ភាគ ៣៥

2.4K 137 0
                                    

ក្រោយពីទទួលទានអាហារពេលថ្ងៃហើយ Taehyung ក៏សម្រេចចិត្តកម្ម៉ង់របស់របបធ្វើបង្អែមតាមទូរស័ព្ទជំនួសវិញ ។

គេបានធ្វើទឹកត្រៀកកាំជូនឪពុកម្តាយនិងឪពុកម្តាយក្មេកវាបង្អែមបែបធម្មតាញ៊ាំទៅជំនួសសុខភាពសម្រស់បានទាំងអស់ ។ អ្វីដែលទិញមកត្រូវដាក់ត្រាំទឹកសិនត្រូវត្រចៀកកាំត្រូវត្រាំទឹករហូតដល់ដប់ម៉ោងឯណោះទាល់តែម៉ោង 9 យប់ទើបបានធ្វើទម្ងាស់ចោលទៀត ។

#ព្រឹក

Taehyung ងើបតាំងពីត្រឹមដើម្បីដួសទឹកត្រចៀកកាំចូលក្នុង ដបហើយរៀបចំឲ្យដាច់ដោយទ្បែកពីគ្នា ។

«Tae» Jungkook

«បងងើបហើយមែនទេ? យើងទៅលេងអ្នកម៉ាក់ពេលណា?» Taehyung

«ឥទ្បូវនេះតែម្តងព្រោះលោកប៉ាខលមកបងថាអ្នកម៉ាក់មានអាហារពិសេស» Jungkook

«អ៊ីចឹងទៅបានហើយអូនរៀបចំហើយអស់ហើយ» Taehyung

«តោះ» នាយក៏ជួយទ្បើងទឹកត្រចៀកកាំដាក់ចូលក្នុងទ្បាន ។

ពេលនេះម៉ោង 7:30 ព្រឹកហើយទម្រាំតែទៅដល់ផ្ទះម៉ាក់ប៉ារបស់គេអាចនឹងម៉ោង 8 ព្រឹកចំពេលម៉ោងបាយពេលព្រឹកល្មម ។

#Jeon' Mansion

វិមានដ៏ធំស្កឹមស្កៃរបស់លោកសេនាធិការ Jeon Sejung
មានប៉ូលិសមិនតិចទៅដប់ទៅម្ភៃនាក់អ្នកចាប់យាមកាមនៅពីមុខផ្ទះដើម្បីរក្សាសុវត្ថិភាព ។

«គោរពលោកមេបញ្ជាការ» គ្រាន់តែឃើញទ្បានលោកមេបញ្ជាការ Jeon Jungkook ឈប់នៅមុខវិមានប៉ូលិសដែលយាមកាមក៏គោរពដោយក្រមសីលធម៌ ។

«គោរព» Jungkook

«អញ្ជើញបាទ» ទ្វារវិមានក៏បើកអនុញ្ញាតឲ្យនាយចូលទៅ ។

វិមាន Jeon ពិតជាធំខ្លាំងណាស់អាចរត់មួយអស់ខ្យល់បាន នៅក្នុងវិមានមានផ្កា បន្លែ ដើមឈើគ្រប់ប្រភេទខុសត្រង់ថាលោកមានកូនតែមួយគ្រាប់គត់អ្នកស្នងដំណែង ។

ងុឺត....ទ្បាន Bentley ស៊េរីចុងក្រោយគេបង្អស់សុំចតនៅមុខ ពីវិមាន ។ អ្នកបម្រើក៏រត់មកត្របាញ់ជើងគ្នាក្រោយបញ្ជារបស់លោកជំទាវ Seojin ។

«Taehyung» Seojin

«ជំរាបសួរអ្នកម៉ាក់» Taehyung ញញឹមស្រស់ឱនសំពះយ៉ាងមានរបៀប ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now