ភាគ ៣៤

2.6K 155 1
                                    

ដូចសព្វមួយដងពេលដែលធ្វើដំណើរត្រទ្បប់ មកធ្វើវិញ Jungkook ក៏ឈាងចូលទិញអីផ្ញើរ ប្រពន្ធមិនថាផ្លែឈើឬក៏ម្ហូបអាហារដែលជំនួយ ដល់ប្រពន្ធកូន ។

@JK's Villa

ងាកមកមើលអ្នកខាងនេះវិញក្រោយពីស្វាមីចេញទៅ Taehyung គេមិនទៅណាក្រៅពីអង្គុយនៅលើសាទ្បុងចាំផ្លូវប្តីត្រទ្បប់មកវិញនេះជាកន្លងផុតទៅ ៣ ម៉ោងហើយ ។

ងុឺត...គ្រាន់តែឮសម្លេងទ្បានចត Taehyung ប្រញាប់ប្រញាល់រត់ចេញទៅរកអ្នកជាប្តីភ្លាមព្រោះក្នុងចិត្តនេះតែងតែមានអារម្មណ៍ថាមិនស្រួល ។

«Jung» មាឌដង្ហើយហៅឈ្មោះស្វាមីមុននិងរត់ចេញទៅឱបយ៉ាងណែនដី ។

«Tae អូនកើតអី? នឹកមកខ្លាំងអ្ហេស៎?» នាយឱបប្រពន្ធតូចមុន នឹងលើកពរដាក់ចូលក្នុងផ្ទះ ។

មើលចុះមកយំងក់ងររម្ងាស់លើស្មាគេមិនដឹងជាកើតអីឲ្យប្រាកដវាពិតជារឿងដ៏គួរឲ្យអស់សំណើចណាស់សម្រាប់គេៗមិនដែលឃើញអាការៈរបស់ Taehyung បែបនេះពីមុនមកទេ ។

«ហិហិ អូននឹកណាស់ដឹងទេពេលបងចេញទៅអូនក្អួតទ្បើងអស់កម្លាំងទន់ដៃទន់ជើងវិលមុខទៀតផង» Taehyung ចាប់ផ្តើមរៀបរាប់ពីទុក្ខបើបាននាយនៅជិតមិនសូវជាចាញ់ប៉ុន្មាន ។

«ហេតុអ្វីរករឿងប៉ាតូចពេលប៉ាមិននៅហាស៎កូនក្បាលខូច??» Jungkook ដាក់ដៃលើពោះរបស់ប្រពន្ធ ។

«តោះចូលគ្នាណាអូននឹកបង» Taehyung

«អូនចុះសិនទៅបងទៅយកអីវ៉ាន់ទុកក្នុងផ្ទះ» Jungkook

«ក៏បាន» Taehyung បួញមាត់ទាំងចិត្តមិនចង់ ។
______

បន្ទាប់ពីយកអីវ៉ាន់ទៅរៀបចំទុកក្នុងទូរទឹកកករួចហើយ Jungkook ក៏ទ្បើងទៅផ្លាស់អាវសឹមចុះមករកប្រពន្ធ ។

«ញ៊ាំបាយណាអូនធ្វើម្ហូបដែលបងចូលចិត្តហើយៗ» Taehyung

«សឺត បងគិតថានឹងរកអ្នកមកនៅជាមួយៗហើយ» Jungkook ឱនថើបប្រពន្ធមួយខ្សឺតសឹមទម្លាក់ខ្លួនអង្គុយលើកៅអី ។

«មិនបាច់ទេពេលបងរវល់អូនទៅនៅជាមួយម៉ាក់ក៏បាន» Taehyung

«យ៉ាងហើចណាស់ក៏មានអ្នកអាចជំនួសដៃជើងបានណា» Jungkook

«តែអូនមិនចង់បានទេកូនមួយអូនមើលថែបានណា៎» Taehyung

«ហឹម ក៏បាន» Jungkook

«ចុះព្រឹកមិញមានរឿងអ្វីខ្លះ?» Taehyung

«គឺលោក Oh Yoon Suk ត្រូវលោកសេនាធិការចំរុះ Lee Kwang Hee ដកហូតដំណែងចេញហើយ» Jungkook

«ហេតុអី?» Taehyung សឹងតែមិនជឿ ។

«ព្រោះគាត់រកសុីឲ្យជនក្បត់ជាតិនេះសំណាងហើយគេមិនប្រហារជីវិតចោលនោះ» Jungkook

«ធ្វើអីមិនចេះគិតដល់មុខមាត់សោះគិតតែពីលុយចុះគ្រួសារគេនោះ?» Taehyung

«រឿងនេះបងមិននឹកទេគ្រាន់តែដឹងថាតាមច្បាស់គេមិនដកហូតផ្ទះឬទ្រព្យសម្បត្តិអីទេទុកឲ្យរស់នៅធម្មតាគ្រាន់តែអស់ងារក្នុងសង្គមប៉ុណ្ណោះឯង» Jungkook

«អ្ហឹម» Taehyung

«ស្អែកនេះបងនាំអូនទៅជួបអ្នកម៉ាក់ព្រោះលោកប៉ាផ្តាំបងមកថាគាត់នឹកអូនណាស់» Jungkook

«អ៊ីចឹងអូននឹងធ្វើបង្អែមទុកផ្ញើគាត់ឲ្យហើយតែទៅលេងម៉ាក់ប៉ាអូនផងតើបានទេ?» Taehyung

«ប្រាកដជាបានហើយ» Jungkook អង្អែលក្បាលប្រពន្ធថ្នមៗមុននឹងញ៊ាំបាយថ្ងៃជាមួយគ្នាយ៉ាងឆ្ងាញ់ពិសារ ។

To Be Continued 💖

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now