ភាគ ១៦

3.2K 211 2
                                    


ថ្ងៃថ្មីរឿងល្អក៏បានកើតមានរឿងចំពោះគ្រួសារ ត្រកូល Kim និង Jeon ដែលមានកេរ្តិ៍ឈ្មោះថា ជាគ្រួសារល្អ ចេះជួយអ្នកដទៃ ។

រឿងដែល Taehyung មានកូនក៏ធ្វើឲ្យឪពុកម្តាយ ទាំងសងខាងសប្បាយចិត្តជាប៉ិនពេកព្រោះការយូរហើយដែរតែពួកគេទើបតែមានចៅឲ្យគាត់ ។

ថ្ងៃនេះ Jungkook បាននាំប្រពន្ធទៅលេងផ្ទះម្តាយខ្លួនណាមួយវាក៏ជាសំណូមពររបស់ម្តាយគេផងថាគាត់នឹកកូនប្រសារគាត់ខ្លាំងណាស់ ។

Taehyung «ជម្រាបសួរអ្នកម៉ាក់ក្មេក» បបូរមាត់ ស្លេកក៏ញញឹមយ៉ាងសមសួនទៅកាន់ម្តាយក្មេក មើលទៅគេមិនស្រស់បស់ដូចសមមួយដងសោះវា បណ្តាលមកពីគេចាញ់គក៌ហើយ ។

Ms.Jeon «ចាស៎ កូន! យ៉ាងម៉េចហើយកូនមាន ធ្វើទុក្ខទេ?»

Taehyung «មិនប៉ុន្មាននោះទេ!»

Mr.Jeon «ថ្ងៃនេះម៉ាក់កូនងើបទៅផ្សារតាំងពីប្រលឹមមិនដឹងជាធ្វើម្ហូបអ្វីខ្លះឲ្យឮលាន់ពេញផ្ទះ»

Ms.Jeon «អាវ៎ ក៏យូរៗសំណព្វចិត្តអូនមកលេងអូនម្តង អូនត្រូវតែធ្វើបែបនេះហើយ!» គាត់ញញឹម ទៅកាន់កូនប្រការ ។

អ្នកទាំងពីរស្រទ្បាញ់ Taehyung ព្រៀបបីដូចជា កូនបង្កើតយ៉ាងអ៊ីចឹង ។ គាត់តែងតែមើលថែគេយ៉ាងយកចិត្តទុកដាក់មិនហ៊ានធ្វេសប្រហេសទ្បើយ Taehyung ចូលចិត្តអ្វី មិនចូលចិត្តអ្វីគាត់ដឹងទាំងអស់មិនរំលងសូម្បីតែរបស់ផឹកនិងសម្លៀក បំពាក់ ។

Taehyung ក៏គិតថាខ្លួនឯងសំណាងណាស់ដែលបានឪពុកម្តាយក្មេកចេះយល់ចិត្ត យកចិត្ត ទុកដាក់ ស្រទ្បាញ់មើលថែបែបនេះ ។

Taehyung «ហិហិ អ្នកម៉ាក់មិនចាំបាច់ធ្វើដល់ថ្នាក់នេះក៏បានកូនអាចញ៊ាំធម្មតាបានតើស៎!»

Ms.Jeon «មិនបាននោះទេ! ឥទ្បូវកូនមិនដូចមុន ទ្បើយ! កូនមិនមែនខ្លួនមួយទេដូច្នេះម៉ាក់ត្រូវតែយកចិត្តទុកដាក់ជាងនេះណាម៉ាក់ក៏បានធ្វើស៊ុបប៉ូវសុខភាពផងដែរ»

Jungkook «អីយ៉ា ខ្ញុំមិនគួរនៅទីនេះសោះ» គេមានអារម្មណ៍ថាខ្លួនឯងដូចជាចំណែកលើសយ៉ាងម៉េចមិនដឹងទេម្តាយឪពុកគេមើលមិនឃើញទេសោះមកមួយថ្ងៃហើយនិយាយតែជាមួយកូនប្រសារ ។

Mr.Jeon «អ៊ីចឹងទៅវិញទៅ» កាលបើឮកូននិយាយដូច្នេះលោកក៏ចាក់បណ្តោយដេញគេចេញដែរធ្វើឲ្យ Taehyung លាន់មាត់សើច ។

Jungkook «ខ្ញុំទៅហើយអ៊ីចឹង!» គេនេះក៏មិនណយព្រោះតែចង់ឌឺដងក៏ឈានជើងរកដើរចេញមែន ។

Ms.Jeon «អីយ៉ា ប៉ាកូនពីរនាក់នេះចំមែនហើយ! Jung កុំលេងសើចពេកឆាប់នាំប្អូនចូល មកក្នុងមកអាងបានញ៊ាំបាននេះថ្ងៃណាស់ហើយ!» គាត់ស្តីឲ្យកូនប្រុសតែមួយគត់ពិតជាគ្រឺតក្នាញ់ណាស់អារឿងនេះទុកឲ្យ Jeon Jungkook ចុះលេខមួយតែម្តង ។

Jungkook «បាទ លោកជំទាវម៉ាក់! តោះ ថេយ៍» នាយកាន់ដៃប្រពន្ធហើយក៏នាំគេចូលទៅខាងក្នុងផ្ទះ ។

អាហារជាច្រើនមុខទម្រៀបជួរគ្នានៅលើតុអាហារវាសុទ្ធតែមានក្លិនឈ្ងុយនិងទំនងទាំងអស់សម្រស់ ក៏បានថែមទៀតមើលហើយកាន់តែអត់ឃ្លានមិន
បាន ។

Ms.Jeon «នេះកូនញ៊ាំបន្លែច្រើនសុខភាពល្អដល់កូនក្នុងពោះណា» គាត់ចាប់បន្លែដាក់ចូលចានឲ្យ Taehyung ។

Taehyung «អរគុណ អ្នកម៉ាក់»

Jungkook «នេះបានស្លឹកខ្ទឹម អ្ហេស៎?» នាយក៏អើតទៅមើលបន្លែដែលនៅចានក៏ឃើញថាមានស្លឹកខ្ទឹមពីរ បីសរសៃ ។

Ms.Jeon «មានអ្វីអ្ហេស៎កូន?» ក៏ឃើញថាកូនប្រុសមានប្រតិកម្មពេលឃើញស្លឹកខ្ទឹមនៅក្នុងចានប្រពន្ធគាត់ក៏សួរនាំ ។

Jungkook «មួយរយៈចុងក្រោយនេះថេយ៍ ប្រតិកម្មជាមួយស្លឹកខ្ទឹមមិនអាចញ៊ាំបាននោះទេ!»

Ms.Jeon «ពិតមែនឬ? ហេតុអ្វីក៏កូនមិនប្រាប់ម៉ាក់? ព្រះអើយ ម៉ាក់សុំទោសណាកូន» គាត់ប្រញាប់ដៃចាប់បន្លែនោះចេញមកវិញយ៉ាងលឿនព្រោះគាត់យល់ពាក្យប្រតិកម្មនេះច្បាស់ណាស់ថាវាលំបាកនិងគួរឲ្យខ្លាចប៉ុណ្ណា ។

Taehyung «មិនអីទេអ្នកម៉ាក់កូនញ៊ាំបាន!»

Ms.Jeon «មិនអីបានយ៉ាងម៉េចកូន? អាហារមានច្រើនណាស់ញ៊ាំអាផ្សេងវិញណា» គាត់ក៏ប្តូរចានអាហារចេញដោយដាក់ញាំដែលធ្វើពីគ្រឿងយ៉ិនស៊ិនវិញម្តង ។

Mr.Jeon «ពិតមែនហើយកូនមិនបាច់ខ្លាចថាអ្នកម៉ាក់ឱនចិត្តទេសុខភាពកូនសំខាន់ជាង !»

Taehyung «បាទ លោកប៉ា» គេក៏ញញឹមចេញមកទោះជាស្និតស្នាលនិងគ្នាខ្លាំងក៏មិនសូវជាទម្លាប់ប៉ុន្មានដែរ ។

ចំណែកឯ Jungkook ឯនេះគេពិតជាសប្បាយ ចិត្តខ្លាំងណាស់ពេលដែលឃើញទាំងលោកប៉ាអ្នកម៉ាក់បារម្ភយកចិត្តទុកដាក់មកលើប្រពន្ធបែបនេះគេមិនបាច់ពិបាកចិត្តខ្លាចថាលោកប៉ាអ្នកម៉ាក់ទាស់សម្តីគ្នាជាប្រពន្ធនោះទេ ។

[ នេះក៏ជាសេចក្តីសុខមួយដែរ ។ ]

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now