ភាគ ២៥

2.7K 180 0
                                    

  Taehyung ព្រមទាំងគ្រួសារក៏ទទួលទានអាហារពេលព្រឹកយ៉ាងមានសេចក្តីសុខមួយពេលនេះពិតជាឆ្ងាញ់ណាស់ព្រោះបានញោះកូនពៅក្នុងគ្រួសារដូចមុនហើយ ។ 

«Jung បងត្រូវទៅធ្វើការដែលមែនទេ?» មាឌតូចសួរទៅស្វាមី ដែលអង្គុយចិតផ្លែក្រូចឲ្យខ្លួន ។

ក្រោយពីញ៊ាំអាហារហើយប្រហែលជា ៣០ នាទីគឺអាចញ៊ាំផ្លែឈើលាងមាត់បានហើយណាមួយផ្លែឈើគឺជួយបំប៉នដល់កូនធ្វើឲ្យកូនមានសុខភាពល្អ ។

«បងប្រហែលជាទៅទីស្នាក់ការមួយព្រឹក» Jungkook

«អ្ហឹម ប្រញាប់ទៅៗអ៊ីចឹងប្រយ័ត្នថ្ងៃ» Taehyung

«អូនដេញបងឬ?» នាយសួរនាំទៅមាឌតូចព្រោះរាល់ដងឲ្យតែឮថាគេទៅធ្វើការនៅប្រទាញប្រទាក់មិនចង់ឲ្យគេទៅទេ ។

«អូនមានបានដេញឯណាក្រែងថាបងត្រូវទៅបុស្តិ៍ប៉ូលិសអូនមិនឲ្យបងទៅ? ឥទ្បូវម៉ោង ៨ ជាងទៅហើយ» Taehyung

«អត់ទេប្តូរចិត្តហើយបងលែងទៅវិញ» Jungkook

«អីយ៉ា លោកមេបញ្ជាការឥទ្បូវខ្ជិលម្លេះពីមុនឃើញប្រលឹមមិនទាន់ផងបាត់ពីផ្ទះបាត់ហើយ» Taehyung និយាយស៊កសៀតឲ្យទៅស្វាមីពីមុនវិញណាមិនបាច់ឲ្យដេញទេទៅខ្លួនឯង ។

«ពីមុនផ្សេងឥទ្បូវផ្សេងម៉េចនឹងដូចគ្នា?» Jungkook

«ខុសគ្នាត្រង់ណាចុះ? ឬពីមុនគ្មានកូននៅជាមួយអូនគួរឲ្យធុញហើយឥទ្បូវអូនមានកូនចង់មើលថែកូន?» Taehyung សួរក្នុងន័យឌឺដងនេះស្រទ្បាញ់កូនជាងប្រពន្ធច្បាស់ណាស់ ។

«ម៉េចក៏អូននិយាយបែបនេះ?» Jungkook ជ្រួញចិញ្ចើមទាំងមិនពេញចិត្តនាយមិនដែលគិតបែបនេះទេមិនថាពេលណានាយនៅតែស្រទ្បាញ់គេដដែល ។

«ឬអូននិយាយមិនពិត?» Taehyung រាងតម្លើង សម្លេងដាក់គេបន្តិច ។

«ប្រាកដហើយ!» Jungkook

«ឈប់និយាយយកល្អខ្លួនឯងទៅអូនសួរបងតាមត្រង់ណាដែលស្រទ្បាញ់អូនទេ?» Taehyung

«ហេតុអ្វីក៏អូននឹកឃើញសំណួរឆ្កួតៗបែបនេះមកទៀតហើយ?» គេពិតជាឈឺក្បាលណាស់ពេលដែលឮសំណួរនេះម្តងៗហ៊ានតែមិនឆ្លើយចាំមើលចុះម៉ែប្រពន្ធខឹងមិននិយាយរកដាក់ខែ ។

«អូនឲ្យបងឆ្លើយមិនមែនឲ្យបងសួរអូនបកវិញទេ» Taehyung ពេបមាត់រលីងរលោងមកភ្លាម ។

«ស្តាប់មកណាក្តីស្រទ្បាញ់របស់បងដែលឲ្យទៅអូនកាលពីប៉ុន្មានឆ្នាំមុនយ៉ាងម៉េចគឺនៅដដែលហើយវាលើសមុនទៀតផងព្រោះពីមុនអូនជាសង្សារឥទ្បូវអូនជាប្រពន្ធហើយក៏ជាម៉ាក់គេផងដែរអូន យល់ដែរទេ?» រាងក្រាស់ចាប់ដៃមាឌតូចមកកាន់ហើយក៏និយាយពន្យល់ពីអារម្មណ៍ស្រទ្បាញ់របស់ខ្លួនទៅកាន់ ថេយ៉ុង ។

«បងនឹងមានអ្នកផ្សេងទេ?» Taehyung

«អត់ទេ! គ្មានអ្នកណាជំនួសកន្លែងអូនបាននោះទេទោះជាមានគេនិយាយថាអូនមិនល្អ អូនអាក្រក់ក៏ដោយតែសម្រាប់បងអូនជាប្រពន្ធល្អ មនុស្សដែលស្អាតជាងគេនៅលើលោក បើសិនជាគ្មានអ្នកគេបងច្បាស់ជាស្លាប់មិនខាន អ្ហឹម» មាឌតូចយកដៃមកខ្ទប់មាត់គេយ៉ាងលឿនពេលដែលនិយាយដល់រឿងស្លាប់ ។

«មិនឲ្យបងនិយាយពាក្យនេះទេវាជារឿងមិនល្អ អ្ហឹកៗ ត្រឹមបងនិយាយប៉ុណ្ណេះអូនសប្បាយចិត្តណាស់» Taehyung រុលខ្លួនទៅឱបអ្នកជាប្តីយ៉ាងរំភើបចិត្តឥតឧបមាគេសែនស្រទ្បាញ់បុរសមាត់ផ្អែមមួយនេះណាស់ ។ 

  រុីងៗ៚

កំពុងតែឱបគ្នាសុខៗសម្លេងទូរស័ព្ទក៏ខលរំខានទៀតហើយ Taehyung ជ្រួញចិញ្ចើមទាំងមិនពេញចិត្ត ។ Jungkook រហ័សដកទូរស័ព្ទចេញមកពេលដែលឃើញលេខនាយក៏ដកដង្ហើមធំភ្លាម ។

«អ្នកគេខលមកបង?» Taehyung

«លោកឧត្តមសេនីយ៍» មាឌតូចក៏ពេបមាត់ពេលឮស្វាមីនិយាយឈ្មោះនេះចេញព្រោះដឹងច្បាស់ណាស់ថាមានបំណងអ្វីមកលើប្តីខ្លួន ។

«សង្ស័យឲ្យបងជូនកូនស្រីគាត់ទៅផ្សារទំនើបទេដឹង?» Taehyung ទាញផ្លែក្រូចយកមកញ៊ាំហើយផ្តេកខ្លួនទៅលើ
សាទ្បុង ។

Jungkook ដកដង្ហើមមុននិងគ្រវីក្បាលទាំងធុញធប់ គេសង្ឈឹមថាមិនដូចអ្វីដែលប្រពន្ធបាននិយាយមុននេះទៅចុះព្រោះគេមើលទៅកូនរបស់លោកឧត្តមសេនីយ៍ដូចជាមិនសូវស្រួលប៉ុន្មានទេ ។

[ ប្រពន្ធប្រូគុកឥទ្បូវទ្បើងមុខរបរមួយទៀតហើយ គ្រូទាយ 🤣🤣 ]

To Be Continue 🌱

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now