស្រេចនាយក៏ដោះខោអាវឲ្យ Taehyung ឯមាឌតូចក៏អៀនទ្បើងរឹងខ្លួនអស់ហើយ ។

«អៀនធ្វើអីទៀតកូនមួយហើយតើស៎?» នាយច្បិច ចុងច្រមុះស្រួចស្លេមរបស់ប្រពន្ធ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now