ភាគ ១២

3.2K 189 0
                                    

នាពេលព្រឹកទ្បើងនៅថ្ងៃថ្មីអ្នកទាំងពីបានងើបទ្បើងតាំងពីប្រលឹមងងឹតជាមួយគ្នាដើម្បីមើលថ្ងៃរះហើយក៏ថតរូបខ្លះៗទុកជាអនុស្សាវរីយ៍ផងដែរ ។

«អូនមិនដែលសោះថាថ្ងៃរះស្អាតបែបនេះ» ថេយ៉ុងផ្តេកក្បាលទៅលើទ្រូងដ៏រឹងមាំចំណែកឯភ្នែកក៏សម្លឹងមើលទៅថ្ងៃដែលកំពុងតែបញ្ចេញរូបរាងបន្តិចម្តងៗនោះ ។

«សម្រស់អូនស្អាតជាង» ជុងហ្គុកនិយាយសរសើរប្រពន្ធដល់ឲ្យអ្នកខាងនោះភ្ញាក់ផ្អើលថាគេស្តាប់ច្រទ្បំតើមែនទេ ?

«បងនិយាយថាយ៉ាងម៉េចបម្បិញមិញនេះ ?» ថេយ៉ុង

«បងថាអូនស្អាត» ជុងហ្គុក

«សរសើរចេញពីចិត្តមែនទេ ?» គេដូចជាមិនសូវជឿសោះព្រោះរាល់ដងជុងហ្គុកតែងតែប្រើពាក្យថាស្អាតនេះដើម្បីលួងលោមមិនមែនសរសើរ ។

«ឬអូនចូលចិត្តស្តាប់ពាក្យបង្ខំ ?» អាត្រង់ៗចេញពីចិត្តមិនចូលចិត្តឬយ៉ាងម៉េច ?

«យ៉ា លោកប្តី» ថេយ៉ុងពេបមាត់គ្រាន់តែសួរបញ្ជាក់សោះក៏មិនបាន ។

«អូនស្អាតណាស់ជាពិសេសពេលនៅក្រោមទ្រូងបង» ជុងហ្គុកខ្សឹបថាត្រចៀកគេតិចៗខ្យល់ក្តៅៗប៉ះត្រចៀកគេធ្វើឲ្យថេយ៉ុងព្រឺរសម្បុលខ្ញាក់ ។

«ទ្បប់» ថេយ៉ុងខាំបបូរមាត់ខាងក្រោមយ៉ាងអៀនខ្មាស់ចេះមកនិយាយពាក្យដូច្នេះទៅកើត ។

«អាវ៎ បងនិយាយមែន !» ជុងហ្គុក

«និយាយតែពាក្យរោគចិត្ត» ថេយ៉ុង

«ថេយ៍ ?» ជុងហ្គុក

«អ្ហឹម ?» ថេយ៉ុង

«បងដូចជាខានហាត់ប្រាណពីរថ្ងៃហើយ» ជារៀងរាល់ថ្ងៃជុងហ្គុកតែងតែងើបពីប្រលឹមមកហាត់ប្រាណព្រោះនាយ ស្រទ្បាញ់សុខភាពហើយពិសេសនោះគឺចង់ឲ្យខ្លួនសង្ហារដូចកាលពីនីកំលោះអ៊ីចឹង ។

«រត់នៅទីនេះក៏បាន» ថេយ៉ុងសម្លឹងមើលទៅទីធ្លាកោះឃើញថាវាធំណាស់ ។

«អត់ទេបងចង់ហាត់ពីលើអូន» នាយសម្លឹងមើលមុខប្រពន្ធហើយក៏ញញឹមខ្ជឹបយ៉ាងច្រទ្បើម ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now