ភាគ ៣០

2.5K 174 3
                                    

  នេះទើបហៅថាប្រទះអីគប់នឹងព្រោះតែគ្រឺតនឹងស្វាមីខ្លាំងពេកបុិនខាងបញ្ជុះបញ្ចូលមិនចេះលួងលោងឥទ្បូវនេះតេទ្បេទូរទស្ស៍ហោះទៅហើយតើ ។

ប្រាវ~~ តេទ្បេបែកខ្ចាចព្រោះវាមិនបានប៉ះចំអ្នកដែកគេចង់គប់ទ្បើយព្រោះគេចលឿនជាងស្អីទៅទៀត ។

«Wow អូនគួរតែព្យាយាមម្តងទៀត» នេះគេប៉ូលិស? បើមិនរហ័សទេចោរបាញ់គេស្លាប់បាត់ទៅហើយគួរឲ្យសោកស្តាយតេទ្បេមិនបានប៉ះក្បាលគេទ្បើយ ។ 

«អ្ហឹកៗ ឈ្លើយ ឌឺ» Taehyung យំកាន់តែខ្លាំង
លើសដើមហើយក៏ខឹងនឹងប្តីជាខ្លាំងព្រោះធ្វើអីគេមិនបាន ។

«មនុស្សអីអ៊ីចឹងធ្វើអីគេមិនបានក៏យំ? អូនជាប្រពន្ធលោកមេបញ្ជាការប៉ុណ្នាណីណាមិនគួរយំត្រឹមរឿងប៉ុណ្នឹងទេ!» Jungkook

«អូនចង់យំយ៉ាងម៉េចទឹកភ្នែកអូនទោះយំដល់ស្លាប់ខ្លួនក៏ជាខ្លួនអូនបងកុំមកខ្វល់ អ្ហឹកៗ» Taehyung ស្រែកឲ្យនាយចប់ក៏ដើរតាំងៗត្រទ្បប់ទៅបន្ទប់ទឹក ។

Jungkook គ្រវីហើយក៏សើចទាំងហួសចិត្តនឹងប្រពន្ធព្រោះតែបែបនេះហើយទើបចូលចិត្តញោះឲ្យខឹងនោះពេលខឹងគឺគួរឲ្យស្រទ្បាញ់ជាទីបំផុតហើយ ។

បានមួយសន្ទុះក្រោយមកមាឌតូចក៏ដើរចេញមកដោយលុបលាងមុខហើយ ។ គេក៏ទៅអង្គុយនៅទូរសំអាងទាបមុខមាត់តាមធម្មតាមានកូនយ៉ាងណាក៏មិនភ្លេចថែសម្រស់ដែរព្រោះដើម្បីខ្លួនឯងនោះអី ។

«គេងមកអូនសម្លាញ់មករៀបចំខ្នើយភួយហើយៗ» Jungkook

«កុំមកនិយាយជាមួយ» Taehyung

«ច្បាស់ទេថាមិនឲ្យនិយាយជាមួយ?» ស្លាប់ហើយប៉ះចំគេចង់ញោះផងទោះមិននិយាយជាមួយ ១០ ម៉ោងក៏គេធ្វើបានដែរណាស់តែអ្នកហាមគេទេតើសាកមិននិយាយជាមួយទៅមើល
យំទ្បាំប៉ាម្នាក់ឯងទៀតឥទ្បូវហើយ ។

«ច្បាស់» Taehyung

«ជូនតាមសំណូមពរ» Jungkook ថាហើយក៏ទាញទូរស័ព្ទមកចុចលេងធ្វើមិនដឹងសកម្មភាពគេនេះក៏ឲ្យ Taehyung ហួសចិត្តមិនស្ទើរដូចគ្នាលួងប្រពន្ធបន្តិចវាស្លាប់ខ្លួនតើមែនទេ?

Taehyung ត្រគោះបោះបោកអីវ៉ាន់តាមតែអំពើចិត្តណាមួយក៏ខឹងនឹងប្តីជាខ្លាំងដែលធ្វើមិនដឹងរឿងអីទាល់តែសោះ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)जहाँ कहानियाँ रहती हैं। अभी खोजें