ភាគ ២៩

2.3K 161 2
                                    

  Eunbi ភ្ញាក់ផ្អើលធ្វើតែគាំងនឹងមួយកន្លែងនិយាយមិនចេញ នេះឬប្រពន្ធរបស់ Jeon Jungkook ? ជាមនុស្សប្រុសនេះ
អ្ហេស៎?

«មានអ្វីមែនទេ?» Taehyung ក៏ធ្វើជាសួរនាំទាំងដែលដឹងចម្លើយរួចមកហើយពិតជាអស់សំណើចចង់មកចាប់ប្តីរបស់គេផងអ្ហេស៎? ព្រះអើយមុខមិនបានមួយជំនិតគេផងច្រមុះវិញទោះស្រួចក៏ស្អាតមិនដល់គេដែរ ។

«អ៎ គឺមិនមានអីទេតើខ្ញុំអាចអង្គុយខាងមុខបានទេព្រោះមិនចេះអង្គុយក្រោយ?» Eunbi នៅតែតស៊ូចចេសព្រោះតែចង់អង្គុយជិត Jungkook ។

មាឌតូចក៏បែរទៅមើលស្វាមីដែលកំពុងតែដាក់ខ្សែក្រវ៉ាត់ទ្បានអង្គុយ ។ Jungkook ក៏មិនមាត់មិនកព្រោះចិត្តគេមិនចង់មកទីនេះប៉ុន្មានទេគេចាំតែចម្លើយរបស់ Taehyung ប៉ុណ្ណោះឯង ។

«សុំទោសផងខ្ញុំមានកូនមួយរយៈនេះចាញ់ញឹកញ៉ាប់ខ្ញុំក៏អង្គុយក្រោយមិនបានសង្ឈឹមថាអ្នកនាងនឹងយល់ព្រោះខ្ញុំទើបតែឮពីប្តីខ្ញុំថាអ្នកនាងទើបតែមកពីបរទេសត្រូវទេ? ចំណេះដឹងអ្នកនាងប្រហែលជាខ្ពស់ណាស់ហើយ ហិហិ» Taehyung និយាយសើចបែបដៀល Eunbi រឹតតែគាំងមួយកម្រិតទៀតហើយក៏ខឹងជាខ្លាំង ។

«លោកកំពុងតែកុហកខ្ញុំមែនទេប្រុសឯណាពពោះបានពិតជាកំប្លែងណាស់» Eunbi

«ឃើញទេ? បើមនុស្សគេចេះដឹងរៀនចប់មកពីបរទេសប្រហែលជាមិននិយាយស្តីបែបនេះប៉ុន្តែអ្នកនាងប្រហែលជាទៅមិនបានចូលរៀនទេមើលទៅបានជាខ្វះសីលធម៌ក្នុងការនិយាយស្តីម្លេះ!» Taehyung

«នែ៎ ឯង...» Eunbi

«ប្រយ័ត្នខ្ញុំជេរទៅវិញបើទៅផ្ទះក៏ទើបអង្គុយឲ្យលឿនទៅខ្ញុំត្រូវការដេកងងុយណាស់» Taehyung បែរមុខទៅត្រង់មើលផ្លូវវិញ ។

«ហុឹស» គ្រាំង Eunbi ទាញទ្វារបិទទាំងខឹងចិត្តព្រោះកំពុងតែធ្វើជាស្រីចិត្តព្រះ ចេះអត់ធន់មុខ Jungkook នេះឯង ។

«អូននេះឆ្នាស់ណាស់» Jungkook លូកទៅច្បិចថ្ពាល់ប្រពន្ធចំពេល Eunbi បើកទ្វារទ្បានមកឃើញល្មម ។

Jungkook ក៏បើកទ្បានទម្រង់ទៅភូមិគ្រឹះលោកឧត្តមសេនីយ៍ Oh ។ នៅក្នុងទ្បាន Taehyung និយាយមិនឈប់នោះទេព្រោះដើម្បីចង់ឲ្យ Oh Eunbi នោះដឹងថាស្នេហារវាងគេនិង Jungkook ស្និតស្នាលប៉ុណ្នាហើយរាងក្រាស់ស្រទ្បាញ់គេប៉ុណ្នា ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now