ភាគ ២១

2.7K 174 2
                                    


  ព្រឹកទ្បើង Jungkook និង Taehyung ក៏ធ្វើដំណើរទៅផ្ទះត្រកូលគីមម្តងបន្ទាប់ពីញ៊ាំអាហារពេលព្រឹករួចហើយ ។

«សួស្តីអ្នកម៉ាក់» កូនពៅដើរចូលទៅក្នុងផ្ទះជាមួយ ស្នាមញញឹមយ៉ាងស្រស់ស្អាត ។

«កូនពៅម៉ាក់» Ms.Kim រត់មកឱបកូនដោយ សេចក្តីនឹករលឹក ។ 

«នឹកអ្នកម៉ាក់ណាស់» Taehyung

«យ៉ាងម៉េចហើយកូនរឿងសុខភាពកូននោះ?» តាំងពីថ្ងៃដែល Jungkook និង Taehyung ត្រទ្បប់ទៅផ្ទះវិញគាត់គេងមិនលក់ទ្បើយចេះតែបារម្ភពីកូនរហូត ។

«នេះអ្នកម៉ាក់» Taehyung ហុចសមីពណ៌ខ្លាញ់ក្តាមទៅឲ្យអ្នកម៉ាក់ ។

Ms.Kim ទទួលយកទាំងភ័យអរៗ ។ គាត់ក៏ហែក សមីមុននិងទាញក្រដាសមកថ្នមៗព្រោះខ្លាចរហែក ។

«ថេយ៍..??» ក្រោយពីអានអក្សរនៅលើក្រដាសរួច ហើយគាត់ក៏ងើបមុខទ្បើងសម្លឹងមើលទៅមុខរបស់កូន ។

«អ្នកម៉ាក់មានចៅពរហើយ» Taehyung ញញឹមដាក់អ្នកម៉ាក់ទងរលីងរលោងពេលនេះគេដឹងថាអ្នកម៉ាក់គេរំភើបប៉ុណ្ណា ។

«អ្ហឹកៗ ម៉ាក់មានចៅពរហើយ» Ms.Kim សើចទាំងទឹកភ្នែកគាត់ពិតជារំភើបណាស់ ។

«អូនថាយ៉ាងម៉េច?» Mr.Kim

«បងថេយ៍គេមានចៅឲ្យយើងហើយណា» Ms.Kim

«ពិតមែនអ្ហេស៎?» Mr.Kim សួរទាំងមិនចង់ជឿ ។

«នេះបងអានមើលទៅ!» Ms.Kim ហុចក្រដាស
ទៅឲ្យគាត់ហើយគាត់ក៏ទទួលយកមកអាន ។

ក្នុងចិត្តអ្នកដែលជាលោកតាលោកយាយនេះគឺ
សប្បាយចិត្តឥតឧបមាតើអ្នកណាអាចពណ៌នាបានទៅ? នេះជាចៅលើមដំបូងរបស់គាត់ថែមទៀត ។

«យើងមានចៅហើយកូន» Mr.Kim ស្ទុះមកឱប ប្រពន្ធ ។

Taehyung ក៏ញញឹមសម្លឹងមើលទៅឪពុកម្តាយដែលកំពុងតែបង្ហាញអារម្មណ៍សប្បាយរីករាយគេពិតជា ចង់ឃើញពេលវេលាបែបនេះឲ្យបានយូរណាស់ ។ 

«អ្ហឹកៗ បើកូនដឹងថាពេលមានចៅឲ្យលោកប៉ាអ្នក
ម៉ាក់ៗសប្បាយចិត្តយ៉ាងនេះកូនយកយូរហើយ» Taehyung យំផងសើចផងទាំងសប្បាយចិត្ត ។

«មិនចាំបាច់បន្ទោសខ្លួនឯងទេណាកូន ពេលនេះកូនក៏មានចៅឲ្យម៉ាក់ហើយតើស៎» Ms.Kim

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Onde as histórias ganham vida. Descobre agora