ភាគ ៩

3.5K 200 0
                                    

  ក្រោយពីប្រព្រឹត្តសង្រ្គាមស្នេហ៍កាត់ព្រឹករួចហើយអ្នកទាំងពីរបាន ញ៊ាំអាហារដែលខាងសណ្ឋាគាររៀបចំឲ្យមានទាំងអាហារកូរ៉េនិងអាហារអឺរ៉ុបសម្រាប់ជ្រើសរើស ។

«អូនមិនអីទេអ្ហេស៎ ?» ឃើញមាឌតូចទំនងដូចជាមិនស្រួលនាយក៏សួរនាំ ។

«អូនមិនអីទេ» ថេយ៉ុងញញឹមទាំងមិនសមតាមពិតទៅគេឈឺគូទខ្លាំងអស់សឹងតែទ្រាំមិនបាន ។

«មានអ្វីមិនស្រួលប្រាប់បងឮទេ ?» ជុងហ្គុក

«អ្ហឹម ឆាប់ញ៊ាំទៅក្រែងបងថាទៅដើរមើលកោះមិនអ៊ីចឹង ?»
ថេយ៉ុង

«អ្ហឹមៗ» ជុងហ្គុកងួកក្បាល ! ពួកគេបានពិភាក្សាគ្នាថាទៅកោះនៅជិតៗនេះណាមួយចេញពីប្រលឹមក៏ល្អព្រោះមេឃមិនក្តៅ ។

ក្រោយពីញ៊ាំអីហើយពួកគេបានទៅយករបស់ខ្លះៗមុននឹងធ្វើដំណើរទៅកោះម្ខាងជាប់នេះដោយកាយជិះលូក ។ ថេយ៉ុងពិតជារីករាយនឹងទទួលបានទិដ្ឋភាពបែបនេះណាស់ព្រោះគេចូលចិត្តសមុទ្រ ខ្យល់ត្រជាក់ៗចេញពីទឹក ជាពិសេសសម្លេងទឹករលក ។

«ថតរូបទេបងថតឲ្យ ?» ជុងហ្គុក

«អ្ហឹម ថតតើស៎» ថេយ៉ុងទៅអង្គុយនៅក្បាលទូកនាយសង្ហារក៏ទាញកាមេរ៉ាមកថតក្រៅពីមានជំនាញជាប៉ូលិសហើយនាយក៏ចូលចិត្តការថតរូបផងដែរ ។

«ដើមដូងស្អាតណាស់» ជុងហ្គុកសម្លឹងមើលទៅរូបថតក្នុងកាមេរ៉ាហើយក៏សរសើេទៅដើមដូងធ្វើឲ្យអ្នកស្តាប់ឮបែរមកសម្លក់គេភ្លាមឯម្ចាស់ទូកក៏លាន់មាត់សើច ។

«បងទ្បប់មែនទេ ?» ថេយ៉ុងស្រែកថាឲ្យប្តូចំមែនហើយប្តីម្នាក់នេះបើមិនបានឲ្យគេម៉ួម៉ៅមួយថ្ងៃមិនអស់ចិត្តឬ ?

«អាវ៎ បងធ្វើអីខុសទៀតហើយបើដើមដូងស្អាតមែនឲ្យបានថាដើមដូងវៀច ?» នាយនិយាយទាំងមិនយល់គ្រាន់តែសរសើរដើមដូងក៏ខុសដែរ ?

«បងថតរូបណាហើយបងទៅសរសើេដើមដូងបានយ៉ាងម៉េច ?» មាឌតូចសួរទាំងហួសចិត្តបើទៅសរសើរដើមដូងដដែលមកទាមទារថតរូបឲ្យគេធ្វើអីទៅ ?

«ដើមដូងក៏បងថត រូបអូនក៏បងថត !» ជុងហ្គុក

«ហើយបងមិនគិតសរសើរអូនខ្លះទេ ?» ថេយ៉ុង

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now